Contact: (+855) 23/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

វគ្គពិភាក្សាខ្លីរបស់ក្រុមហ៊ុន TODAY ISP នៅក្នុងអង្គការភូមិកុមារអរុណរះ

បច្ចុប្បន្ន​ប្រព័ន្ធ​អ៊ិនធឺណិត​បាន​ដើរ​តួរ​យ៉ាង​សំខាន់ សម្រាប់​ជា​មធ្យោបាយ​ផ្តល់​ និងទទួល​យក​ព័ត៌មានជុំ​វិញ​ពិភព​លោក។ ក្នុង​នោះ Facebook បាន​រួម​ចំណែក​យ៉ាង​ធំ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ របស់​អ្នក​ប្រើ​ប្រាស់​អ៊ិនធឺណិត​ជាទូទៅ។ ស្រប​ពេល​ជាមួយ​គ្នានេះដែរ ផលវិជ្ជមាន​ និងអវិជ្ជមាន​ គឺតែងតែ​កើត​មាន​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត។ កាល​ពី​ថ្ងៃទី ៩ ខែឧសភា ថ្មីៗនេះ ក្រុម​ហ៊ុន​ TODAY ISP បាន​សហការណ៍​ ជាមួយ​អង្គការ​ភូមិ​កុមារ​អរុណរះ បើ​ក​វគ្គ​ពិភាក្សា​​​​ខ្លី​​មួយ ស្តី​ពី​ការ​ប្រើ​ប្រាស់ Facebook ដើម្បី​ជាប្រយោជន៍ ដល់​អាជីវកម្ម។ វា​ជា​ការ​បណ្តុះ​ផ្នត់​គំនិត​ ដល់​ក្មេង​ៗ ឲ្យ​ចេះ​ទាញ​យក​ផល​ប្រយោជន៍ពី​បណ្តាញ​សង្គម​មួយ​នេះ។ វគ្គ​ពិភាក្សា​​​​ខ្លី​នេះត្រូវបានរៀប​ចំ​ឡើង​ដោយ​ក្រុម​ការងារ​ផ្នែក​ទី​ផ្សារក្រុមហ៊ុន​ TODAY ISP និង​មាន​ការចូលរួម​ពី​សិស្សា​នុ​សិស្ស​ របស់​​អង្គការ​ភូមិកុមារ​អរុណ​រះ​។ លោក​ សៀង​ ផេងជី ប្រធាន​ផ្នែក​ទីផ្សារ ក្រុម​ហ៊ុន​ TODAY ISP បាន​ដឹក​នាំ​ការ​​​ពិភាក្សា​ និង​មាន​ការ​ជជែក​ដេញ​ដោល​ យ៉ាង​សកម្ម​ពី​សិស្សានុសិស្ស​ដែល​ចូលរួម។ ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់​ស្តែង​ស្តី​ពី​ Facebook ត្រូវ​បាន​បំភ្លឺ វែក​ញែក​ ក្នុង​វគ្គខ្លីនោះ។ ក្រោយ​ពី​វគ្គ​ទី​១​បាន​បញ្ជប់ សិស្សានុសិស្ស មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង នឹង​បាន​សំណូម​ពរ​ឲ្យ​ មាន​ការ​បន្ត​ទៅ​វគ្គ​ទី២ […]

ក្រុមហ៊ុន ធូដេ អាយអេសភី (TODAY ISP) បានតភ្ជាប់សេវាកម្មអ៊ិនធឺណិតជូនវិទ្យាល័យ អង្គរ មិនគិតថ្លៃ

ក្រុមហ៊ុន TODAY ISP បានតភ្ជាប់អ៊ិនធឺណិតដល់វិទ្យាល័យ អង្គរ​ នៅទីក្រុង​សៀម​រាបដោយឥត​គិតថ្លៃ។ ការ​ផ្តល់​ជូន​ពិសេស​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​​មាន​ព្រឹត្តិការណ៍​ បោះ​ឆ្នោត​គាំ​ទ្រតាម Facebook ផ្ទាល់របស់ក្រុមហ៊ុន TODAYISP។ ជា​លទ្ធ​ផល​ វិទ្យាល័យ អង្គរ​ បាន​ទទួល​សំលេង​បោះ​ឆ្នោត​​ច្រើន​ជាងគេ ក្នុង​ចំណោម​វិទ្យាល័យ​ក្នុង​ក្រុង​សៀម​រាប​។ ក្រុមការងាររបស់ TODAY ISP បាន​ជួបសំណះសំណាលជាមួយអ្នកគ្រូនាយិការ​វិទ្យាល័យ អង្គរ ស្តីពីការតភ្ជាប់សេវាកម្មអ៊ិនធឺណិតតាមរយៈបច្ចេកវិទ្យា Underground Fiber Optic និង​ប្រគល់ប្រព័ន្ធ​​អ៊ិន​ធឺ​ណិ​ត​ ជូន​អ្នក​គ្រូនាយិកា​ប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ អ្នកគ្រូនាយិកា​បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន និងក្រុម​ការងារដែលបាន​តភ្ជាប់បណ្តាញអ៊ិនធឺណិតមានគុណភាពខ្ពស់ និង​សេវា​កម្ម​រហ័យទាន់ចិត្តជូនដល់សាលា។ អ្នកគ្រូនឹងចែករំលែកពត៌រមានពីគុណប្រយោជន៍​ និងគុណភាពសេវាកម្មនេះជូនដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សា​នុ​សិស្ស​ ព្រមទាំងអាណាព្យាបាលទាំងអស់ឲ្យជួយគាំទ្រសេវាកម្មរបស់​ក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរថា ក្រោយពីការបើកដំណើរការរបស់ក្រុមហ៊ុន TODAY ISP បានទទួលភាពជោគជ័យយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញអ៊ិនធឺណិតរបស់ក្រុមហ៊ុន ដោយសារតែភាពជឿជាក់​ ទំនុកចិត្ត និងគុណភាពលើសេវាកម្មអ៊ិនធឺណិត ដែលប្រើប្រាស់បច្ចេកទេស Underground Fiber Optic រហូតមកដល់ពេលនេះផងដែរ។ ហេតុនេះហើយទើបក្រុមហ៊ុនខិតខំប្រឹងប្រែងបង្រីកប្រព័ន្ធបណ្តាញអ៊ិនធឺណិត អ៊ុបទិច ឲ្យបានគ្រប់តំបន់ក្នុងទីក្រុង និងតាមខេត្តសំខាន់ៗ។ […]

វិទ្យាល័យ ច្បារអំពៅ បានឈ្នះសេវាអ៊ិនធឺណិតឥតគិតថ្លៃ ពីក្រុមហ៊ុន TODAY ISP

តាមរយៈគេហទំព័រ Facebook របស់ក្រុមហ៊ុន ធូដេ អាយ អេស ភី (TODAY ISP) ដែលបានរៀបចំដាក់វិទ្យាល័យចំនួន ១៤ ដើម្បីប្រកួតប្រជែងក្នុងរយៈពេល១សប្តាហ៍ពេញ យើងបានរកឃើញសាលាដែលទទួលបានការគាំទ្រច្រើន​ជាង គឺ វិទ្យាល័យ ច្បារអំពៅ (1819 votes) នាំមុខ វិទ្យាល័យ ទួលទំពូង (1213 votes) និង វិទ្យាល័យ ព្រះយុគន្ធរ (760 votes)។ ដូចនេះក្រុមហ៊ុន TODAY ISP នឹងធ្វើការ​ផ្តល់​ជូន​អ៊ិនធឺណិតដល់វិទ្យាល័យ ច្បារអំពៅ ដោយឥតគិតថ្លៃ។ ការដំឡើងអ៊ិនធឺណិត នឹងធ្វើឡើងក្រោយពីក្រុមការងារ ជួបសុំការអនុញ្ញាតពីលោកនាយកវិទ្យាល័យ​។     គួរបញ្ជាក់ថាការប្រកួតប្រជែងជ្រើសរើសវិទ្យាល័យរបស់ក្រុមហ៊ុន TODAY ISP មកដល់ពេលនេះគឺបានផ្តល់ជូន វិទ្យាល័យ ជាច្រើននៅទីក្រុងភ្នំពេញ និងសៀមរាបផងដែរ។ ​ក្នុង​នោះ​ វិទ្យាល័យ​ ចំនួន ៦ មានទីតាំង​ក្នុង​ក្រុង​ភ្នំពេញ មានដូចជា វិទ្យាល័យ ទួលស្វាយព្រៃ វិទ្យាល័យ […]