ក្រុមហ៊ុន TODAY ISP បានតភ្ជាប់អ៊ិនធឺណិតជូនវិទ្យាល័យ ជាស៊ីមសាមគ្គី

ក្រុមហ៊ុនអ៊ិនធឺណិត TODAY ISP បានតភ្ជាប់អ៊ិនធឺណិតជូនវិទ្យាល័យជាស៊ីមសាមគ្គី តាមរយៈបច្ចេកវិទ្យា Underground Fiber Optic រួចរាល់ហើយ។ លោក Steve Miller ប្រធានគ្រប់គ្រងទូទៅ បានអញ្ជើញជួបផ្ទាល់​ ជាមួយលោកនាយកវិទ្យាល័យ​ ជា ស៊ីម សាមគ្គី ដើម្បីពិភាក្សា​ផ្តោះ​ប្តូរ​យោបល់ និង​ស្តាប់​ការយល់ឃើញរបស់លោកនាយក​ ពីសេវាកម្មអ៊ិនធឺណិតរបស់ក្រុមហ៊ុន កាលពីថ្ងៃ អង្គារ ទី ១១ ខែ មេសា ឆ្នាំ​២០១៧ នេះ។ លោកនាយកក៏បានថ្លែងអំណរគុណ និងព្យាយាមណែនាំដល់សិស្សានុសិស្ស លោក​គ្រូ​អ្នក​គ្រូ ឲ្យជួយគាំទ្រលើសេវាកម្មអ៊ិនធឺណិតរបស់​ក្រុមហ៊ុន TODAY ISP។

 

 

ពេលថ្មីៗនេះដែរ ក្រុមហ៊ុន Today ISP បានបង្រីកបណ្តាញអ៊ិនធឺណិតរបស់ខ្លួនមកដល់ទីក្រុងសៀមរាប​ ព្រមទាំងផ្តល់​ជូន​ការ​ប្រកួត​ប្រជែង​ដោយ​ឡែកមួយ​សម្រាប់​តែ​វិទ្យាល័យ​នៅ​ក្រុង​សៀម​រាប ដើម្បីទទួលបានការប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃពីក្រុងហ៊ុន។​ កាជ្រើសរើសវិទ្យាល័យចូលរួមប្រកួតប្រជែងមាន​ចំនួន៤ គឺ វិទ្យាល័យ ១០ មករា ១៩៧៩ វិទ្យាល័យ អង្គរ វិទ្យាល័យ ហ៊ុនសែន ​វត្តស្វាយ និង វិទ្យាល័យ ហ៊ុនសែន សៀមរាប។

 

ក្រោយពីការ Vote តាម​រយៈ​ Facebook Pool មួយ​សប្តាហ៍  យើងក៏បានរកឃើញវិទ្យាល័យដែលទទួលបានការ Vote ច្រើនជាងគេនោះគឺ វិទ្យា​​​​ល័យ អង្គរ។ ក្រុមការងាររបស់ក្រុមហ៊ុន នឹងតភ្ជាប់បណ្តាញ​​អ៊ិនធឺណិតអ៊ុបទិកក្រោមដីឥតគិតថ្លៃជូនវិទ្យាល័យ​នេះ​ បន្ទាប់ពីការចុះជួបសុំការអនុញ្ញាតពីលោកនាយកសាលាវិទ្យាល័យក្នុងពេលឆាប់ៗខាងមុននេះ។

 

គួរបញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន TODAY ISP បានបើកដំណើរការ​កាលពីឆ្នាំកន្លងទៅ ដោយ​មាន​ផ្តល់ជូនសេវាអ៊ិនធឺណិត និង VPN តាមរយៈ​បណ្តាញ​អ៊ុបទិកក្រោមដី ដោយផ្តោតលើទីផ្សារ​អាជីវកម្ម ក្រុមហ៊ុន និងសហគ្រាសធំៗ។ ក្រុមហ៊ុន​មាន​គោល​ជំហរពង្រឹង​គុណភាពបណ្តាញ និងសេវាជំនួយបច្ចេកទេសជាចំបង។ ចំពោះអតិថិជន ​ដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែម​ពី​សេវាកម្ម​អ៊ិនធឺណិត​​អ៊ុបទិករបស់​យើងខ្ញុំ លោក​អ្នក​អាចទំនាក់ទំនងបានតាមរយៈ លេខ 023 21 55 77 / 087 21 55 77 ឬ ស្វែររកតាមគេហទំព័រ www.today.com.kh