Contact: (+855) 87/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

សិស្សានុសិស្សទាំងអស់នឹងទទួលបានល្បឿនរហូតដល់ ៥០Mbps សម្រាប់ប្រើប្រាស់កម្មវិធី E-School Cambodia

ក្នុងរដូវកាល Covid-19 នេះក្រសួងអប់រំ យុវជន និងកីឡាបាននឹងកំពុងលើកទឹកចិត្តដល់ សិស្សានុសិស្សទាំងអស់អោយព្យាយាមស្វ័យសិក្សាតាមរយៈមធ្យោបាយផ្សេងៗដូចជាប្រព័ន្ធអ៊ិនធឺណិត ទូរទស្សន៍ Facebook Page និង Youtube ផ្លូវការរបស់ក្រសួងជាដើម។ ក្នុងនោះក្រសួងក៏បានសហការណ៍ជាមួយអ្នកបង្កើតកម្មវិធី E-School Cambodia ដែលសិស្សានុសិស្សទាំងអស់អាចទាញយកនូវកម្មវិធីទូរស័ព្ទដៃមកប្រើប្រាស់សម្រាប់ការ សិក្សារៀនសូត្រទាំងលើ Android និង iOS។ 

ដោយមើលឃើញពីតម្រូវការដូច្នេះ ក្រុមហ៊ុនអ៊ិនធឺណិត TODAY បានចូលរួមជាផ្នែកមួយនៃ សកម្មភាពនេះដោយបង្កើនល្បឿនប្រើប្រើប្រាស់លើកម្មវិធី E-School Cambodia ចំនួន ៥០Mbps បន្ថែមលើល្បឿន ៦០Mbps ដែលក្រុមហ៊ុនកំពុងផ្តល់ជូនស្រាប់លើ Facebook និង Youtube ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សទាំងអស់។  

លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY បានលើកឡើងថា ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់លើអតិថិជនជានិច្ចជាពិសេសក្នុងអំឡុងពេលលំបាកដោយសារការរាតត្បាតនៃជំងឺ Covid-19។ ហេតុដូចនេះហើយយើងក៏បានសហការណ៍បន្ថែម ជាមួយ E-School Cambodia ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សរបស់យើង។

ក្នុងនោះលោកសុធនក៏បានសង្កត់ធ្ងន់ផងដែរថាក្រុមហ៊ុននឹងរាប់បញ្ចូលការបង្កើនល្បឿន សម្រាប់ E-School Cambodia App នេះជាផ្នែកមួយក្នុងកញ្ចប់ Home តែម្តងដូចដែលអ្វី ក្រុមហ៊ុនបាននឹងកំពុងផ្តល់ជូនស្រាប់លើការប្រើប្រាស់ Facebook និង Youtube មិនថាថ្ងៃមុខ Covid-19 បានបញ្ចប់ក៏ដោយ។

ជាផ្នែកមួយនៃបេសកកម្មរបស់ក្រុមហ៊ុនអ៊ិនធឺណិត TODAY ការចូលរួមសកម្មភាពទំនួល ខុសត្រូវសង្គ​ម (TODAY CSR) បាននឹងកំពុងយកចិត្តទុកដាក់ជាខ្លាំងពិសេសលើវិស័យអប់រំ តែម្តង។

បច្ចុប្បន្នកញ្ចប់ប្រើប្រាស់តាមគេហដ្ឋានមានដូចជា TODAY Fiber និង TODAY Fiber Home ដែលមានតម្លៃចាប់ពី ១៤ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។
រាល់ការតរភ្ជាប់សេវាអ៊ិនធឺណិតទាំងអស់របស់ TODAY សុទ្ធតែប្រើប្រាស់ជាមួយបច្ចេកវិទ្យា ចុងក្រោយ និងបណ្តាញខ្សែកាបអុបទិកក្រោមដី ១០០% ដែលនឹងធានាបាននូវគុណភាព សេវាជូនអតិថិជន។ អតិថិជនដែលកំពុងតែរស់នៅតាមបណ្តាលខេត្តក្រុងនានាដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត អាចទាក់ទងមកកាន់ក្រុមហ៊ុនដើម្បីទទួលយកការផ្តល់ជូនពិសេសនេះ តាមរយៈទូរសព្ទលេខ៖ 087 215577 ឬ តាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។