Contact: (+855) 87/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

អាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនជាមួយភាពជាដៃគូរដ៏ល្អឥតខ្ចោះពីក្រុមហ៊ុនអ៊ិនធឺណិត TODAY

ភាពរីកចម្រើននៃក្រុមហ៊ុនអាជីវកម្មនីមួយៗពិតជាចាំបាច់ណាស់ក្នុងការស្វែងរកដៃគូរសហការត្រឹមត្រូវ និងយល់ច្បាស់អំពីតម្រូវការរបស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការចាំបាច់ក្នុងសង្វាក់ អាជីវកម្មនោះ។ ក្នុងនោះផងដែរសេវាកម្មអ៊ិនធឺណិតពិតជាមិនអាចខ្វះបាននោះឡើយក្នុងការ បំពេញតម្រូវការស្រាវជ្រាវ និងទំនាក់ទំនងផ្សេងៗ។

លោក ទើ យូសុះ ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY ដែលមានបទ ពិសោធន៍ក្នុងវិស័យអ៊ិនធឺណិតនេះជាង ១០ឆ្នាំមកហើយបានលើកឡើងថា វាពិតជាសំខាន់ ណាស់ក្នុងការស្វែងរកដៃគូរណាដែលយល់ច្បាស់អំពីខ្លួន ជាពិសេសក្នុងដំណាក់កាលដំបូង នៃការចចារនេះឯងដោយអ្នកលក់សេវាកម្មអ៊ិនធឺណិតមួយចំនួនមិនយល់ និងមិនសូវខ្វល់អំពី បញ្ហារបស់ភ្ញៀវជាធំនោះទេបែជាផ្តោតតែលើការលក់សេវាកម្មរបស់ខ្លួនធ្វើម៉ិចអោយតែបាន ចំណូលច្រើនដែលហុចជាលទ្ធផលនូវបញ្ហាជាច្រើននៅពេលក្រោយ។

លោក យូសុះ បន្ថែមទៀតថានៅទីនេះ ក្រុមហ៊ុនអ៊ិនធឺណិត TODAY យើងយកគុណភាពនៃ សេវាអ៊ិនធឺណិតជាធំដែលស្របតាមចក្ខុវិស័យរបស់យើងក្នុងការក្លាយខ្លួនជាអ្នកផ្តល់សេវាអ៊ិនធឺណិតកម្រិតខ្ពស់ដោយបម្រើអតិថិជនចេញពីបេះដូង ដូចនេះហើយយើងស្តាប់និងស្វែង យល់អំពីរតម្រូវការអតិថិជនអោយច្បាស់ជាមុនសិនទើបផ្តល់ជាកញ្ចប់ណាមួយអោយត្រូវតាមតម្រូវការភ្ញៀវ។

គួរបញ្ជាក់ថាចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០១៦ មកក្រុមហ៊ុនអ៊ិនធឺណិត TODAY ទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនអាជីវកម្មធំៗជាច្រើនមិនថាតែក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកនោះទេ។ ដោយសារតែសន្ទុះនៃការគាំទ្រយ៉ាងច្រើននេះហើយបានធ្វើអោយ ក្រុមហ៊ុនពង្រីកបណ្តាញគ្របដណ្តប់របស់ខ្លួនទៅដល់ខេត្តក្រុងជាច្រើនដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង និងខេត្តសៀមរាប ជាមួយកញ្ចប់សេវាកម្មសម្រាប់ក្រុមហ៊ុនអាជីវកម្មដូចជា Business Broadband Internet (BBI), Dedicated Broadband Internet (DBI), Layer 2 VPN, TODAY xFast, Dark Fiber, និង Value Added Service (VAS)។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមហ៊ុនអ៊ិនធឺណិត TODAY តាមរយៈទូរស័ព្ទ លេខ៖ 087 21 5577 / 070 58 5577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។