Contact: (+855) 87/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

រីករាយឆ្នាំថ្មីឆ្នាំសកល ២០២០ ខាងមុខនេះពីក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication

  ឆ្លៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២០ ខាងមុខនេះ ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិករបស់ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានផ្ញើរសារ ជូនពរដល់បងប្អូនប្រជាពលរដ្ធខ្មែរទាំងអស់អោយជួបតែសំណាងល្អ សុខសុវត្ថិភាព និងរីករាយជាមួយដំណើរកំសាន្តទាំងអស់គ្នា។ លោក ចន្ធី សុធន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រសេវាកម្មរបស់ក្រុមហ៊ុនកន្លង មក និងសូមជូនពរបងប្អូនប្រជាពលរដ្ធខ្មែរ និងអតិថិជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២០ សូមទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខកុំបីឃ្លៀងឃ្លាតឡើយ។។ ចំណែកលោក ស៊ុយ ចន្ធា ប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនក៏បានថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ដែលបានជឿទុកចិត្តមកលើក្រុមហ៊ុនកន្លងមក ហើយលោកក៏ដូចជា ក្រុមហ៊ុនទាំងមូលនឹងខិតខំប្រឹងប្រែងផ្តល់ជូននូវដំណោះស្រាយក៏ដូចជាអត្ថប្រយោជន៍ជា ច្រើនដល់អតិថិជនទាំងអស់ ហើយក៏សូមបន្តរការគាំទ្ររបស់បងប្អូនសម្រាប់ឆ្នាំថ្មីនេះផង ដែរ។ មិនខុសអ្វីពីថ្នាក់ដឹកនាំដ៏ទៃទៀត អ្នកនាង វេង កញ្ញា ប្រធានផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន អ៊ិនធឺណិត TODAY Communication ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន ទាំងអស់ដែលបានផ្តល់ទំនុកចិត្តលើ គុណភាព សេវាកម្ម និងប្រសិទ្ធភាពដំណោះស្រាយ បញ្ហាផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលអ្នកនាងតំណាងអោយផ្នែកបច្ចេកទេសទាំងមូលនឹង បន្តពង្រឹងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាផ្តល់សេវាកម្មផ្នែកបច្ចេកទេសអោយកាន់តែប្រសើរ ឡើង។ […]

ក្រុមហ៊ុនអ៊ិនធឺណិត Today Communication មានមោទនភាពដែលបានឈ្នះពានរង្វាន់ “CAMBODIA BEST EMPLOYER BRAND AWARDS 2019”

នារថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៩ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ត្រូវបានអញ្ជើញអោយចូលរួមក្នុងកម្មវិធី​ “BEST EMPLOYER BRANDING AWARDS ឆ្នាំ ២០១៩” ដែលជាកម្មវិធីលើកទី ១៣ ត្រូវបានរៀបចំឡើងដោយ Employer Branding Institute; World HRD Congress & Stars of the Industry Group នៅឯប្រទេសថៃ។   ជាលទ្ធផលប្រកបដោយមោទនភាពក្រុមហ៊ុនអ៊ិនធឺណិត Today Communication ទទួលបានពានរង្វាន់ “CAMBODIA BEST EMPLOYER BRAND AWARDS 2019 “ ។ ពានរង្វាន់នេះសរបញ្ជាក់អោយឃើញថាក្រុមហ៊ុនអ៊ិនធឺណិត Today Communication ពិតជាយកចិត្តទុកដាក់ទៅលើបុគ្គលិករបស់ខ្លួនទាំងផ្នែកគ្រប់គ្រង អភិវឌ្ឍ និងបង្កើនគំនិតច្នៃប្រឌិត ដែលទាំងនេះសុទ្ធតែជាលក្ខខណ្ឌក្នុងការទទួលបានពានរង្វាន់នេះ។ លោក ចន្ធី សុធន ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអ៊ិនធឺណិត […]

ក្រុមហ៊ុនអុិនធឺណិត Today Communication បានពង្រីកបណ្តាញចែកចាយរបស់ ខ្លួនទៅកាន់ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិត

ក្រុមហ៊ុនអុិនធឺណិត Today Communication គឺជាក្រុមហ៊ុនផ្តល់សេវាអុិនធឺណិត ប្រកបដោយគុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្តរបស់អតិថិជនបានចាប់ផ្តើម ដំណើរការប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ ២០១៦។ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួនកន្លង មកក្រុមហ៊ុនទទួលបានការគាំទ្រយ៉ាងច្រើនពីបណ្តាលក្រុមហ៊ុន និងសហគ្រាសជាច្រើន នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងតាខ្មៅ ទៅលើសេវាប្រកបដោយគុណភាព របស់ខ្លួន។   ដើម្បីឆ្លើយតបទៅនឹងតម្រូវការយ៉ាងច្រើនពីសំណាក់អតិថិជនរបស់ខ្លួន ក្រុមហ៊ុនអុិនធឺណិត Today Communication បានសម្រេចពង្រីកបណ្តាញចែកចាយរបស់ ខ្លួនទៅកាន់ខេត្តក្រុងចំនួន ៤បន្ថែមលើទីតាំងដែលក្រុមហ៊ុនកំពុងប្រតិបត្តិការដូចជា ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិត។ លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអុិនធឺណិត Today Communication មានប្រសាសន៍ថា “នេះគ្រាន់តែជាដំណាក់កាលទី ១ប៉ុណ្ណោះក្នុងការពង្រីកបណ្តាញចែក ចាយទៅតាមបណ្តាលខេត្តក្រុងផ្សេងៗ។ ក្រុមហ៊ុនក៏កំពុងតែត្រៀមពង្រីកទៅតាម បណ្តាលខេត្តក្រុងផ្សេងទៀតក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ព្រោះយើងមានធនធាន មនុស្សពូកែៗជាច្រើន ហើយផ្នែកខាងឧបករណ៏បច្ចេកទេសក៏បានត្រៀមរួចរាល់ផងដែរ។” លោក ស៊ុយ ចន្ធា ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុនអុិនធឺណិត Today Communication ក៏បានបញ្ជាក់ថា “យើងទទួលបានសំនួរ ក៏ដូចជាសំណូមពរពីអតិថិជន ជាច្រើនសម្រាប់បណ្តាញចែកចាយតាមបណ្តាលខេត្តក្រុងផ្សេងៗ […]

កញ្ចប់ប្រូម៉ូសិនពិសេសពីក្រុមហ៊ុន Today Communication

គិតត្រឹមខែមិថុនា ឆ្នាំ ២០១៨ ប្រទេសកម្ពុជាមានចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតចំនួន ១២លាននាក់។ នេះបើយោងតាមរបាយការណ៏របស់ និយ័តករទូរគមនាគមន៏កម្ពុជា នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨។ ដោយមើលឃើញពីកំណើនអ្នកប្រើប្រាស់ដូច្នេះ ក្រុមហ៊ុនអ៊ិនធឺណិត Today Communication បាននឹងកំពុងខិតខំប្រឹងប្រែង ដើម្បីក្លាយជាដៃគូដំណោះស្រាយបណ្តាញលំដាប់ខ្ពស់សម្រាប់គេហដ្ឋាន និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា ដែលសព្វថ្ងៃក្រុមហ៊ុនបានកំពុងផ្តល់ជូននូវកញ្ចប់សេវាអ៊ិនធឺណិតជាច្រើនដូចជា Dedicated Broadband Internet, Business Broadband Internet, TODAY Fiber, TODAY xFast, Dark Fiber Private Network, Layer-2 VPN (DPLC), Today Co-Location និង Value Added Services ។     ជាផ្នែកមួយជួយសម្រួលការចំណាយទៅលើកញ្ចប់សេវាអ៊ិនធឺណិតរបស់អតិថិជន ក្រុមហ៊ុន Today Communication បានរៀបចំថ្មីនូវការផ្តល់ជូនពិសេសលើកញ្ចប់សេវាអ៊ិនធឺណិតសម្រាប់គេហដ្ឋាន (TODAY Fiber) បានដែលមិនធ្លាប់មានពីមុនមក។ ចាប់ពីថ្ងៃទី1ខែឧសភា ឆ្នាំ2018 តទៅ រាល់ការបង់អ៊ិនធឺណិត […]

ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ផ្តល់ជូនល្បឿនគុណនឹង ២សម្រាប់ការភ្ជាប់អ៊ិនធឺណិតរៀងរាល់សប្តាហ៏ទី ២។

ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ដែលជាក្រុមហ៊ុនផ្តោតសំខាន់លើការផ្តល់ជូន កម្ពុជានូវសេវាកម្មភ្ជាប់អ៊ិនធឺណិតដោយផ្តោតលើគុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្ត របស់អតិថិជន បានដាក់ចេញនូវប្រូម៉ូសិនផ្តល់ជូនល្បឿនគុណនឹង ២សម្រាប់ការភ្ជាប់ អ៊ិនធឺណិតរៀងរាល់សប្តាហ៏ទី២ ដល់ក្រុមហ៊ុនអាជីវកម្មទាំងអស់។ ល្បឿននេះមិនមែន១ថ្ងៃ ហើយក៏មិនមែន១អាទិត្យដែរ គឺរៀងរហូតតែម្តង! លោក ចន្ធី សុធន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត Today Communication បានមានប្រសាសន៏ថានេះជាប្រូម៉ូសិនមួយក្នុងចំណោមប្រូម៉ូសិនផ្សេងៗទៀត ដែលក្រុមហ៊ុន បាននឹងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាផ្តល់ជូនដល់ក្រុមហ៊ុន អាជីវកម្មទាំងអស់នូវ គុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្ត។ លើសពីនេះបណ្តាល ក្រុមហ៊ុនទាំងអស់ក៏នឹង ទទួលបានផលចំណេញជាច្រើន ព្រោះថាល្បឿនកើនឡើង តម្លៃនៅដ៏ដែរ ហើយនឹងទទួល បានបណ្តាញអ៊ិនធឺណិតដែលដំណើរការជានិច្ចតាមរយៈ បច្ចេកវិទ្យាបណ្តាញអុបទិកក្រោមដី ១០០% របស់ក្រុមហ៊ុន។ លោក សុធនក៏បានបង្ហាញសុទិដ្ឋិនិយមថាក្រុមហ៊ុនអ៊ិនធឺណិត Today Communication គឺជាផ្នែកមួយដែលជួយធ្វើអោយបណ្តាលក្រុមហ៊ុនអាជីវកម្មទាំងអស់រីកចម្រើនទៅមុខជាមួយ បណ្តាញអ៊ិនធឺណិតដ៏ល្អរបស់ខ្លួន។ លោក ហេង ម៉េងហូ នាយកក្រុមហ៊ុនសន្តិសុខ Libra បានមានប្រសាសន៏ថានេះជាការល្អ ប្រសើរមែនទេន ព្រោះវាជួយសម្រួលដល់ការចំណាយរបស់ក្រុមហ៊ុន ហើយល្បឿនវិញបាន រហូតដល់គុណនឹង […]