Contact: (+855) 87/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

កញ្ចប់ប្រូម៉ូសិនអ៊ិនធឺណិតថ្មីសម្រាប់តម្រូវការអាជីវកម្មពីក្រុមហ៊ុនអ៊ិនធឺណិត TODAY

ក្រុមហ៊ុនអ៊ិនធឺណិត TODAY យល់ច្បាស់អំពីតម្រូវការអ៊ិនធឺណិតសម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រាសនានាជាពិសេសក្នុងរដូវកាល Covid-19 នេះ។

ដើម្បីស​ម្រួលដល់បណ្តាលក្រុមហ៊ុនអាជីវកម្ម និងសហគ្រាសនានាក្នុងអំឡុងពេល Covid-19 នេះ ក្រុមហ៊ុនអ៊ិនធឺណិត TODAY បានចេញនូវប្រូម៉ូសិនថ្មីដែលមានឈ្មោះថា Biz Power Plus។ កញ្ចប់ប្រូម៉ូសិនថ្មីនេះនឹងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដែលមានដូចជា៖

            ១. ផ្តល់ជូន Auto Backup Link

            ២. ផ្តល់ជូន Public IP Address មួយ

            ៣. អោយខ្ចីឧបករណ៍ Cisco Switch ទៅប្រើប្រាស់

            ៤. ប្រឹក្សាយោបល់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញដោយឥតគិតថ្លៃ

            ៥. បញ្ចុះតម្លៃពិសេសសម្រាប់ការជាវជាកញ្ចប់រយៈពេល ៦ ខែឬ ១២ ខែ

លោក ចន្ធី សុធន ដែលជាប្រធានគ្រប់គ្រងទូទៅបានលើកឡើងថាក្នុងអំឡុងពេល Covid-19 នេះមានក្រុមហ៊ុនអាជីវកម្មជាច្រើនរងផលប៉ះពាល់ ដូចនេះការចំណាយច្បាស់ណាស់នឹងត្រូវ កាត់បន្ថយ ហេតុដូចនេះហើយបានជាយើងខ្ញុំរៀបចំប្រូម៉ូសិនថ្មីនេះដើម្បីជួយដល់ពួកគាត់។

ចាប់តាំងពីដំណើរការអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ ២០១៦មក ក្រុមហ៊ុនអ៊ិនធឺណិត TODAY បានវិវត្តន៍ខ្លួនឥតឈប់ឈរដោយទទួលបានការគាំទ្រពីបណ្តាលក្រុមហ៊ុនជាតិ និងអន្តរជាតិ ជាច្រើនស្របតាមចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាអ្នកផ្តល់សេវាអ៊ិនធឺណិតកម្រិតខ្ពស់ដែលបម្រើអតិថិជនចេញពីបេះដូង។ បច្ចុប្បន្នក្រុមហ៊ុនបានពង្រីកបណ្តាញគ្របដណ្តប់របស់ខ្លួន នៅតាមបណ្តាល​ខេត្តក្រុងនានាដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមហ៊ុនអ៊ិនធឺណិត TODAY តាមរយៈទូរសព្ទ ​លេខ៖ 087 21 5577 / 070 58 5577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។

leave a reply