Contact: (+855) 87/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

សាលាបឋមសិក្សាស្វាយផ្អែម ស្ថិតនៅភូមិស្វាយផ្អែម​​ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលទទួលបានការជួយឧបត្ថម្ភជាសម្ភារៈសិក្សាពីសំណាក់ក្រុមហ៊ុនអុិនធឺណិត TODAY

កាលពីថ្ងៃច័ន្ទ ទី ១០ ខែកុម្ភះ ថ្មីៗនេះ ក្រុមហ៊ុនអ៊ិនធឺណិត Today Internet បានចុះ ធ្វើការចែកជូននូវសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងតែសិក្សានៅសាលាបឋម ស្វាយផ្អែម​ ដែលស្ថិតនៅភូមិស្វាយផ្អែម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ការចុះចែកជូនសម្ភារៈសិក្សានេះធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ជូនពីភាពខ្វះខាតរបស់ សាលានេះពីសំណាក់សាធារណៈជនមកកាន់គេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនដែលមានឈ្មោះថា Today Internet។ នេះជាសកម្មភាពទំនួលខុសត្រូវសង្គមមួយរបស់ក្រុមហ៊ុនអ៊ិនធឺណិត Today Internet ដែលជារឿយៗតែងតែយកចិត្តទុកដាក់ចំពោះការតបស្នងទៅកាន់សង្គម ជាតិវិញតាមរយៈសកម្មភាពរបស់ខ្លួននានាដូចបានធ្វើកន្លងមកដូចជា ការផ្តល់ជូនអ៊ិនធឺណិត ប្រើប្រាស់ដោយឥតគិតថ្លៃដល់បណ្តាលសាលារៀនរដ្ឋ សកម្មភាពកីឡា និងការចូលរួម សកម្មភាពសប្បុរសធម៌នានា។ ជារៀងរាល់ ២ខែម្តងក្រុមហ៊ុនអ៊ិនធឺណិត Today Internet នឹងធ្វើការប្រកាសអោយ សាធារណៈជនចូលរួមផ្តល់ព័ត៌មានអំពីសាលារៀនដែលមានភាពខ្វះខាតនានាតាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា Today Internet។ បន្ទាប់ពីដល់ថ្ងៃកំណត់នៃការឈប់ ទទួលសារពីសាធារណៈជនប្រចាំខែ ក្រុមការងាររបស់ក្រុមហ៊ុននឹងធ្វើការជ្រើសរើសសាលា រៀនមួយក្នុងចំណោមសាលារៀនផ្សេងៗដែលសាធារណៈផ្តល់ដំណឹងមក ដើម្បីចុះទៅចែក ជូនសម្ភារៈសិក្សាដល់ទីតាំងផ្ទាល់តែម្តង។ សូមសាធារណៈជនតាមដានគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន និងចូលរួមទាំងអស់គ្នា សម្រាប់សកម្មភាពសប្បុរសធម៌នេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 070215577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។