វិទ្យាល័យ ច្បារអំពៅ បានឈ្នះសេវាអ៊ិនធឺណិតឥតគិតថ្លៃ ពីក្រុមហ៊ុន TODAY ISP

តាមរយៈគេហទំព័រ Facebook របស់ក្រុមហ៊ុន ធូដេ អាយ អេស ភី (TODAY ISP) ដែលបានរៀបចំដាក់វិទ្យាល័យចំនួន ១៤ ដើម្បីប្រកួតប្រជែងក្នុងរយៈពេល១សប្តាហ៍ពេញ យើងបានរកឃើញសាលាដែលទទួលបានការគាំទ្រច្រើន​ជាង គឺ វិទ្យាល័យ ច្បារអំពៅ (1819 votes) នាំមុខ វិទ្យាល័យ ទួលទំពូង (1213 votes) និង វិទ្យាល័យ ព្រះយុគន្ធរ (760 votes)។ ដូចនេះក្រុមហ៊ុន TODAY ISP នឹងធ្វើការ​ផ្តល់​ជូន​អ៊ិនធឺណិតដល់វិទ្យាល័យ ច្បារអំពៅ ដោយឥតគិតថ្លៃ។ ការដំឡើងអ៊ិនធឺណិត នឹងធ្វើឡើងក្រោយពីក្រុមការងារ ជួបសុំការអនុញ្ញាតពីលោកនាយកវិទ្យាល័យ​។
 

 
គួរបញ្ជាក់ថាការប្រកួតប្រជែងជ្រើសរើសវិទ្យាល័យរបស់ក្រុមហ៊ុន TODAY ISP មកដល់ពេលនេះគឺបានផ្តល់ជូន វិទ្យាល័យ ជាច្រើននៅទីក្រុងភ្នំពេញ និងសៀមរាបផងដែរ។ ​ក្នុង​នោះ​ វិទ្យាល័យ​ ចំនួន ៦ មានទីតាំង​ក្នុង​ក្រុង​ភ្នំពេញ មានដូចជា វិទ្យាល័យ ទួលស្វាយព្រៃ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី  វិទ្យាល័យបាក់ទូក វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ វិទ្យាល័យ ជាស៊ីម​ សាមគ្គី និង វិទ្យាល័យ​មួយផ្សេង​ទៀត ស្ថិត​ក្នុង​ក្រុង​សៀម​រាប គឺ ​វិទ្យាល័យ ​អង្គរ។ កម្មវិធីនេះ ក្រុមហ៊ុនមានគោលបំណងលើកកម្ពស់វិស័យសិក្សាអប់រំនៅប្រទេសកម្ពុជា ក៏ដូចជា ការប្រើប្រាស់បចេ្ចកវិទ្យាអ៊ិនធឺណិតថ្មីមួយ ដោយប្រើប្រព័ន្ធបណ្តាញអ៊ុប​ទិកក្រោមដីរបស់ក្រុមហ៊ុនផ្ទាល់។ ជាពិសេស​ក្រុមហ៊ុនបានប្រឹងប្រែងចែកចាយសេវាអ៊ិនធឺណិតឲ្យមានគ្រប់តំបន់សំខាន់ៗនៅទីក្រុង និងបណ្តាលខេត្តនានា។
 
ក្រុមហ៊ុន TODAY ISP ជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត និង​ ផ្តល់ជូន​ VPN តាមរយៈបណ្តាញអ៊ុបទិកក្រោមដី ដោយផ្តោតសំខាន់លើទីផ្សារ អាជីវកម្ម និងសហគ្រាសធំៗ ដែលមានគុណភាពខ្ពស់ និងសេវាជំនួយបច្ចេកទេសយ៉ាងមានជំនាញ។
 
ចំពោះអតិថិជន ចង់ស្វែងយល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមហ៊ុនតាមរយៈលេខ 023 21 55 77 / 087 21 55 77 ឬ តាម​រយៈ​គេហទំព័រ www.today.com.kh។​