Contact: (+855) 70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

ទម្រង់ឡូហ្គោថ្មីរបស់ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication

កាលពីពេលថ្មីៗនេះក្រុមហ៊ុនអ៊ិនធឺណិតដែលកំពុងឈរឈ្មោះបោះសម្លេងអំពីសេវាកម្មរបស់ខ្លួនដែលមានឈ្មោះថា TODAY Communication បានប្រកាសជាផ្លូវការនូវទម្រង់ឡូហ្គោថ្មីដែលមានរូបរាងថ្មីប្លែក។ ទម្រង់ឡូហ្គោថ្មីនេះត្រូវបានកែសម្រួលអោយស្របទៅតាមភាពជឿនលឿន និងភាពស៊ីវិឡៃនៃបច្ចេកវិទ្យា សម័យថ្មី។   លោក ចន្ធី សុធន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានពន្យល់ យ៉ាងដូច្នេះថា៖ ពាក្យថា TODAY​ គឺបញ្ជាក់អំពីគុណតម្លៃស្នូលនៃបុគ្គលិកនីមួយៗក្នុងការបម្រើការងារ ក្នុងក្រុមហ៊ុនដែលមានដូចជា ការធ្វើការជាក្រុម (Team) ភាពឆ្លាតវៃ (Ountstanding) ភាពថ្លៃថ្នូរ (Dignity) ភាពទទួលខុសត្រូវ (Accountability) និង យុវជនជំនាន់ក្រោយជាអាទិភាព (Youthful)។ ចំណែកពណ៌គោលទាំង ៤ របស់ក្រុមហ៊ុនក៏មានអត្ថន័យនៃពណ៌នីមួយៗផងដែរ ដែលមានដូចជា ពណ៌ក្រហមបញ្ជាក់ពីភាពពុះកញ្ច្រោល ពណ៌បៃតងបញ្ជាក់ពីរួសរាយរាក់ទាក់ ពណ៌ទឹកក្រូចបញ្ជាក់ពី ភាពរីកចម្រើន និងពណ៌ប្រផេះបង្ហាញពីការអត់ធ្មត់។   លោក សុធន ក៏បានបន្ថែមទៀតថាការផ្លាស់​ប្តូរទម្រង់ឡូហ្គោថ្មីនេះគឺដើម្បី
  1. ផ្លាស់ប្តូរមុខមាត់ថ្មីក្នុងការប្រកួតប្រជែងលើទីផ្សារ
  2. បង្កើតអោយមានភាពងាយស្រួលក្នុងការសម្គាល់ថាជាក្រុមហ៊ុនអ៊ិនធឺណិត
  3. បញ្ជាក់ថាក្រុមហ៊ុនយើងបន្តរអភិវឌ្ឍទៅមុខជានិច្ច
  4. កំណត់ខ្លួនឯងអោយល្អដាច់ជាងដៃគូរប្រកួតប្រជែង
  ឆ្លៀតក្នុងឱកាសនៃការដាក់អោយប្រើប្រាស់ជាផ្លូវការនូវទម្រង់ឡូហ្គោថ្មីរបស់ខ្លួន ក្រុមហ៊ុនអ៊ិនធឺណិត TODAY  Communication ក៏បានធ្វើពិធីជួបជុំបុគ្គលិកដើម្បីរឹតចំណងមិត្តភាព និងបង្កើនប្រសិទ្ធិភាព ការងារអោយកាន់តែរីកចម្រើន។   បច្ចុប្បន្នក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បាននឹងកំពុងគ្រប់ដណ្តប់សេវាកម្ម របស់ខ្លួននៅតាមបណ្តាលខេត្តក្រុងមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត។ ហើយក្នុងពេល ឆាប់ៗនេះក្រុមហ៊ុននឹងបន្តពង្រីកបន្ថែមទៅតាមបណ្តាលខេត្តក្រុងនានាផ្សេងទៀតទូទាំងផ្ទៃប្រទេស។   សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។

leave a reply