ធូដេ អាយអេសភី (TODAY ISP) គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិត ដោយបណ្តាញខ្សែកាបអ៊ុបទិកក្រោមដី ១០០% បានរៀបចំការប្រកួតរចនារូបភាពរដូវកាលទី២ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៧ ដោយមានបេក្ខជន និងបេក្ខនារី ជាច្រើនបានចូលរួមប្រកួត ហើយគ្រប់រូបភាពត្រូវបានដាក់ឲ្យបោះឆ្នោតលើផេក TODAY ISP ដើម្បីស្វែងរកជ័យលាភីរយៈពេល ៧ ថ្ងៃ។ រហូតមកដល់ថ្ងៃទី ២៤ ខែតុលាឆ្នាំ២០១៧ យើងខ្ញុំបានរកឃើញអ្នកឈ្នះរង្វាន់ធំ ដែលទទួលបានការប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃ១ឆ្នាំចំនួន ១នាក់ និងបេក្ខភាពឈ្នះរង្វាន់លើកទឹកចិត្តចំនួន ៣នាក់ ដែលបានមកទទួលរង្វាន់នៅការិយាល័យ កាលពីថ្ងៃទី ០៦ ខែវិច្ឆិកានេះ។ បេក្ខជនឈ្នះរង្វាន់ធំ “ការប្រើប្រាស់អ៊ិនធឺណិត TODAY Fiber រយៈពេល ១ ឆ្នាំ” ចំនួន១នាក់ បានទៅគណនីហ្វេសប៊ុករបស់លោក Chitra Ven ដែលទទួលបានការ like ចំនួន៤៩៨ ហើយចំពោះបេក្ខជន និងបេក្ខនារីឈ្នះរង្វាន់លើកទឹកចិត្ត Power Bank 10000mAh មានចំនួន៣នាក់។ បេក្ខជនទី១ […]
សម្រាប់កម្មវិធីពិសេសពីក្រុមហ៊ុន TODAY ISP ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិតឈានមុនគេលើបច្ចេកវិទ្យាអ៊ុបទិកក្រោមដី ១០០% នឹងធ្វើការផ្តល់ជូនសកម្មវិធីពិសេសលើកញ្ចប់សេវាអ៊ិនធឺណិត SuperFast ជាមួយដំណើរកំសាន្តទៅកាន់ប្រទេសថៃ នៅក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក និងអបអរឆ្នាំសកលខាងមុខ។ ជាមួយនឹងកម្មវិធីពិសេសនេះ មិនថាលោកអ្នកធ្វើការចុះឈ្មោះប្រើប្រាស់លើកញ្ចប់សេវាអ៊ិនធឺណិត SuperFast មួយណា នឹងទទួលបានដំណើរកំសាន្ត ៤យប់ ៥ថ្ងៃ ទៅកាន់ប្រទេសថៃពីក្រុមហ៊ុន TODAY ISP ដែលមានសុពលភាពចាប់ពីថ្ងៃទី ០១ ខែវិច្ជិកា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧។ ចំពោះព័ត៌មានលម្អិតអំពីកម្មវិធី TODAY SuperFast សូមទំនាក់ទំនងមកកាន់លេខ 087 21 55 77។ សូមបញ្ចាក់ម្តងទៀតថា TODAY ISP គឺជាក្រុមហ៊ុនដែលផ្តល់ជូននូវសេវាអ៊ិនធឺណិតឈានមុនគេបង្អស់ និងផ្តោតសំខាន់ទៅលើគុណភាព និងសេវាកម្ម ព្រមទាំងមានអ្នកជំនួយបច្ចេកទេសយ៉ាងស្ទាត់ជំនាញ ។ ចំពោះអតិថិជនមានចំណាប់អារម្មណ៍ចង់តភ្ជាប់សេវាអ៊ិនធឺណិត ឬ ស្វែងយល់បន្ថែមពីព័ត៌មានផ្សេងៗ សូមទំនាងក់ទំនងមកកាន់លេខ 023 21 55 77 […]
កាលពីថ្ងៃអង្ការ ទី ០៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុន ធូដេ អាយអេសភី (TODAY ISP) ជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិតឈានមុនគេលើបច្ចេកវិទ្យាអ៊ុបទិកក្រោមដី ១០០% បានបន្តកម្មវិធីគាំទ្រវិស័យអប់រំលើផេកហ្វេសប៊ុករបស់ខ្លួនតាមរយៈ Poll ដោយបោះឆ្នោតជូនវិទ្យាល័យមួយចំនួននៅរាជធានី ភ្នំពេញ។ ក្រុមហ៊ុនសូមចូលរួមត្រេតអរដល់វិទ្យាល័យដែលបានទទួលទ្ធផលឈ្នះការប្រកួតនៃការបោះឆ្នោតគាំទ្រ និងទទួលបានការប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃគឺ វិទ្យាល័យ ទួលទំពួង។ ដោយហេតុនេះហើយកាលពីថ្ងៃសុក្រ ទី ១៣ ខែតុលា ឆ្នាំ២០១៧ ក្រុមការងាររបស់ TODAY ISPយើងខ្ញុំបានអញ្ចើញទៅជួបសំណេះសំណាលជាមួយលោកគ្រូនាយកសាលាវិទ្យាល័យ ទួលទំពួង អំពីការសុំសិទ្ធតភ្ជាប់សេវាអ៊ិនធឺណិតជាមួយបច្ចេកវិទ្យាអ៊ុបទិកក្រោមដី បន្ទាប់ពីការប្រកាសលទ្ធផលចប់សបគ្រប់ និងបានបង្ហាញអារម្មណ៍ត្រេកអរចំពោះវិទ្យាល័យដែលទទួលបានសម្លេងគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក។ លោក កុយ សេដា គឺជានាយកវិទ្យាល័យ ទួលទំពួង ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា លោកពិតជាមានភាពរីករាយយ៉ាងខ្លាំងចំពោះការឈ្នះអ៊ិនធឺណិតលើកនេះ ហើយក៏សូមអរគុណដ៏បងប្អូនគាំទ្រនិងបោះឆ្នោតជូនវិទ្យាល័យទួលទំពួលទាំងអស់ ជាពិសេសសូមអរគុណដល់ក្រុមហ៊ុន ធូដេ អាយអេសភី ដែលបានរៀបចំការប្រកួតនេះឡើងដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងរួមចំណែកជួយដល់តម្រូវការការងារ ការសិក្សា ការស្រាវជ្រាវ របស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកវិទ្យាល័យមួយចំនែកផងដែរ។ […]
រង្វាន់ធំ៖ ឈ្នះអ៊ិនធឺណិត TODAY Fiber រយៈពេលពេញ ១ ឆ្នាំ ដោយឥតគិតថ្លៃ រង្វាន់លើកទឹកចិត្ត៖ Power Bank ទំហំ 10,000mAh ចំនួន៣រង្វាន់ របៀបប្រកួត៖ រូបភាពត្រូវមានLogo TODAY (https://goo.gl/xMp4vF) គ្រប់រូបភាព (Graphic Design) គឺជាការកែឆ្នៃរបស់ខ្លួនផ្ទាល់ បេក្ខជន បេក្ខនារី ត្រូវផ្ញើរូបភាពមក inbox របស់ Facebook Page TODAY ISP ប្រធានបទ៖ បង្កើត រូបភាពក្រាហ្វិច (Graphic Design) ដោយគំនិតឆ្នៃប្រឌិតផ្ទាល់ខ្លួនស្តីពី “ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក”។ សំគាល់៖ សូមផ្ញើរូបភាព (Graphic Design) របស់អ្នកមកកាន់ ផេកហ្វេសប៊ុក TODAY ISP ឲ្យបានមុនថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧ ខាងមុខនេះ […]
ដើម្បីអបអរឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ TODAY ISP ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិតតាមបណ្តាញអ៊ុបទិកក្រោមដី ១០០% នឹងផ្តល់ជូនកញ្ចប់អ៊ិនធឺណិតជាពិសេសទៅដល់អតិថិជនទាំងអស់សម្រាប់ការតភ្ជាប់បណ្តាញពីក្រុមហ៊ុនចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៧។ សម្រាប់កម្មវិធីពិសេសនេះ គឺផ្តល់ជូនសម្រាប់អតិថិជន ដែលធ្វើការចុះឈ្មោះ និងបង់ប្រាក់ចាប់ពី ៣ខែឡើង ក្រុមហ៊ុននឹងផ្តល់ជូនការប្រើប្រាស់ ១ខែដោយឥតគិតថ្លៃ។ រួសរាន់ឡើងកម្មវិធីពិសេសនេះផ្តល់ជូនត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ ចំពោះអតិថិជនដែលមានចំណាប់អារម្មណ៍អាចធ្វើការទំនាក់ទំនង់មកកាន់លេខទូរស័ព្ទ 087 21 55 77 (ផ្នែកលក់)។ សូមបញ្ជាក់ថា ក្រុមហ៊ុន TODAY ISP ជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់ខ្លាំងក្នុងការផ្តល់ដំណោះស្រាយបច្ចេកទេសអ៊ិនធឺណិត ដោយប្រើប្រាស់បណ្តាញអ៊ុបទិកក្រោមដី ១០០%ដំបូងគេ។ ហើយក្រុមហ៊ុនយើងខ្ញុំ ក៏បានទទួលការគាំទ្រយ៉ាងច្រើនលើផ្នែកសេវាកម្មអ៊ិនធឺណិត និងផ្នែកជំនួយបច្ចេកទេសទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។