ក្រុមហ៊ុន Today Communication Co., Ltd បានផ្តល់ជំរើសភាសាលើគេហទំព័រផ្ទាល់

ក្រុមហ៊ុន​អ៊ិនធឺណិត​ថ្មី​បំផុត​របស់​ប្រទេស​កម្ពុជា គឺ ធូដេ ខំម្ញូនីខេសិន ដែល​មាន​ឈ្មោះ​ហៅ​​កាត់ថា “TODAY ISP” បាន​ដាក់​បញ្ចូល​ជម្រើស​ ៤ភាសា​ ក្នុង​គេហ​ទំព័រ​របស់​ខ្លួន រួមមាន​ ភាសាខ្មែរ ភាសាអង់​គ្លេស ចិន និងកូរ៉េ។

 

 

ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​នេះ គឺ​ស្រប​ពេល​ដែល​មាន​​ការ​អភិវឌ្ឍ​ផ្នែក​សេវាកម្ម​ដ៏​រឹង​មាំ ក្នុង​នោះ​​ក្រុម​ហ៊ុន​​បាន​​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណោះ​ស្រាយ​បញ្ហា​ស្វ័យប្រវត្តិ ដែល​ជាភាសាអង់​គ្លេស​ហៅ​ថា “Automated Helpdesk System” ដែល​វា​ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​នៅ កម្ពុជា។

តាម​រយៈ​គេហទំព័រ​ដែល​បក​ប្រែ​ច្រើន​ភាសានេះ TODAY ISP នឹង​ព្យាយាម​ពង្រីក​បណ្តាញ​គ្រប​ដណ្តប់​ឲ្យ​ដល់​តាម​ជាយ​ក្រុង និង​តាម​ខេត្ត​សំខាន់ៗមួយចំនួន។

បន្ថែម​ពី​លើ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បច្ចេកទេស និងសេវាកម្ម ក្រុម​ហ៊ុន​ក៏​បាន​រួម​ចំណែក​ ក្នុង​ការ​គាំ​ទ្រ​វិស័យ​អប់​រំ ដោយ​មាន​យុទ្ធនាការ​ផ្តល់​ជូន​អ៊ិនធឺណិត​ឥតគិត​ថ្លៃ ដល់​វិទ្យាល័យ​រដ្ឋ ចំនួន ៧​ រួច​​​មកហើយ។ ក្នុង​នោះ​ វិទ្យាល័យ​ ចំនួន ៦ មានទីតាំង​ក្នុង​ក្រុង​ភ្នំពេញ មានដូចជា វិទ្យាល័យ ទួលស្វាយព្រៃ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី  វិទ្យាល័យបាក់ទូក វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ វិទ្យាល័យ ជាស៊ីម​ សាមគ្គី និង វិទ្យាល័យ​មួយផ្សេង​ទៀត ស្ថិត​ក្នុង​ក្រុង​សៀម​រាប គឺ ​វិទ្យាល័យ ​អង្គរ។

គួរបញ្ជាក់​ផង​ដែរថា ក្រោយ​ការ​ចាប់​ផ្តើម​ផ្តល់​សេវាអ៊ិនធឺណិត​​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មកនេះ TODAY ISP ទទួល​បាន​ការ​ចាប់​អារម្មណ៍ និងគាំទ្រ​ចំពោះ​ចក្ខុ​វិស័យ​ថ្មី ផ្តោត​សំខាន់​លើ​ការ​ផ្តល់​ជូន​ដំណោះ​ស្រាយ​បច្ចេក​ទេស​ល្អ និងទាន់​ពេល​ជូន​អតិថិជន។ បច្ចុប្បន្ន​ក្រុម​ហ៊ុន​មាន​បណ្តាញ​អ៊ុប​ទិក​ក្រោម​ដី​ និង​កំពុង​ផ្តល់​សេវាកម្ម​ក្នុងទីក្រុង​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុង​សៀម​រាប។ ប្រសិន​បើ​អតិថិជន​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​អ៊ិនធឺណិត​ អាច​ទំនាក់​ទំនង​មក​កាន់​ក្រុមហ៊ុន TODAY ISP តាម​រយៈ​ទូរស័ព្ទលេខ 087 21 55 77 ឬ 023 21 55 77 និង​គេហទំព័រ www.today.com.kh