Contact: (+855) 87/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

TODAY ISP សូមអបអរបេក្ខជនឈ្នះការប្រកួត រចនា រូបភាព (Graphic Design)

កម្មវិធីប្រកួត រចនារូបភាព (Graphic Design) របស់ក្រុមហ៊ុន TODAY ISP ត្រូវបានរៀបចំឡើងដើម្បីដាក់ឲ្យបេក្ខជន និងបេក្ខនារី មានឱកាសបញ្ចេញស្នាដៃ ទេពកោសល្យ និងបង្ហាញពីសមត្ថភាពរបស់ខ្លួន។ កម្មវិធីនេះ បានដាក់ប្រកួតបោះឆ្នោតនៅលើទំព័រ ហ្វេសប៊ុក របស់ក្រុមហ៊ុនកាលពី ថ្ងៃទី ១៧ ខែ កក្កដា រហូតដល់ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៥ ល្ងាច ហើយក្រុមការរងាររបស់យើងក៏បានរកឃើញបេក្ខភាពដែលឈ្នះការប្រកួតនេះ។ TODAY ISP សូមចូលរួមត្រេកអរ ចំពោះបេក្ខជនជ័យលាភីលេខ ១ និងបេក្ខជនទាំង ៣ រូបផ្សេងទៀតសម្រាប់រង្វាន់លើកទឹកចិត្ត។ ចំពោះជ័យលាភីលេខ១ នឹងទទួលបានរង្វាន់ធំគឺ “ការប្រើប្រាស់អ៊ិនធឺណិត TODAY Fiber 12Mbps រយៈពេល ១ ឆ្នាំពេញ” បានទៅ ព្រះតេជគុណ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Zhao Zi Long ជាមួយសម្លេងគាំទ្រ ២៩៨០ នាំមុខគេ។ […]

ផ្តល់ជូនអ៊ិនធឺណិតឥតគិតថ្លៃដល់ វិទ្យាល័យ ហ៊ុន សែន សេរីភាព

ក្រោយពីការបោះឆ្នោតប្រកួតតាមរយៈ កម្មវិធី Live លើ Facebook Page របស់ក្រុមហ៊ុន TODAY ISP កាលពីថ្ងៃទី ២៣ មិថុនា ២០១៧ ដើម្បីស្វែងរកវិទ្យាល័យដែលនឹងទទួលបានការប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃ លទ្ធផលបានបង្ហាញអោយឃើញថា វិទ្យាល័យ ហ៊ុន សែន សេរីភាព បានទទួលជ័យជំនះលើការគាំទ្រដោយទទួលបានសម្លេង ៧១៤ ច្រើនជាងគេ។ ដូចនេះ ក្រុមការងាររបស់យើងខ្ញុំ បានរៀបចំពេលវេលាសាកសម ដើម្បីធ្វើការណាត់ជួបជាមួយលោកនាយក អំពីការតភ្ជាប់អ៊ិនធឺណិតជូនវិទ្យាល័យ។ ដូចបានជំរាបខាងលើ នៅថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៧ លោក ម៉ម សុធានី ជានាយកវិទ្យាល័យ ហ៊ុនសែន សេរីភាព បានអនុញ្ញាតឲ្យក្រុមការងាររបស់ TODAY ISP ចុះជួបសំណេះសំណាលដោយផ្ទាល់ ក៏ដូចជាពិភាក្សាអំពីបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន ដែលជ្រើសរើសការប្រើប្រាស់សេវាកម្មអ៊ុបទិកក្រោមដី។ លោកនាយកបន្ថែមថា លោកមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលវិទ្យាល័យទទួលបានការគាំទ្រយ៉ាងច្រើន រហូតធ្វើអោយសាលាទទួលបានអ៊ិនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃ។ លើសពីនេះ លោកនាយកបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់លើវិស័យអប់រំជានិច្ចជាកាល ហើយលោកនឹងជួយពាំនាំបច្ចេកវិទ្យាថ្មីនេះទៅដល់មិត្តភក្តិ បងប្អូន […]

វគ្គពិភាក្សាខ្លីរបស់ក្រុមហ៊ុន TODAY ISP នៅក្នុងអង្គការភូមិកុមារអរុណរះ

បច្ចុប្បន្ន​ប្រព័ន្ធ​អ៊ិនធឺណិត​បាន​ដើរ​តួរ​យ៉ាង​សំខាន់ សម្រាប់​ជា​មធ្យោបាយ​ផ្តល់​ និងទទួល​យក​ព័ត៌មានជុំ​វិញ​ពិភព​លោក។ ក្នុង​នោះ Facebook បាន​រួម​ចំណែក​យ៉ាង​ធំ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ របស់​អ្នក​ប្រើ​ប្រាស់​អ៊ិនធឺណិត​ជាទូទៅ។ ស្រប​ពេល​ជាមួយ​គ្នានេះដែរ ផលវិជ្ជមាន​ និងអវិជ្ជមាន​ គឺតែងតែ​កើត​មាន​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត។ កាល​ពី​ថ្ងៃទី ៩ ខែឧសភា ថ្មីៗនេះ ក្រុម​ហ៊ុន​ TODAY ISP បាន​សហការណ៍​ ជាមួយ​អង្គការ​ភូមិ​កុមារ​អរុណរះ បើ​ក​វគ្គ​ពិភាក្សា​​​​ខ្លី​​មួយ ស្តី​ពី​ការ​ប្រើ​ប្រាស់ Facebook ដើម្បី​ជាប្រយោជន៍ ដល់​អាជីវកម្ម។ វា​ជា​ការ​បណ្តុះ​ផ្នត់​គំនិត​ ដល់​ក្មេង​ៗ ឲ្យ​ចេះ​ទាញ​យក​ផល​ប្រយោជន៍ពី​បណ្តាញ​សង្គម​មួយ​នេះ។ វគ្គ​ពិភាក្សា​​​​ខ្លី​នេះត្រូវបានរៀប​ចំ​ឡើង​ដោយ​ក្រុម​ការងារ​ផ្នែក​ទី​ផ្សារក្រុមហ៊ុន​ TODAY ISP និង​មាន​ការចូលរួម​ពី​សិស្សា​នុ​សិស្ស​ របស់​​អង្គការ​ភូមិកុមារ​អរុណ​រះ​។ លោក​ សៀង​ ផេងជី ប្រធាន​ផ្នែក​ទីផ្សារ ក្រុម​ហ៊ុន​ TODAY ISP បាន​ដឹក​នាំ​ការ​​​ពិភាក្សា​ និង​មាន​ការ​ជជែក​ដេញ​ដោល​ យ៉ាង​សកម្ម​ពី​សិស្សានុសិស្ស​ដែល​ចូលរួម។ ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់​ស្តែង​ស្តី​ពី​ Facebook ត្រូវ​បាន​បំភ្លឺ វែក​ញែក​ ក្នុង​វគ្គខ្លីនោះ។ ក្រោយ​ពី​វគ្គ​ទី​១​បាន​បញ្ជប់ សិស្សានុសិស្ស មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង នឹង​បាន​សំណូម​ពរ​ឲ្យ​ មាន​ការ​បន្ត​ទៅ​វគ្គ​ទី២ […]

ក្រុមហ៊ុន ធូដេ អាយអេសភី (TODAY ISP) បានតភ្ជាប់សេវាកម្មអ៊ិនធឺណិតជូនវិទ្យាល័យ អង្គរ មិនគិតថ្លៃ

ក្រុមហ៊ុន TODAY ISP បានតភ្ជាប់អ៊ិនធឺណិតដល់វិទ្យាល័យ អង្គរ​ នៅទីក្រុង​សៀម​រាបដោយឥត​គិតថ្លៃ។ ការ​ផ្តល់​ជូន​ពិសេស​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​​មាន​ព្រឹត្តិការណ៍​ បោះ​ឆ្នោត​គាំ​ទ្រតាម Facebook ផ្ទាល់របស់ក្រុមហ៊ុន TODAYISP។ ជា​លទ្ធ​ផល​ វិទ្យាល័យ អង្គរ​ បាន​ទទួល​សំលេង​បោះ​ឆ្នោត​​ច្រើន​ជាងគេ ក្នុង​ចំណោម​វិទ្យាល័យ​ក្នុង​ក្រុង​សៀម​រាប​។ ក្រុមការងាររបស់ TODAY ISP បាន​ជួបសំណះសំណាលជាមួយអ្នកគ្រូនាយិការ​វិទ្យាល័យ អង្គរ ស្តីពីការតភ្ជាប់សេវាកម្មអ៊ិនធឺណិតតាមរយៈបច្ចេកវិទ្យា Underground Fiber Optic និង​ប្រគល់ប្រព័ន្ធ​​អ៊ិន​ធឺ​ណិ​ត​ ជូន​អ្នក​គ្រូនាយិកា​ប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ អ្នកគ្រូនាយិកា​បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន និងក្រុម​ការងារដែលបាន​តភ្ជាប់បណ្តាញអ៊ិនធឺណិតមានគុណភាពខ្ពស់ និង​សេវា​កម្ម​រហ័យទាន់ចិត្តជូនដល់សាលា។ អ្នកគ្រូនឹងចែករំលែកពត៌រមានពីគុណប្រយោជន៍​ និងគុណភាពសេវាកម្មនេះជូនដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សា​នុ​សិស្ស​ ព្រមទាំងអាណាព្យាបាលទាំងអស់ឲ្យជួយគាំទ្រសេវាកម្មរបស់​ក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរថា ក្រោយពីការបើកដំណើរការរបស់ក្រុមហ៊ុន TODAY ISP បានទទួលភាពជោគជ័យយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញអ៊ិនធឺណិតរបស់ក្រុមហ៊ុន ដោយសារតែភាពជឿជាក់​ ទំនុកចិត្ត និងគុណភាពលើសេវាកម្មអ៊ិនធឺណិត ដែលប្រើប្រាស់បច្ចេកទេស Underground Fiber Optic រហូតមកដល់ពេលនេះផងដែរ។ ហេតុនេះហើយទើបក្រុមហ៊ុនខិតខំប្រឹងប្រែងបង្រីកប្រព័ន្ធបណ្តាញអ៊ិនធឺណិត អ៊ុបទិច ឲ្យបានគ្រប់តំបន់ក្នុងទីក្រុង និងតាមខេត្តសំខាន់ៗ។ […]