ក្រុមហ៊ុន ធូដេ អាយអេសភី (TODAY ISP) បានតភ្ជាប់សេវាកម្មអ៊ិនធឺណិតជូនវិទ្យាល័យ អង្គរ មិនគិតថ្លៃ

ក្រុមហ៊ុន TODAY ISP បានតភ្ជាប់អ៊ិនធឺណិតដល់វិទ្យាល័យ អង្គរ​ នៅទីក្រុង​សៀម​រាបដោយឥត​គិតថ្លៃ។ ការ​ផ្តល់​ជូន​ពិសេស​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​​មាន​ព្រឹត្តិការណ៍​ បោះ​ឆ្នោត​គាំ​ទ្រតាម Facebook ផ្ទាល់របស់ក្រុមហ៊ុន TODAYISP។ ជា​លទ្ធ​ផល​ វិទ្យាល័យ អង្គរ​ បាន​ទទួល​សំលេង​បោះ​ឆ្នោត​​ច្រើន​ជាងគេ ក្នុង​ចំណោម​វិទ្យាល័យ​ក្នុង​ក្រុង​សៀម​រាប​។

ក្រុមការងាររបស់ TODAY ISP បាន​ជួបសំណះសំណាលជាមួយអ្នកគ្រូនាយិការ​វិទ្យាល័យ អង្គរ ស្តីពីការតភ្ជាប់សេវាកម្មអ៊ិនធឺណិតតាមរយៈបច្ចេកវិទ្យា Underground Fiber Optic និង​ប្រគល់ប្រព័ន្ធ​​អ៊ិន​ធឺ​ណិ​ត​ ជូន​អ្នក​គ្រូនាយិកា​ប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ អ្នកគ្រូនាយិកា​បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន និងក្រុម​ការងារដែលបាន​តភ្ជាប់បណ្តាញអ៊ិនធឺណិតមានគុណភាពខ្ពស់ និង​សេវា​កម្ម​រហ័យទាន់ចិត្តជូនដល់សាលា។ អ្នកគ្រូនឹងចែករំលែកពត៌រមានពីគុណប្រយោជន៍​ និងគុណភាពសេវាកម្មនេះជូនដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សា​នុ​សិស្ស​ ព្រមទាំងអាណាព្យាបាលទាំងអស់ឲ្យជួយគាំទ្រសេវាកម្មរបស់​ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា ក្រោយពីការបើកដំណើរការរបស់ក្រុមហ៊ុន TODAY ISP បានទទួលភាពជោគជ័យយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញអ៊ិនធឺណិតរបស់ក្រុមហ៊ុន ដោយសារតែភាពជឿជាក់​ ទំនុកចិត្ត និងគុណភាពលើសេវាកម្មអ៊ិនធឺណិត ដែលប្រើប្រាស់បច្ចេកទេស Underground Fiber Optic រហូតមកដល់ពេលនេះផងដែរ។ ហេតុនេះហើយទើបក្រុមហ៊ុនខិតខំប្រឹងប្រែងបង្រីកប្រព័ន្ធបណ្តាញអ៊ិនធឺណិត អ៊ុបទិច ឲ្យបានគ្រប់តំបន់ក្នុងទីក្រុង និងតាមខេត្តសំខាន់ៗ។

គួរបញ្ជាក់ជាថ្មីថា ការផ្តល់សេវាអ៊ិនធឺណិត និង​ VPN ពីក្រុមហ៊ុន TODAY ISP តាមប្រព័ន្ធ​អ៊ុបទិកក្រោមដី ដោយផ្តោតសំខាន់លើទីផ្សារ​អាជីវកម្មក្រុមហ៊ុន និងសហគ្រាសធំៗ រួមទាំង​​បង្កើត​គុណភាព​​ទ្វេ​ដង​លើបណ្តាញ​អ៊ិន​ធឺ​ណិត និង​សេ​វា​ជំនួយបច្ចេកទេសជាចំបង។ សូមអតិថិជន​ដែល​មានបំណង​ស្វែងយល់ព័ត៌​មាន​លំអិត សូម​ទំនាក់​ទំនង​ក្រុម​ការងាររបស់យើងខ្ញុំតាមរយៈ លេខ 023 21 55 77 / 087 21 55 77 ឬ តាមគេហទំព័រ www.today.com.kh