Contact: (+855) 70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

រីករាយឆ្នាំថ្មីឆ្នាំសកល ២០២០ ខាងមុខនេះពីក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication

  ឆ្លៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២០ ខាងមុខនេះ ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិករបស់ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានផ្ញើរសារ ជូនពរដល់បងប្អូនប្រជាពលរដ្ធខ្មែរទាំងអស់អោយជួបតែសំណាងល្អ សុខសុវត្ថិភាព និងរីករាយជាមួយដំណើរកំសាន្តទាំងអស់គ្នា។ លោក ចន្ធី សុធន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រសេវាកម្មរបស់ក្រុមហ៊ុនកន្លង មក និងសូមជូនពរបងប្អូនប្រជាពលរដ្ធខ្មែរ និងអតិថិជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២០ សូមទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខកុំបីឃ្លៀងឃ្លាតឡើយ។។ ចំណែកលោក ស៊ុយ ចន្ធា ប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនក៏បានថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ដែលបានជឿទុកចិត្តមកលើក្រុមហ៊ុនកន្លងមក ហើយលោកក៏ដូចជា ក្រុមហ៊ុនទាំងមូលនឹងខិតខំប្រឹងប្រែងផ្តល់ជូននូវដំណោះស្រាយក៏ដូចជាអត្ថប្រយោជន៍ជា ច្រើនដល់អតិថិជនទាំងអស់ ហើយក៏សូមបន្តរការគាំទ្ររបស់បងប្អូនសម្រាប់ឆ្នាំថ្មីនេះផង ដែរ។ មិនខុសអ្វីពីថ្នាក់ដឹកនាំដ៏ទៃទៀត អ្នកនាង វេង កញ្ញា ប្រធានផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន អ៊ិនធឺណិត TODAY Communication ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន ទាំងអស់ដែលបានផ្តល់ទំនុកចិត្តលើ គុណភាព សេវាកម្ម និងប្រសិទ្ធភាពដំណោះស្រាយ បញ្ហាផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលអ្នកនាងតំណាងអោយផ្នែកបច្ចេកទេសទាំងមូលនឹង បន្តពង្រឹងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាផ្តល់សេវាកម្មផ្នែកបច្ចេកទេសអោយកាន់តែប្រសើរ ឡើង។ គួរជំរាបជូនថាបច្ចុប្បន្នក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បាននឹងកំពុងគ្រប ដណ្តប់បណ្តាញចែកចាយរបស់ខ្លួននៅតាមបណ្តាលខេត្តក្រុងនានាដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត។ សេវាកម្មដែលក្រុមហ៊ុនកំពុងផ្តល់ជូនមានដូចជាកញ្ចប់អុិនធឺណិតសម្រាប់តម្រូវការអាជីវកម្ម Dedicated Broadband Internet (DBI), Business Broadband Internet (BBI), Dark Fiber, Today xFast, Layer 2 VPN (DPLC), Co-Location និង Networking Solutions and Hosting និងកញ្ចប់អុិនធឺណិតសម្រាប់គេហដ្ឋានដែលមាន ឈ្មោះថា TODAY Fiber។ បេសកម្មរបស់ក្រុមហ៊ុនអ៊ិនធឺណិត TODAY គឺធ្វើយ៉ាងណានាំយកបទពិសោធន៍នៃសេវាកម្ម ដែលល្អមានគុណភាព ប្រកបដោយភាពទុកចិត្ត និងភាពពេញចិត្តសម្រាប់ប្រទេសកម្ពុជាទាំង មូល។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh

leave a reply