Contact: (+855) 70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

ការបន្ថែមជូនពិសេសពីក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication ក្នុងឱកាសរដូវកាលពិធីបុណ្យភ្ជុំបិណ្ឌនេះ

ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication មានជាការផ្តល់ជូនពិសេសសម្រាប់អតិថិជនថ្មីដែលភ្ជាប់សេវាអ៊ិនធឺណិត TODAY Fiber ទាំងអស់នូវឆត្រដ៏ស្រស់ស្អាតមួយជាអនុស្សាវរីយ៍។ ចំពោះអតិថិជន TODAY Fiber ចាស់ទាំងអស់ក៏នឹងទទួលបានការបន្ថែមជូននូវល្បឿនគុណ នឹង ១០ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះចាប់ពីថ្ងៃ សុក្រ ទី២៧ កញ្ញា រហូតដល់ថ្ងៃអាទិត្យ ទី ៣០ កញ្ញា ២០១៩ ។ លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានផ្ញើសារជូនពរអតិថិជន និងប្រជាជនខ្មែរទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សូមជូនពរអោយមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទីជិតទីឆ្ងាយ ទទួលបានការជួបជុំ គ្រួសារមួយដ៏រីករាយ និងសូមអរគុណសម្រាប់ការគាំទ្រសេវាកម្មរបស់ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication។ លោក ស៊ុយ ចន្ធា ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអុិនធឺណិត TODAY Communication ក៏បានជូនពរប្រជាជនខ្មែរ និងអតិថិជនទាំងអស់សប្បាយជុំគ្នាក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមរក្សាសុវត្ថិភាពទាំងអស់គ្នាក្នុងការធ្វើដំណើរ។ លោកចន្ធា ក៏សូមថ្លែងអំណរគុណសម្រាប់ការគាំទ្រពីសំណាក់អតិថិជនទាំងអស់ និងរីករាយពិធីបុណ្យ ភ្ជុំបិណ្ឌ។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងផ្តល់ជូននូវកញ្ចប់អុិនធឺណិតសម្រាប់តម្រូវការអាជីវកម្មដែល មានដូចជា Dedicated Broadband Internet (DBI), Business Broadband Internet (BBI), Dark Fiber, Today xFast, Layer 2 VPN (DPLC), Co-Location និង Networking Solutions and Hosting និងកញ្ចប់អុិនធឺណិតសម្រាប់គេហដ្ឋានដែលមានឈ្មោះថា TODAY Fiber ដោយផ្តោតលើ គុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្តរបស់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។

leave a reply