Contact: (+855) 23/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

វិទ្យាល័យ ទួលទំពួង ឈ្នះ​ការ​ប្រើ​ប្រាស់​អ៊ិន​ធឺ​ណិត​ឥត​គិត​ថ្លៃ​ពី​ក្រុម​ហ៊ុន ធូដេ អាយ​អេស​ភី

កាលពីថ្ងៃអង្ការ ទី ០៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុន ធូដេ អាយអេសភី (TODAY ISP)​ ជាក្រុមហ៊ុនផ្តល់សេ​វា​កម្ម​អ៊ិន​ធឺ​ណិត​ឈាន​មុន​គេ​លើ​បច្ចេក​វិទ្យា​អ៊ុប​ទិក​ក្រោម​ដី ១០០% បាន​បន្ត​កម្ម​វិធី​គាំ​ទ្រ​វិស័យ​​អប់រំ​លើ​ផេកហ្វេសប៊ុក​របស់ខ្លួន​តាមរយៈ Poll ដោយ​បោះ​ឆ្នោត​ជូន​វិទ្យាល័យ​មួយ​ចំនួន​នៅ​រាជ​ធានី ភ្នំពេញ។​ ក្រុម​ហ៊ុន​សូម​ចូលរួមត្រេត​អរ​ដល់​វិទ្យា​ល័យ​ដែល​បាន​ទទួលទ្ធ​ផល​ឈ្នះ​ការ​ប្រកួត​នៃ​ការ​បោះឆ្នោតគាំទ្រ និងទទួលបានការប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃគឺ វិទ្យាល័យ ទួលទំពួង។     ដោយហេតុនេះហើយកាលពីថ្ងៃសុក្រ ទី ១៣ ខែតុលា ឆ្នាំ២០១៧ ក្រុមការងាររបស់ TODAY ISPយើង​ខ្ញុំបាន​អញ្ចើញ​ទៅជួប​សំណេះ​​សំណាល​ជា​មួយ​លោក​គ្រូនាយក​សា​លា​វិទ្យា​ល័យ ទួលទំពួង អំពី​ការ​សុំ​សិទ្ធ​ត​ភ្ជាប់​សេវា​អ៊ិនធឺណិតជាមួយ​បច្ចេក​វិទ្យា​អ៊ុបទិក​ក្រោម​ដី បន្ទាប់ពីការប្រកាសលទ្ធផលចប់សបគ្រប់ និងបានបង្ហាញអារម្មណ៍ត្រេក​អរ​ចំពោះ​​វិទ្យា​ល័យ​ដែល​ទទួល​បាន​សម្លេង​គាំទ្រ​យ៉ាង​ច្រើន​ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក។   លោក កុយ សេដា គឺជានាយកវិទ្យាល័យ ទួលទំពួង ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា លោកពិតជាមាន​ភាព​រីក​រាយ​យ៉ាង​ខ្លាំង​ចំពោះ​ការឈ្នះ​អ៊ិនធឺណិត​លើកនេះ ហើយ​ក៏សូម​អរគុណ​ដ៏បងប្អូនគាំទ្រនិងបោះឆ្នោតជូនវិទ្យាល័យទួលទំពួលទាំងអស់ ជា​ពិ​សេស​​សូម​អរ​គុណ​ដល់​ក្រុមហ៊ុន ធូដេ អាយ​អេស​ភី ដែល​​បាន​​រៀប​​ចំការ​​ប្រកួត​​នេះ​ឡើង​ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងរួមចំណែកជួយដល់តម្រូវការការងារ ការសិក្សា ការស្រាវជ្រាវ របស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកវិទ្យាល័យមួយចំនែកផងដែរ។     […]

ការប្រកួតរចនារូបភាពរដូវកាលទី​២ (Graphic Design Season 2)

រង្វាន់ធំ៖ ឈ្នះអ៊ិនធឺណិត TODAY Fiber រយៈពេលពេញ ១ ឆ្នាំ ដោយឥតគិតថ្លៃ រង្វាន់លើកទឹកចិត្ត៖ Power Bank ទំហំ 10,000mAh ចំនួន៣រង្វាន់ របៀបប្រកួត៖ រូបភាពត្រូវមានLogo TODAY (https://goo.gl/xMp4vF) គ្រប់រូបភាព (Graphic Design) គឺជាការកែឆ្នៃរបស់ខ្លួនផ្ទាល់ បេក្ខជន បេក្ខនារី ត្រូវផ្ញើរូបភាពមក inbox របស់ Facebook Page TODAY ISP ប្រធានបទ៖ បង្កើត រូបភាពក្រាហ្វិច (Graphic Design) ដោយគំនិតឆ្នៃប្រឌិតផ្ទាល់ខ្លួនស្តីពី “ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក”។ សំគាល់៖ សូមផ្ញើរូបភាព (Graphic Design) របស់អ្នកមកកាន់ ផេកហ្វេសប៊ុក TODAY ISP ឲ្យបានមុនថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧ ខាងមុខនេះ […]