Contact: (+855) 23/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ផ្តល់សេវាជំនួយបច្ចេកទេសតាមរយៈ Facebook Messenger ២៤ម៉ោងដំបូងគេនៅកម្ពុជា

ចាប់តាំងពីដំណើរការក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនអ៊ិនធឺណិត Today Communication បានផ្តោត សំខាន់លើការផ្តល់ជូនកម្ពុជានូវសេវាកម្មភ្ជាប់អ៊ិនធឺណិតដោយផ្តោតលើគុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្តរបស់អតិថិជន។ ដើម្បីបំពេញនូវតម្រូវការទីផ្សារអ៊ិនធឺណិតក្នុងប្រទេសកម្ពុជា ដែលកំពុងតែត្រូវការក្នុងគ្រប់វិស័យ ពិសេសភាពជាដៃគូដំណោះស្រាយបណ្តាញលំដាប់ខ្ពស់ សម្រាប់គេហដ្ឋាន និងអាជីវកម្មនៅទូទាំងកម្ពុជា ក្រុមហ៊ុនអ៊ិនធឺណិត Today Communication បាននឹងកំពុងផ្តល់ជូនអតិថិជនរបស់ខ្លួននូវកញ្ចប់សេវាអ៊ិនធឺណិតជាច្រើនដែលមានដូចជា៖ Dedicated Broadband Internet, Business Broadband Internet, TODAY Fiber, TODAY xFast, Dark Fiber Private Network, Layer-2 VPN (DPLC), Today Co-Location និង Value Added Services។ លើសពីនេះទៅទៀតដើម្បីរក្សាគុណភាពអ៊ិនធឺណិតសម្រាប់អតិថិជនរបស់ខ្លួនក្រុមហ៊ុនបានពង្រីកសេវាជំនួយបច្ចេកទេសតាមរយៈ Facebook Messenger រយៈពេល ២៤ម៉ោងលើ ២៤ម៉ោងក្នុងមួយសប្តាហ៍ ដោយរួមបញ្ចូលបច្ចេកវិទ្យា AI បន្ថែមលើអ្វីដែលក្រុមហ៊ុនបាននឹងកំពុងផ្តល់ជូនអតិថិជនសព្វថ្ងៃ គឺសេវាជំនួយបច្ចេកទេសតាមរយៈគេហទំព័រ និងលេខទូរស័ព្ទលើតុ។ នេះជាសេវាជំនួយបច្ចេកទេសថ្មី ដែលអាចអនុញ្ញាតិឲ្យអតិថិជន និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនអាចទំនាក់ទំនងគ្នាបានទៅវិញទៅមក កាន់តែមានភាពងាយស្រួល និងមិនចំណាយប្រាក់កាក់។ លោក ស៊ុយ ចន្ធា ប្រធាន ផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Today Communication បានថ្លែងថា «សព្វថ្ងៃយើងឃើញថាប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាបណ្តាលក្រុមហ៊ុនផ្សេងៗកំពុងតែប្រើប្រាស់ប្រព័ន្ធ Digital ក៏ដូចជាកម្មវិធី Facebook ដើម្បីជាតម្រូវការអាជីវកម្មផ្សេងៗ ដូច្នេះដើម្បីទំនើបកម្ម ទៅលើការបង្ខិតសេវាបច្ចេកទេស ទៅឲ្យកាន់តែជិតអតិថិជនរបស់យើង ទើបយើងបានសម្រេចចិត្ត បង្កើតឲ្យមានការផ្តល់សេវាបច្ចេកទេសតាមរយៈ Facebook Messenger នេះ»។ លោកបណ្ឌិត សេង សុភាព នាយកវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានថ្លែងថា «ខ្ញុំយល់ថាល្អ សេវានឹងអាចជួយយើងមួយផ្នែកទៀត ក្រៅពីការហៅទូរស័ព្ទទៅកាន់ជំនួយបច្ចេកទេស ព្រោះថាអ៊ិនធឺណិតឥឡូវមានសឹងតែគ្រប់ទីកន្លែង ហើយទាក់ទងតាម Facebook Messenger ក៏ងាយស្រួលម្យ៉ាងដែរ»។ លោកបណ្ឌិត បន្តថា ដើម្បីទទួលបានជំនួយសេវាបច្ចេកទេសតាមរយៈ Facebook Messenger អតិថិជនរបស់ ក្រុមហ៊ុន Today Communication គ្រាន់តែចូលទៅកាន់ Facebook Page របស់ក្រុមហ៊ុនដែល មានឈ្មោះថា TODAY ISP ហើយចុចលើប៊ូតុង Send Message រួចចុចពាក្យថា សេវាថែទាំ អតិថិជនជាការស្រេច។ តាមរយៈភាពជាដៃគូរបស់ក្រុមហ៊ុនបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងក្រុមការងារ ដែលមានទេពកោសល្យ ក្រុមហ៊ុន Today Communication ស្វែងរកការក្លាយជាអ្នកផ្តល់ ដំណោះស្រាយបណ្តាញអ៊ិនធឺណែត។ បុគ្គលិកជំនាញ និងភាពជាដៃគូអាជីវកម្មយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន ធ្វើឱ្យយើងមានទំនុកចិត្តថា នឹងក្លាយជាអ្នកដឹកនាំទីផ្សារ ហើយសង្ឃឹមថា នឹងមានការចូលរួមជាមួយផងដែរ។

leave a reply