Contact: (+855) 87/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

ក្រុមហ៊ុនអ៊ិនធឺណិត TODAY បានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) សម្រាប់ផ្តល់សេវាបច្ចេកទេសដល់អតិថិជន

តម្រូវការនៃសេវាអ៊ិនធឺណិតត្រូវបានមើលឃើញថាមានកំណើនយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃជាពិសេសក្នុង បរិបទនៃជំងឺកូវីដ ១៩នេះ។ ក្នុងបរិបទនៃតម្រូវការកើនឡើងនេះបណ្តាលក្រុមហ៊ុនអ៊ិនធឺណិតជាច្រើនកំពុងតែ គិតគូរអំពីការផ្តល់ជូនសេវាអ៊ិនធឺណិតប្រកបដោយគុណភាព សេវាបម្រើអតិថិជនល្អ និងតម្លៃសមរម្យ។

ក្រុមហ៊ុនអ៊ិនធឺណិត TODAY គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិតឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែល គិតគូរជាសំខាន់លើគុណភាពសេវា សេវាបម្រើអតិថិជនកម្រិតខ្ពស់ និងតម្លៃសមរម្យ។ ហេតុដូចនេះដើម្បីឆ្លើយ តបអោយទាន់ពេលវេលាក្នុងការផ្តល់សេវាបម្រើអតិថិជនផ្នែកបច្ចេកទេសអោយទាន់ពេលវេលាក្រុមហ៊ុនបាននឹងកំពុងដាក់ដំណើរការបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ដើម្បីដំណើរការជាមួយប្រព័ន្ធ System ដោយស្វ័យប្រវិត្តិ។

តាមរយៈបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតរបស់ក្រុមហ៊ុនអ៊ិនធឺណិត TODAY (TODAY AI) អតិថិជននឹងទទួលបាន សារបញ្ជូនដំណឹងអំពីសេវាអ៊ិនធឺណិតរបស់លោកអ្នកយ៉ាងឆាប់រហ័សតាមរយៈកម្មវិធី Telegram ដែលមាន ទាំងភាសាខ្មែរផង និងអង់គ្លេសផងបន្ទាប់មកក្រុមការងារជំនាញដែលប្រចាំការ ២៤ម៉ោងនឹងផ្តល់ដំណឹងដល់ អតិថិជនរួចធ្វើការដោះស្រាយជូនភ្លាមៗ។

គូសបញ្ជាក់ថាក្រុមហ៊ុនអ៊ិនធឺណិត TODAY បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៦ មកជាមួយកញ្ចប់សេវាអ៊ិនធឺណិតជាច្រើនដូចជា Business Broadband Internet (BBI), Dedicated Broadband Internet (DBI), TODAY xFAST, TODAY Layer 2 VPN, TODAY Dark Fiber, TODAY FiberX និងសេវាកម្មបន្ថែមជាច្រើនទៀត។