Contact: (+855) 70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

សាលាបឋមសិក្សាប្រផាត់ ដែលស្ថិតក្នុងខេត្តត្បូងឃ្មុំទទួលបានសម្ភារៈសិក្សាពី ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication

កាលពីថ្ងៃសុក្រ ទី ៤ ខែតុលា ថ្មីៗនេះ ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានចុះ ធ្វើការចែកជូននូវសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងតែសិក្សានៅសាលាបឋម សិក្សាប្រផាត់ ដែលស្ថិតនៅភូមិ ប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ការចុះចែកជូនសម្ភារៈសិក្សានេះធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ជូនពីភាពខ្វះខាតរបស់ សាលានេះពីសំណាក់សាធារណៈជនមកកាន់គេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនដែលមានឈ្មោះថា TODAY ISP។ នេះជាសកម្មភាពទំនួលខុសត្រូវសង្គមមួយរបស់ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication​ ដែលជារឿយៗតែងតែយកចិត្តទុកដាក់ចំពោះការតបស្នងទៅកាន់សង្គម ជាតិវិញតាមរយៈសកម្មភាពរបស់ខ្លួននានាដូចបានធ្វើកន្លងមកដូចជា ការផ្តល់ជូនអ៊ិនធឺណិត ប្រើប្រាស់ដោយឥតគិតថ្លៃដល់បណ្តាលសាលារៀនរដ្ឋ សកម្មភាពកីឡា និងការចូលរួម សកម្មភាពសប្បុរសធម៌នានា។ លោក រឿង វុទ្ធី ប្រធានគ្រប់គ្រងផ្នែកលក់តាមតំបន់របស់ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះថា “ខ្ញុំពិតជារីករាយ និងសប្បាយ ចិត្តមែនទែនដែលក្រុមហ៊ុនបានបង្កើតសកម្មភាពសប្បុរសធម៌នេះ។ នេះជាផ្នែកមួយនៃការ ជួយសង្គមរបស់យើងទាំងអស់គ្នា ហើយខ្ញុំក៏ជឿជាក់ដែលថាអតិថិជនរបស់យើងទាំងអស់ក៏ នឹងរីករាយសាទរចំពោះសកម្មភាពនេះទាំងអស់គ្នាដែរ ព្រោះពួកគាត់ក៏ជាផ្នែកមួយនៃ សកម្មភាពនេះ។” អ្នកស្រី ណាំ ឆវី នាយិការនៃសាលាបឋមសិក្សាប្រផាត់បានមានប្រសាសន៍ថា “សូមអរគុណ ដល់ក្រុមហ៊ុនអ៊ិនធឺណិត TODAY ដែលបានចុះមកចែកជូនសម្ភារៈសិក្សានេះហើយក៏សូម ជូនពរដល់ក្រុមហ៊ុនអោយមានអតិថិជនកាន់តែច្រើន។ នាងខ្ញុំក៏សូមអរគុណទុកជាមុនប្រសិន បើមានសប្បុរសជនណាចង់មកចុះជួយដល់សាលាបន្ថែមទៀត”។ ជារៀងរាល់ ២ខែម្តងក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication នឹងធ្វើការប្រកាសអោយ សាធារណៈជនចូលរួមផ្តល់ព័ត៌មានអំពីសាលារៀនដែលមានភាពខ្វះខាតនានាតាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា TODAY ISP។ បន្ទាប់ពីដល់ថ្ងៃកំណត់នៃការឈប់ ទទួលសារពីសាធារណៈជនប្រចាំខែ ក្រុមការងាររបស់ក្រុមហ៊ុននឹងធ្វើការជ្រើសរើសសាលា រៀនមួយក្នុងចំណោមសាលារៀនផ្សេងៗដែលសាធារណៈផ្តល់ដំណឹងមក ដើម្បីចុះទៅចែក ជូនសម្ភារៈសិក្សាដល់ទីតាំងផ្ទាល់តែម្តង។ សូមសាធារណៈជនតាមដានគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន និងចូលរួមទាំងអស់គ្នា សម្រាប់សកម្មភាពសប្បុរសធម៌នេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។

leave a reply