ក្រុមហ៊ុនអុីនធឺណិត TODAY បានរៀបចំនូវកម្មវិធីសង្រ្កាន្តគ្រួសារតាមបែបប្រពៃណីខ្មែរដល់បុគ្គលិករបស់ខ្លួន
កាលពីពេលថ្មីៗនេះក្រុមហ៊ុនអុីនធឺណិត TODAY បានរៀបចំនូវកម្មវិធីសង្ក្រាន្តគ្រួសារតាមបែបប្រពៃណីជាតិ ខ្មែរដើម្បីជាការរំឭកនៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាពោលពេញទៅដោយភាពសប្បាយរីករាយ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាថ្ងៃចាប់ផ្តើមនៃប្រតិទិនចន្ទគតិ និងជាពិធីបុណ្យវប្បធម៌ដ៏សំខាន់បំផុត មួយនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ក្រុមហ៊ុនអុីនធឺណិត TODAY ទទួលស្គាល់ចំពោះសារៈសំខាន់នៃការឱប ក្រសោប និងអបអរសាទរភាពចម្រុះនៃវប្បធម៌នៅក្នុងកន្លែងធ្វើការ។ ពិធីជប់លៀងបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសមួយសម្រាប់បុគ្គលិកបានជួបជុំគ្នា ចែករំលែកនូវភាពសម្បូរបែបនៃប្រពៃណីខ្មែរ និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព។
ព្រឹត្តិការណ៍នេះមានជាសកម្មភាពរៀបចំជាស្តង់ម្ហូបអាហារបែបខ្មែរ ការតុបតែង និងរចនាបទតាមបែបប្រពៃណី មានជាការលេងល្បែងប្រជាប្រិយមានដូចជា ទាញព្រ័ត លោតបាវ និងលាក់កន្សែងជាដើម។ លើសពីនេះដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារ ក្រុមហ៊ុនក៏មានរៀបចំជាកម្មវិធីទាត់បាល់លក្ខណៈ មិត្តភាព ការផ្តល់ជូនប្រាក់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកក៏ដូចជាផ្តល់ឱកាសដល់ក្រុមការងារអាចនាំយកប្តី ប្រពន្ធ កូន ឬសង្សារមកចូលរួមជាមួយ ដែលសរុបអ្នកចូលរួមប្រមាណជិត ៣០០នាក់។
(more…)