Contact: (+855) 23/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

កញ្ចប់ប្រូម៉ូសិនពិសេសពីក្រុមហ៊ុន Today Communication

គិតត្រឹមខែមិថុនា ឆ្នាំ ២០១៨ ប្រទេសកម្ពុជាមានចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតចំនួន ១២លាននាក់។ នេះបើយោងតាមរបាយការណ៏របស់ និយ័តករទូរគមនាគមន៏កម្ពុជា នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨។ ដោយមើលឃើញពីកំណើនអ្នកប្រើប្រាស់ដូច្នេះ ក្រុមហ៊ុនអ៊ិនធឺណិត Today Communication បាននឹងកំពុងខិតខំប្រឹងប្រែង ដើម្បីក្លាយជាដៃគូដំណោះស្រាយបណ្តាញលំដាប់ខ្ពស់សម្រាប់គេហដ្ឋាន និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា ដែលសព្វថ្ងៃក្រុមហ៊ុនបានកំពុងផ្តល់ជូននូវកញ្ចប់សេវាអ៊ិនធឺណិតជាច្រើនដូចជា Dedicated Broadband Internet, Business Broadband Internet, TODAY Fiber, TODAY xFast, Dark Fiber Private Network, Layer-2 VPN (DPLC), Today Co-Location និង Value Added Services ។     ជាផ្នែកមួយជួយសម្រួលការចំណាយទៅលើកញ្ចប់សេវាអ៊ិនធឺណិតរបស់អតិថិជន ក្រុមហ៊ុន Today Communication បានរៀបចំថ្មីនូវការផ្តល់ជូនពិសេសលើកញ្ចប់សេវាអ៊ិនធឺណិតសម្រាប់គេហដ្ឋាន (TODAY Fiber) បានដែលមិនធ្លាប់មានពីមុនមក។ ចាប់ពីថ្ងៃទី1ខែឧសភា ឆ្នាំ2018 តទៅ រាល់ការបង់អ៊ិនធឺណិត 6ខែ នឹងថែមអ៊ិនធឺណិត 6ខែឥតគិតថ្លៃ! ប្រសិនបើបង់ 1ឆ្នាំវិញ គឺថែម1ឆ្នាំ ហើយបន្ថែមទាំងដុំ Wifi  ឥតគិតថ្លៃទៀត។ លោក ស៊ុយ ចន្ធា ប្រធាន ផ្នែក លក់ និង ទីផ្សារនៃក្រុមហ៊ុន Today Communication បានមានប្រសាសន៏ថា “នេះជាផ្នែកមួយនៃការយកចិត្តទុកដាក់ទៅលើអតិថិជនពីសំណាក់ក្រុមហ៊ុន ហើយយើងខ្ញុំសង្ឃឹមថាអតិថិជនទាំងអស់នឹងសប្បាយចិត្ត ហើយរីករាយទទួលយកជាមួយកញ្ចប់ប្រម៉ូសិននេះ”។ លោក សំកុល សុធាប្ញទ្ធិ ជា IT Support នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ បានមានប្រសាសន៏ថា “វាជាការល្អដែលក្រុមហ៊ុនមានជាកញ្ចប់ប្រម៉ូសិនចឹង ព្រោះវាអាចជួយសម្រួលបន្ទុកនៃការចំណាយមួយផ្នែករបស់អតិថិជន ហើយថែមទាំងចូលរួមធ្វើអោយការប្រើប្រាស់បណ្តាញអ៊ិនធឺណិតកាន់តែងាយស្រួល”។ លោក ចន្ធា ក៏បានបន្ថែមទៀតថា ក្រុមហ៊ុន Today Communication គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់នូវសេវាអ៊ិនធឺណិតឈានមុខគេលើបច្ចេកវិទ្យាខែ្សអ៊ុបទិកក្រោមដី 100%​ ក្នុងប្រទេសកម្ពុជា ដែលធានាលើបណ្តាញជាប់ជានិច្ចរហូតដល់ 99.95% ជាមួយល្បឿនដោនឡូត និង អាប់ឡូតហួសការរំពឹងទុក។ សម្រាប់ព័ត៌បន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ: 023/ 070 21 5577

leave a reply