Contact: (+855) 87/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ផ្តល់សេវាជំនួយបច្ចេកទេសតាមរយៈ Facebook Messenger ២៤ម៉ោងដំបូងគេនៅកម្ពុជា

ចាប់តាំងពីដំណើរការក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនអ៊ិនធឺណិត Today Communication បានផ្តោត សំខាន់លើការផ្តល់ជូនកម្ពុជានូវសេវាកម្មភ្ជាប់អ៊ិនធឺណិតដោយផ្តោតលើគុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្តរបស់អតិថិជន។ ដើម្បីបំពេញនូវតម្រូវការទីផ្សារអ៊ិនធឺណិតក្នុងប្រទេសកម្ពុជា ដែលកំពុងតែត្រូវការក្នុងគ្រប់វិស័យ ពិសេសភាពជាដៃគូដំណោះស្រាយបណ្តាញលំដាប់ខ្ពស់ សម្រាប់គេហដ្ឋាន និងអាជីវកម្មនៅទូទាំងកម្ពុជា ក្រុមហ៊ុនអ៊ិនធឺណិត Today Communication បាននឹងកំពុងផ្តល់ជូនអតិថិជនរបស់ខ្លួននូវកញ្ចប់សេវាអ៊ិនធឺណិតជាច្រើនដែលមានដូចជា៖ Dedicated Broadband Internet, Business Broadband Internet, TODAY Fiber, TODAY xFast, Dark Fiber Private Network, Layer-2 VPN (DPLC), Today Co-Location និង Value Added Services។ លើសពីនេះទៅទៀតដើម្បីរក្សាគុណភាពអ៊ិនធឺណិតសម្រាប់អតិថិជនរបស់ខ្លួនក្រុមហ៊ុនបានពង្រីកសេវាជំនួយបច្ចេកទេសតាមរយៈ Facebook Messenger រយៈពេល ២៤ម៉ោងលើ ២៤ម៉ោងក្នុងមួយសប្តាហ៍ ដោយរួមបញ្ចូលបច្ចេកវិទ្យា AI បន្ថែមលើអ្វីដែលក្រុមហ៊ុនបាននឹងកំពុងផ្តល់ជូនអតិថិជនសព្វថ្ងៃ គឺសេវាជំនួយបច្ចេកទេសតាមរយៈគេហទំព័រ និងលេខទូរស័ព្ទលើតុ។ នេះជាសេវាជំនួយបច្ចេកទេសថ្មី ដែលអាចអនុញ្ញាតិឲ្យអតិថិជន និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនអាចទំនាក់ទំនងគ្នាបានទៅវិញទៅមក កាន់តែមានភាពងាយស្រួល […]

បង្ហោះគេហទំព័រជាសារធារណៈក្នុងតម្លៃទាបត្រឹមតែ $1.99

តើលោកអ្នកចង់ពង្រីកការផ្សព្វផ្សាយ និង ផ្តល់ពត៌មានលំអិតអំពីសេវាកម្ម​ ឬ អាជីវកម្មរបស់ស្ថាប៍ន ឬ អង្គភាពទៅកាន់សាធារណៈមែនទេ?​ ក្រុមហ៊ុនធូដេអាយអេសភី(TODAY ISP) មិនត្រឹមតែជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអិុនធឺណិតក្រោមដី ១០០% នៅកម្ពុជានោះទេ ហើយក៏មានផ្តល់នូវសេវាកម្មបង្ហោះគេហទំព័រដែលមានសុវត្ថិភាពខ្ពស់ និង ល្បឿនលឿន ដែលមិនធ្វើឱ្យយអ្នកចូលទស្សនាគេហទំព័ររបស់អ្នកធុញទ្រាន់ក្នុងរង់ចាំការលោតនូវផ្ទាំងគេហទំព័រយូរឡើយ។តោះ! ចាប់ផ្តើមបង្ហោះគេហទំព័ររបស់អ្នកអោយសារធាៈជនបានស្គាល់ឥឡូវនេះក្នុងតម្លៃទាបត្រឹមតែ $1.99។ សម្រាប់ពត៌មានបន្ថែមសូមចុចទីនេះ ឬ ទំនាក់ទំនងផ្នែកលក់តាមរយៈលេខ 087 21 55 77។ ដំណឹងពិសេស! ដើម្បីអបអរ និង លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលបានប្រលងថ្នាក់ទី១២កន្លងទៅ ក្រុមហ៊ុនធូដេអាយអេសភី(TODAY ISP)នឹងផ្តល់នូវការប្រើប្រាស់សេវាបង្ហោះគេហទំព័រឥតគិតថ្លៃពេញ១ឆ្នាំ សម្រាប់អ្នកដែលចុះឈ្មោះសិក្សាមុខវិជ្ជា បច្ចេកវិទ្យាពត៌មានវិទ្យា។ សម្រាប់ពត៌មានបន្ថែមសូមធ្វើការសាកសួរមកកាន់ទំព័រហ្វេកប៊ុករបស់ក្រុមហ៊ុនធូដេអាយអេសភី៖ www. facebook.com/messages/t/todayispkh

កម្មវិធីការទស្សន៍ទាយការប្រកួតបាល់ទាល់ពិភពលោកនៅរុស្សីឆ្នាំ២០១៨ (FIFA World Cup 2018 in Russia)​​ 

ធូដេអាយអេសភី (TODAY ISP) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអិុនធឺណិតក្រោមដី១០០%​ នៅកម្ពុជាបានរៀបចំនូវកម្មវិធីទស្សន៍ទាយការប្រកួតបាល់ទាល់ពិភពលោកនៅរុស្សីឆ្នាំ២០១៨ (FIFA World Cup 2018 in Russia)​​ ដើម្បីផ្តល់ការកំសាន្តទៅកាន់អតិថិជន ឬ ប្រិយមិត្តរបស់ខ្លួនដើម្បីមានឱកាសចូលរួមកំសាន្ត និង​ មានឱកាសឈ្នះរង្វាន់ជាការប្រើប្រាស់អិុនធឺណិតរហូតដល់ទៅ១ឆ្នាំ ដែលមានតម្លៃស្មើនឹង ៧៧៧ដុល្លារ។ ងាយៗដោយគ្រាន់តែចូលរួមទាយថាតើក្រុម២ក្រុមចុងក្រោយជាក្រុមណា? តើក្រុមណាដែលជាក្រុមលេខ១ និង លេខ២? សូមអានលក្ខខណ្ឌក្នុងការចូលរួមនៅខាងក្រោម។ ចុចទីនេះដើម្បីចូលរួមលេង   លក្ខខណ្ឌក្នុងការចូលរួមលេង អ្នកដែលចូលរួមលេងត្រូវតែ ទាយត្រូវ​ ២ក្រុមចុងក្រោយដែលឈ្នះក្នុងការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2018) ឧទាហរណ៍៖ ក្រុមទី១ដែលលើពានគឺក្រុម A ក្រុមទី២ដែល គឺក្រុម B Mention មិត្តភក្តិចំនួន៥នាក់ Share Post ជា Public ហើយ Tag មិត្តភក្តិ៥នាក់ ចំលើយដែលទាយក្រោយការប្រកួតឬ មានការកែប្រែនឹងមិនត្រូវបានជ្រើសរើសឡើយ ម្នាក់អាចចូលរួមលេងបានតែម្តងប៉ុណ្ណោះ Account ដែលចូលរួមលេងត្រូវតែជា Account ដែលមានការប្រើប្រាស់ Active   លក្ខខណ្ឌក្នុងការជ្រើសរើសអ្នកឈ្នះ អ្នកទាយត្រូវទាំង២ក្រុម ចំនួន៨នាក់នឹងត្រូវបានជ្រើរើសទៅវគ្គបន្ទាប់ដើម្បីធ្វើការបោះឆ្នោតលើកទី១​ អ្នកដែលទទួលបានការគាំទ្រខ្ពស់បំផុតតាមរយៈ បោះឈ្នោត ចំនួន៤នាក់នឹងត្រូវបានជ្រើសរើសដើម្បីធ្វើការបោះឆ្នោតម្តងទៀតដែលជាវគ្គបញ្ចប់ដើម្បីស្វែងរកអ្នកឈ្នះដូចខាងក្រោម៖ អ្នកដែលទទួលការគាំទ្រ(VOTING)​ ខ្ពស់បំផុតទី១និឹងទទួលបានការប្រើប្រាស់អិុនធឺណិតTODAY Fiber ឥតគិតថ្លៃរយៈពេល១ឆ្នាំ […]

BizElite កញ្ចប់ប្រម៉ូសិនដ៏​ល្អបំផុតសម្រាប់អាជីវកម្ម

អ្នកប្រហែលជាធ្លាប់គិតថាអាជីវកម្មនិមួយៗពិតជាមិនអាចខ្វះបាននៅតម្រូវការអិុនធឺណិតដែលល្បឿនលឿនប្រើប្រាស់ក្នុងក្រុមហ៊ុនក៍ដូចជាសម្រាប់បម្រើភ្ញៀវ។  ប៉ុន្តែដើម្បីដំណើរការអាជីវកម្មដ៏រលូន អិុនធឺណិតល្បឿនលឿនមិនមែនជារឿងតែម្យ៉ាងដែលអ្នករំពឹងនោះទេ ក្នុងនោះរួមមានកក្តាបច្ចេកវិទ្យាជាច្រើនដែលជួយអាចសម្រួលដល់អ្នក។ ដោយសម្លឹងឃើញនូវតម្រូវការបច្ចេកវិទ្យាមិនអាចខ្វះបានទាំងនោះ  ធូដេអាយអេសភី(TODAYISP) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអិុនធឺណិត ដោយបណ្តាញ​ខ្សែ​កាប​អ៊ុប​ទិកក្រោមដី ១០០% បានបង្កើតកញ្ចប់ប្រម៉ូសិនពិសេសដែលមានឈ្មោះ BizElite ដើម្បីផ្តល់ភាពងាយស្រួលទៅដល់អាជីវកម្មទាំងខ្នាតតូច និង ធំ។ ក្នុងកញ្ចប់សេវា​ BizElite បន្ថែមនូវ​ Giga Y-Fi Hostpot​ ដែល អាជីវកម្មអ្នកអាចបម្រើសេវាអិុនធឺណិតទៅដល់អតិថិជន​ គ្រប់គ្រងទិន្នន័យអតិថិជនដើម្បីប្រើប្រាស់ក្នុងគោលបំណងផ្សាយពាណិជ្ជកម្ម ហើយក៏បន្ថែមនូវសេវា Layer 2 VPN ដើម្បីគ្រប់ទិន្នន័យ​ ប្រតបត្តិអាជីវកម្ម ការទំនាក់ទំនងផ្សេងដោយសុវត្ថិភាពរវាងសាខាអាជីវកម្មរបស់អ្នក និង សេវាផ្សេងៗទៀតជាច្រើន។ ខាងក្រោមជាតារាងកញ្ចប់សេវា​ BizElite សម្រាប់ពត៌មានបន្ថែមអំពីកញ្ចប់សេវា BizElite ថ្មីនេះ សូមចុចទីនេះ ឬ ធ្វើការទំនាក់ទំនងមកកាន់លេខ៖ 087 21 55 77។  

អបអរដល់បេក្ខភាពឈ្នះការប្រកួតរចនារូបភាពរដូវកាលទី២ ពីក្រុមហ៊ុន TODAY ISP

ធូដេ អាយអេសភី (TODAY ISP) គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិត ដោយបណ្តាញ​ខ្សែ​កាប​អ៊ុប​ទិកក្រោមដី ១០០% បាន​រៀប​ចំ​ការ​ប្រកួត​រចនា​រូប​ភាព​រដូវ​កាល​ទី​២ នៅ​ថ្ងៃទី ១៧ ខែតុលា​ ឆ្នាំ២០១៧ ដោយ​មាន​បេក្ខ​ជន​ និងបេក្ខនារី ជាច្រើន​បាន​ចូល​រួម​ប្រកួត ហើយ​គ្រប់​រូប​ភាព​ត្រូវ​បាន​ដាក់​ឲ្យ​បោះ​ឆ្នោត​លើ​ផេក​ TODAY ISP ដើម្បីស្វែងរកជ័យលាភីរយៈពេល ៧ ថ្ងៃ។ រហូត​មក​ដល់​ថ្ងៃទី ២៤ ខែតុលាឆ្នាំ២០១៧ យើង​ខ្ញុំ​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ ដែល​ទទួល​បាន​ការ​ប្រើ​ប្រាស់​អ៊ិន​ធឺ​ណិត​ឥត​គិត​ថ្លៃ​១​ឆ្នាំ​ចំនួន ១នាក់ និង​បេក្ខភាព​ឈ្នះ​​រង្វាន់​​លើក​​ទឹក​​ចិត្ត​​ចំនួន ៣នាក់ ដែល​​បាន​​មក​​ទទួល​រង្វាន់​នៅ​ការិយា​ល័យ កាលពីថ្ងៃទី ០៦ ខែ​វិច្ឆិកានេះ។   បេក្ខជនឈ្នះរង្វាន់ធំ “ការប្រើប្រាស់អ៊ិនធឺណិត TODAY Fiber រយៈពេល ១ ឆ្នាំ” ចំនួន១នាក់ បាន​ទៅ​គណនី​ហ្វេស​ប៊ុក​របស់​លោក Chitra Ven ដែល​ទទួល​បាន​ការ like ចំនួន​៤៩៨ ហើយចំពោះ​បេក្ខជន និងបេក្ខនារី​ឈ្នះ​រង្វាន់​លើក​ទឹក​ចិត្ត Power Bank 10000mAh មាន​ចំនួន​៣​នាក់។ បេក្ខ​ជន​​ទី​១ […]