កាលពីថ្ងៃអង្ការ ទី ០៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុន ធូដេ អាយអេសភី (TODAY ISP) ជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិតឈានមុនគេលើបច្ចេកវិទ្យាអ៊ុបទិកក្រោមដី ១០០% បានបន្តកម្មវិធីគាំទ្រវិស័យអប់រំលើផេកហ្វេសប៊ុករបស់ខ្លួនតាមរយៈ Poll ដោយបោះឆ្នោតជូនវិទ្យាល័យមួយចំនួននៅរាជធានី ភ្នំពេញ។ ក្រុមហ៊ុនសូមចូលរួមត្រេតអរដល់វិទ្យាល័យដែលបានទទួលទ្ធផលឈ្នះការប្រកួតនៃការបោះឆ្នោតគាំទ្រ និងទទួលបានការប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃគឺ វិទ្យាល័យ ទួលទំពួង។

ដោយហេតុនេះហើយកាលពីថ្ងៃសុក្រ ទី ១៣ ខែតុលា ឆ្នាំ២០១៧ ក្រុមការងាររបស់ TODAY ISPយើងខ្ញុំបានអញ្ចើញទៅជួបសំណេះសំណាលជាមួយលោកគ្រូនាយកសាលាវិទ្យាល័យ ទួលទំពួង អំពីការសុំសិទ្ធតភ្ជាប់សេវាអ៊ិនធឺណិតជាមួយបច្ចេកវិទ្យាអ៊ុបទិកក្រោមដី បន្ទាប់ពីការប្រកាសលទ្ធផលចប់សបគ្រប់ និងបានបង្ហាញអារម្មណ៍ត្រេកអរចំពោះវិទ្យាល័យដែលទទួលបានសម្លេងគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក។
លោក កុយ សេដា គឺជានាយកវិទ្យាល័យ ទួលទំពួង ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា លោកពិតជាមានភាពរីករាយយ៉ាងខ្លាំងចំពោះការឈ្នះអ៊ិនធឺណិតលើកនេះ ហើយក៏សូមអរគុណដ៏បងប្អូនគាំទ្រនិងបោះឆ្នោតជូនវិទ្យាល័យទួលទំពួលទាំងអស់ ជាពិសេសសូមអរគុណដល់ក្រុមហ៊ុន ធូដេ អាយអេសភី ដែលបានរៀបចំការប្រកួតនេះឡើងដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងរួមចំណែកជួយដល់តម្រូវការការងារ ការសិក្សា ការស្រាវជ្រាវ របស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកវិទ្យាល័យមួយចំនែកផងដែរ។

គួរបញ្ចាក់មន្តទៀតថា TODAY ISP គឺជាក្រុមហ៊ុនសផ្តល់សេវាកម្មអ៊ិនធឺណិត ដោយផ្តោតសំខាន់ទៅលើទីផ្សារ អាជីវកម្មនាពេលបច្ចុប្បន្នតម្រូវតាមសេចក្តីត្រូវការណ៍របស់លោកអ្នក រួមមានទាំងសេវាជំនួយបច្ចេកទេសយ៉ាងស្ទាត់ជំនាញ។ ចំពោះអតិថិជនមានចំណាប់អារម្មណ៍ចង់តភ្ជាប់សេវាអ៊ិនធឺណិត ឬ ស្វែងយល់បន្ថែមពីព័ត៌មានផ្សេងៗ សូមទំនាងក់ទំនងមកកាន់លេខ 023 21 55 77 / 087 21 55 77 ឬ តាមរយៈគេហទំព័រ www.today.com.kh។