Contact: (+855) 87/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

ក្រុមហ៊ុន ធូដេ អាយអេសភី (TODAY ISP) បានតភ្ជាប់សេវាកម្មអ៊ិនធឺណិតជូនវិទ្យាល័យ អង្គរ មិនគិតថ្លៃ

ក្រុមហ៊ុន TODAY ISP បានតភ្ជាប់អ៊ិនធឺណិតដល់វិទ្យាល័យ អង្គរ​ នៅទីក្រុង​សៀម​រាបដោយឥត​គិតថ្លៃ។ ការ​ផ្តល់​ជូន​ពិសេស​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​​មាន​ព្រឹត្តិការណ៍​ បោះ​ឆ្នោត​គាំ​ទ្រតាម Facebook ផ្ទាល់របស់ក្រុមហ៊ុន TODAYISP។ ជា​លទ្ធ​ផល​ វិទ្យាល័យ អង្គរ​ បាន​ទទួល​សំលេង​បោះ​ឆ្នោត​​ច្រើន​ជាងគេ ក្នុង​ចំណោម​វិទ្យាល័យ​ក្នុង​ក្រុង​សៀម​រាប​។ ក្រុមការងាររបស់ TODAY ISP បាន​ជួបសំណះសំណាលជាមួយអ្នកគ្រូនាយិការ​វិទ្យាល័យ អង្គរ ស្តីពីការតភ្ជាប់សេវាកម្មអ៊ិនធឺណិតតាមរយៈបច្ចេកវិទ្យា Underground Fiber Optic និង​ប្រគល់ប្រព័ន្ធ​​អ៊ិន​ធឺ​ណិ​ត​ ជូន​អ្នក​គ្រូនាយិកា​ប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ អ្នកគ្រូនាយិកា​បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន និងក្រុម​ការងារដែលបាន​តភ្ជាប់បណ្តាញអ៊ិនធឺណិតមានគុណភាពខ្ពស់ និង​សេវា​កម្ម​រហ័យទាន់ចិត្តជូនដល់សាលា។ អ្នកគ្រូនឹងចែករំលែកពត៌រមានពីគុណប្រយោជន៍​ និងគុណភាពសេវាកម្មនេះជូនដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សា​នុ​សិស្ស​ ព្រមទាំងអាណាព្យាបាលទាំងអស់ឲ្យជួយគាំទ្រសេវាកម្មរបស់​ក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរថា ក្រោយពីការបើកដំណើរការរបស់ក្រុមហ៊ុន TODAY ISP បានទទួលភាពជោគជ័យយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញអ៊ិនធឺណិតរបស់ក្រុមហ៊ុន ដោយសារតែភាពជឿជាក់​ ទំនុកចិត្ត និងគុណភាពលើសេវាកម្មអ៊ិនធឺណិត ដែលប្រើប្រាស់បច្ចេកទេស Underground Fiber Optic រហូតមកដល់ពេលនេះផងដែរ។ ហេតុនេះហើយទើបក្រុមហ៊ុនខិតខំប្រឹងប្រែងបង្រីកប្រព័ន្ធបណ្តាញអ៊ិនធឺណិត អ៊ុបទិច ឲ្យបានគ្រប់តំបន់ក្នុងទីក្រុង និងតាមខេត្តសំខាន់ៗ។ […]

វិទ្យាល័យ ច្បារអំពៅ បានឈ្នះសេវាអ៊ិនធឺណិតឥតគិតថ្លៃ ពីក្រុមហ៊ុន TODAY ISP

តាមរយៈគេហទំព័រ Facebook របស់ក្រុមហ៊ុន ធូដេ អាយ អេស ភី (TODAY ISP) ដែលបានរៀបចំដាក់វិទ្យាល័យចំនួន ១៤ ដើម្បីប្រកួតប្រជែងក្នុងរយៈពេល១សប្តាហ៍ពេញ យើងបានរកឃើញសាលាដែលទទួលបានការគាំទ្រច្រើន​ជាង គឺ វិទ្យាល័យ ច្បារអំពៅ (1819 votes) នាំមុខ វិទ្យាល័យ ទួលទំពូង (1213 votes) និង វិទ្យាល័យ ព្រះយុគន្ធរ (760 votes)។ ដូចនេះក្រុមហ៊ុន TODAY ISP នឹងធ្វើការ​ផ្តល់​ជូន​អ៊ិនធឺណិតដល់វិទ្យាល័យ ច្បារអំពៅ ដោយឥតគិតថ្លៃ។ ការដំឡើងអ៊ិនធឺណិត នឹងធ្វើឡើងក្រោយពីក្រុមការងារ ជួបសុំការអនុញ្ញាតពីលោកនាយកវិទ្យាល័យ​។     គួរបញ្ជាក់ថាការប្រកួតប្រជែងជ្រើសរើសវិទ្យាល័យរបស់ក្រុមហ៊ុន TODAY ISP មកដល់ពេលនេះគឺបានផ្តល់ជូន វិទ្យាល័យ ជាច្រើននៅទីក្រុងភ្នំពេញ និងសៀមរាបផងដែរ។ ​ក្នុង​នោះ​ វិទ្យាល័យ​ ចំនួន ៦ មានទីតាំង​ក្នុង​ក្រុង​ភ្នំពេញ មានដូចជា វិទ្យាល័យ ទួលស្វាយព្រៃ វិទ្យាល័យ […]

ក្រុមហ៊ុន Today Communication Co., Ltd បានផ្តល់ជំរើសភាសាលើគេហទំព័រផ្ទាល់

ក្រុមហ៊ុន​អ៊ិនធឺណិត​ថ្មី​បំផុត​របស់​ប្រទេស​កម្ពុជា គឺ ធូដេ ខំម្ញូនីខេសិន ដែល​មាន​ឈ្មោះ​ហៅ​​កាត់ថា “TODAY ISP” បាន​ដាក់​បញ្ចូល​ជម្រើស​ ៤ភាសា​ ក្នុង​គេហ​ទំព័រ​របស់​ខ្លួន រួមមាន​ ភាសាខ្មែរ ភាសាអង់​គ្លេស ចិន និងកូរ៉េ។     ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​នេះ គឺ​ស្រប​ពេល​ដែល​មាន​​ការ​អភិវឌ្ឍ​ផ្នែក​សេវាកម្ម​ដ៏​រឹង​មាំ ក្នុង​នោះ​​ក្រុម​ហ៊ុន​​បាន​​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណោះ​ស្រាយ​បញ្ហា​ស្វ័យប្រវត្តិ ដែល​ជាភាសាអង់​គ្លេស​ហៅ​ថា “Automated Helpdesk System” ដែល​វា​ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​នៅ កម្ពុជា។ តាម​រយៈ​គេហទំព័រ​ដែល​បក​ប្រែ​ច្រើន​ភាសានេះ TODAY ISP នឹង​ព្យាយាម​ពង្រីក​បណ្តាញ​គ្រប​ដណ្តប់​ឲ្យ​ដល់​តាម​ជាយ​ក្រុង និង​តាម​ខេត្ត​សំខាន់ៗមួយចំនួន។ បន្ថែម​ពី​លើ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បច្ចេកទេស និងសេវាកម្ម ក្រុម​ហ៊ុន​ក៏​បាន​រួម​ចំណែក​ ក្នុង​ការ​គាំ​ទ្រ​វិស័យ​អប់​រំ ដោយ​មាន​យុទ្ធនាការ​ផ្តល់​ជូន​អ៊ិនធឺណិត​ឥតគិត​ថ្លៃ ដល់​វិទ្យាល័យ​រដ្ឋ ចំនួន ៧​ រួច​​​មកហើយ។ ក្នុង​នោះ​ វិទ្យាល័យ​ ចំនួន ៦ មានទីតាំង​ក្នុង​ក្រុង​ភ្នំពេញ មានដូចជា វិទ្យាល័យ ទួលស្វាយព្រៃ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី  វិទ្យាល័យបាក់ទូក វិទ្យាល័យ ហ៊ុនសែន […]

ក្រុមហ៊ុន TODAY ISP បានតភ្ជាប់អ៊ិនធឺណិតជូនវិទ្យាល័យ ជាស៊ីមសាមគ្គី

ក្រុមហ៊ុនអ៊ិនធឺណិត TODAY ISP បានតភ្ជាប់អ៊ិនធឺណិតជូនវិទ្យាល័យជាស៊ីមសាមគ្គី តាមរយៈបច្ចេកវិទ្យា Underground Fiber Optic រួចរាល់ហើយ។ លោក Steve Miller ប្រធានគ្រប់គ្រងទូទៅ បានអញ្ជើញជួបផ្ទាល់​ ជាមួយលោកនាយកវិទ្យាល័យ​ ជា ស៊ីម សាមគ្គី ដើម្បីពិភាក្សា​ផ្តោះ​ប្តូរ​យោបល់ និង​ស្តាប់​ការយល់ឃើញរបស់លោកនាយក​ ពីសេវាកម្មអ៊ិនធឺណិតរបស់ក្រុមហ៊ុន កាលពីថ្ងៃ អង្គារ ទី ១១ ខែ មេសា ឆ្នាំ​២០១៧ នេះ។ លោកនាយកក៏បានថ្លែងអំណរគុណ និងព្យាយាមណែនាំដល់សិស្សានុសិស្ស លោក​គ្រូ​អ្នក​គ្រូ ឲ្យជួយគាំទ្រលើសេវាកម្មអ៊ិនធឺណិតរបស់​ក្រុមហ៊ុន TODAY ISP។     ពេលថ្មីៗនេះដែរ ក្រុមហ៊ុន Today ISP បានបង្រីកបណ្តាញអ៊ិនធឺណិតរបស់ខ្លួនមកដល់ទីក្រុងសៀមរាប​ ព្រមទាំងផ្តល់​ជូន​ការ​ប្រកួត​ប្រជែង​ដោយ​ឡែកមួយ​សម្រាប់​តែ​វិទ្យាល័យ​នៅ​ក្រុង​សៀម​រាប ដើម្បីទទួលបានការប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃពីក្រុងហ៊ុន។​ កាជ្រើសរើសវិទ្យាល័យចូលរួមប្រកួតប្រជែងមាន​ចំនួន៤ គឺ វិទ្យាល័យ ១០ មករា ១៩៧៩ វិទ្យាល័យ អង្គរ វិទ្យាល័យ ហ៊ុនសែន ​វត្តស្វាយ […]

Samsung Galaxy S8 បានប្រើប្រាស់អ៊ុបទិក​សិនស័រ​កាមេរ៉ា​២ផ្សេងគ្នា

ក្រុមហ៊ុន Samsung លើកនេះបានប្រើប្រាស់សិនស័រកាម៉េរ៉ាពីរផ្សេងគ្នា សម្រាប់កាមេរ៉ាផ្នែកខាងក្រោយនិងផ្នែកខាងមុខនៅលើទូរស័ព្ទម៉ាក Galaxy S8 និង S8 Plus។ សិនស័រ ដែលគេប្រទះឃើញប្រើប្រាស់នៅក្នុងទូរស័ព្ទ Samsung Galaxy S8 គឺជាសិនស័ររបស់ក្រុមហ៊ុន Sony ម៉ាក IMX320 និង ISOCELL ម៉ាកS5K3H1 ដែលបង្កើតឡើងដោយប្រព័ន្ធ LSI ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Samsung។ ដូចគ្នានេះដែរ កាមេរ៉ា autofocus front-facing ដែលមាន ទំហំ 8MP ប្រើប្រាស់អុបទិចភ្ជាប់ខាងក្នុង អាចជារបស់ Sony IMX320 ឬ ISOCELL S5K3H1។ ទោះបីសិនស័រផ្គត់ផ្គងដោយក្រុមហ៊ុនផ្សេងគ្នា តែកាមេរ៉ាទាំងពីរមានលក្ខណៈពិសេសទូទៅដូចគ្នា។ មិនថាអ្នកប្រើប្រាស់ ទូរស័ព្ទដែលបំពាក់​សិនស័ររបស់កុ្រមហ៊ុន Sony ឬ Samsung សំខាន់កាម៉េរ៉ានៅតែមានទំហំ 1/2.55” 12.2 MP ជាមួយ Daul Pixel autofocus ហើយនឹងអុបទិចធម្មតាដូចគ្នាផងដែរ […]