ក្រុមហ៊ុន TODAY ISP បានតភ្ជាប់អ៊ិនធឺណិតដល់វិទ្យាល័យ អង្គរ នៅទីក្រុងសៀមរាបដោយឥតគិតថ្លៃ។ ការផ្តល់ជូនពិសេសនេះ គឺធ្វើឡើងក្រោយពីមានមានព្រឹត្តិការណ៍ បោះឆ្នោតគាំទ្រតាម Facebook ផ្ទាល់របស់ក្រុមហ៊ុន TODAYISP។ ជាលទ្ធផល វិទ្យាល័យ អង្គរ បានទទួលសំលេងបោះឆ្នោតច្រើនជាងគេ ក្នុងចំណោមវិទ្យាល័យក្នុងក្រុងសៀមរាប។

ក្រុមការងាររបស់ TODAY ISP បានជួបសំណះសំណាលជាមួយអ្នកគ្រូនាយិការវិទ្យាល័យ អង្គរ ស្តីពីការតភ្ជាប់សេវាកម្មអ៊ិនធឺណិតតាមរយៈបច្ចេកវិទ្យា Underground Fiber Optic និងប្រគល់ប្រព័ន្ធអ៊ិនធឺណិត ជូនអ្នកគ្រូនាយិកាប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ អ្នកគ្រូនាយិកាបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន និងក្រុមការងារដែលបានតភ្ជាប់បណ្តាញអ៊ិនធឺណិតមានគុណភាពខ្ពស់ និងសេវាកម្មរហ័យទាន់ចិត្តជូនដល់សាលា។ អ្នកគ្រូនឹងចែករំលែកពត៌រមានពីគុណប្រយោជន៍ និងគុណភាពសេវាកម្មនេះជូនដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលទាំងអស់ឲ្យជួយគាំទ្រសេវាកម្មរបស់ក្រុមហ៊ុន។
គួរបញ្ជាក់ផងដែរថា ក្រោយពីការបើកដំណើរការរបស់ក្រុមហ៊ុន TODAY ISP បានទទួលភាពជោគជ័យយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញអ៊ិនធឺណិតរបស់ក្រុមហ៊ុន ដោយសារតែភាពជឿជាក់ ទំនុកចិត្ត និងគុណភាពលើសេវាកម្មអ៊ិនធឺណិត ដែលប្រើប្រាស់បច្ចេកទេស Underground Fiber Optic រហូតមកដល់ពេលនេះផងដែរ។ ហេតុនេះហើយទើបក្រុមហ៊ុនខិតខំប្រឹងប្រែងបង្រីកប្រព័ន្ធបណ្តាញអ៊ិនធឺណិត អ៊ុបទិច ឲ្យបានគ្រប់តំបន់ក្នុងទីក្រុង និងតាមខេត្តសំខាន់ៗ។
គួរបញ្ជាក់ជាថ្មីថា ការផ្តល់សេវាអ៊ិនធឺណិត និង VPN ពីក្រុមហ៊ុន TODAY ISP តាមប្រព័ន្ធអ៊ុបទិកក្រោមដី ដោយផ្តោតសំខាន់លើទីផ្សារអាជីវកម្មក្រុមហ៊ុន និងសហគ្រាសធំៗ រួមទាំងបង្កើតគុណភាពទ្វេដងលើបណ្តាញអ៊ិនធឺណិត និងសេវាជំនួយបច្ចេកទេសជាចំបង។ សូមអតិថិជនដែលមានបំណងស្វែងយល់ព័ត៌មានលំអិត សូមទំនាក់ទំនងក្រុមការងាររបស់យើងខ្ញុំតាមរយៈ លេខ 023 21 55 77 / 087 21 55 77 ឬ តាមគេហទំព័រ
www.today.com.kh ។