ផ្តល់ជូនអ៊ិនធឺណិតឥតគិតថ្លៃដល់ វិទ្យាល័យ ហ៊ុន សែន សេរីភាព

ក្រោយពីការបោះឆ្នោតប្រកួតតាមរយៈ កម្មវិធី Live លើ Facebook Page របស់ក្រុមហ៊ុន TODAY ISP កាលពីថ្ងៃទី ២៣ មិថុនា ២០១៧ ដើម្បីស្វែងរកវិទ្យាល័យដែលនឹងទទួលបានការប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃ លទ្ធផលបានបង្ហាញអោយឃើញថា វិទ្យាល័យ ហ៊ុន សែន សេរីភាព បានទទួលជ័យជំនះលើការគាំទ្រដោយទទួលបានសម្លេង ៧១៤ ច្រើនជាងគេ។ ដូចនេះ ក្រុមការងាររបស់យើងខ្ញុំ បានរៀបចំពេលវេលាសាកសម ដើម្បីធ្វើការណាត់ជួបជាមួយលោកនាយក អំពីការតភ្ជាប់អ៊ិនធឺណិតជូនវិទ្យាល័យ។

ដូចបានជំរាបខាងលើ នៅថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៧ លោក ម៉ម សុធានី ជានាយកវិទ្យាល័យ ហ៊ុនសែន សេរីភាព បានអនុញ្ញាតឲ្យក្រុមការងាររបស់ TODAY ISP ចុះជួបសំណេះសំណាលដោយផ្ទាល់ ក៏ដូចជាពិភាក្សាអំពីបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន ដែលជ្រើសរើសការប្រើប្រាស់សេវាកម្មអ៊ុបទិកក្រោមដី។ លោកនាយកបន្ថែមថា លោកមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលវិទ្យាល័យទទួលបានការគាំទ្រយ៉ាងច្រើន រហូតធ្វើអោយសាលាទទួលបានអ៊ិនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃ។ លើសពីនេះ លោកនាយកបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់លើវិស័យអប់រំជានិច្ចជាកាល ហើយលោកនឹងជួយពាំនាំបច្ចេកវិទ្យាថ្មីនេះទៅដល់មិត្តភក្តិ បងប្អូន ព្រមទាំងបុគ្គលិកនៅវិទ្យាល័យអំពីគុណភាព និងស្ថេរភាព របស់ក្រុមហ៊ុន TODAY ISP។

ជាថ្មីម្តងទៀត TODAY ISP គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត តាមប្រព័ន្ធអ៊ុបទិកក្រោមដី ស្របនឹងតម្រូវការលើទីផ្សារ និងអាជីវកម្មនាពេលបច្ចុប្បន្ន រួមជាមួយសេវាជំនួយបច្ចេកទេសយ៉ាងមានជំនាញបំផុត។ ចំពោះអតិថិជន ដែលមានចំណាប់អារម្មណ៍ចង់តភ្ជាប់សេវាអ៊ិនធឺណិត ឬ ចង់ស្វែងយល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមហ៊ុនតាមរយៈលេខ 023 21 55 77 / 087 21 55 77 ឬ តាមរយៈគេហទំព័រ www.today.com.kh។