ដើម្បីជាផ្នែកមួយនៃទំនួលខុសត្រូវសង្គម ក៏ដូចជាអបអរសាទរការដាក់អោយដំណើរការនៃ បណ្តាញគ្របដណ្តប់ថ្មីទៅកាន់ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិត បន្ថែមលើទីតាំងដែលក្រុមហ៊ុនកំពុងប្រតិបត្តិការដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងតាខ្មៅ។ ក្រុមហ៊ុននឹងភ្ជាប់អុិនធឺណិតដោយឥតគិតថ្លៃពេញ ១ឆ្នាំដល់សាលារៀនមួយ ក្នុងខេត្តសៀមរាបតាមរយៈការបោះឆ្នោតលើបណ្តាញសង្គម។
ក្នុងការបោះឆ្នោតនេះមានសាលារៀនចំនួនបីត្រូវបានជ្រើសរើសអោយចូលរួមដែលមានដូចជា វិទ្យាល័យ ១០ មករា ១៩៧៩ វិទ្យាល័យហ៊ុនសែនសៀមរាប និងសាលាបឋមសិក្សាវត្តបូព៌។
សាលារៀនទាំងបីនេះត្រូវបានដាក់អោយបោះឆ្នោតតាមរយៈ Facebook Page របស់ក្រុមហ៊ុនអុិនធឺណិត Today Communication ដែលមានឈ្មោះថា TODAY ISP។ សម្រាប់លក្ខខណ្ឌនៃការបោះឆ្នោតពីសាធារណៈជនមានដូចជា៖
- ការបោះឆ្នោតត្រូវបានរាប់តែនៅលើគេហទំព័រដើមនៃ Facebook Page របស់ TODAY ISP បានបង្ហោះតែមួយគត់។
- សូមបោះឆ្នោតទៅតាមរូបសញ្ញាតំណាងរបស់សាលានីមួយៗ។
- ផុតកំណត់ការបោះឆ្នោតត្រឹមថ្ងៃអាទិត្យ ទី២៧ ខែមករា
- លទ្ធផលនឹងធ្វើការប្រកាសជូននៅថ្ងៃចន្ទ ទី២៨ ខែមករា

បើតាមការអោយដឹងពី
លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអុិនធឺណិត Today Communication បានមានប្រសាសន៏ថា “ក្រៅពីបំពេញនូវតម្រូវការរបស់អតិថិជន ក្រុមហ៊ុនក៏បានគិតគូរជាខ្លាំងលើកិច្ចការទំនួលខុសត្រូវសង្គម ដើម្បីជាផ្នែកមួយជួយដល់ការ អភិវឌ្ឍវិស័យអប់រំក្នុងប្រទេសកម្ពុជា។ ហើយកិច្ចការនេះមិនមែនមានសម្រាប់តែ ក្រុងសៀមរាបនោះទេ យើងនឹងធ្វើបន្តរទៀតសម្រាប់ខេត្តផ្សេងៗដែលបណ្តាញគ្របដណ្តប់ របស់ក្រុមហ៊ុនទៅដល់ដូចជាខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត ក្រុងបាវិត និងក្រុងតាខ្មៅជាដើម។”
លោក សុធន ក៏បានបន្ថែមទៀតថានេះមិនមែនជាលើកទី ១ទេ ដែលក្រុមហ៊ុនបានរៀបចំជា ការផ្តល់ជូនសេវាអុិនធឺណិតឥតគិតថ្លៃដល់សាលារៀនដូច្នេះ តួរយ៉ាងកាលពីឆ្នាំ ២០១៧ ក្រុមហ៊ុនក៏ធ្លាប់បានធ្វើយ៉ាងជោគជ័យម្តងរួចទៅហើយសម្រាប់រាជធានីភ្នំពេញ។
សាធារណៈជនទាំងអស់អាចចូលរួមបោះនឹងតាមដាននូវលទ្ធផលតាមរយៈ Facebook Page “TODAY ISP”។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។