វិទ្យាល័យ ទួលទំពួង ឈ្នះ​ការ​ប្រើ​ប្រាស់​អ៊ិន​ធឺ​ណិត​ឥត​គិត​ថ្លៃ​ពី​ក្រុម​ហ៊ុន ធូដេ អាយ​អេស​ភី

កាលពីថ្ងៃអង្ការ ទី ០៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុន ធូដេ អាយអេសភី (TODAY ISP)​ ជាក្រុមហ៊ុនផ្តល់សេ​វា​កម្ម​អ៊ិន​ធឺ​ណិត​ឈាន​មុន​គេ​លើ​បច្ចេក​វិទ្យា​អ៊ុប​ទិក​ក្រោម​ដី ១០០% បាន​បន្ត​កម្ម​វិធី​គាំ​ទ្រ​វិស័យ​​អប់រំ​លើ​ផេកហ្វេសប៊ុក​របស់ខ្លួន​តាមរយៈ Poll ដោយ​បោះ​ឆ្នោត​ជូន​វិទ្យាល័យ​មួយ​ចំនួន​នៅ​រាជ​ធានី ភ្នំពេញ។​ ក្រុម​ហ៊ុន​សូម​ចូលរួមត្រេត​អរ​ដល់​វិទ្យា​ល័យ​ដែល​បាន​ទទួលទ្ធ​ផល​ឈ្នះ​ការ​ប្រកួត​នៃ​ការ​បោះឆ្នោតគាំទ្រ និងទទួលបានការប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃគឺ វិទ្យាល័យ ទួលទំពួង។

 

 

ដោយហេតុនេះហើយកាលពីថ្ងៃសុក្រ ទី ១៣ ខែតុលា ឆ្នាំ២០១៧ ក្រុមការងាររបស់ TODAY ISPយើង​ខ្ញុំបាន​អញ្ចើញ​ទៅជួប​សំណេះ​​សំណាល​ជា​មួយ​លោក​គ្រូនាយក​សា​លា​វិទ្យា​ល័យ ទួលទំពួង អំពី​ការ​សុំ​សិទ្ធ​ត​ភ្ជាប់​សេវា​អ៊ិនធឺណិតជាមួយ​បច្ចេក​វិទ្យា​អ៊ុបទិក​ក្រោម​ដី បន្ទាប់ពីការប្រកាសលទ្ធផលចប់សបគ្រប់ និងបានបង្ហាញអារម្មណ៍ត្រេក​អរ​ចំពោះ​​វិទ្យា​ល័យ​ដែល​ទទួល​បាន​សម្លេង​គាំទ្រ​យ៉ាង​ច្រើន​ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក។

 

លោក កុយ សេដា គឺជានាយកវិទ្យាល័យ ទួលទំពួង ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា លោកពិតជាមាន​ភាព​រីក​រាយ​យ៉ាង​ខ្លាំង​ចំពោះ​ការឈ្នះ​អ៊ិនធឺណិត​លើកនេះ ហើយ​ក៏សូម​អរគុណ​ដ៏បងប្អូនគាំទ្រនិងបោះឆ្នោតជូនវិទ្យាល័យទួលទំពួលទាំងអស់ ជា​ពិ​សេស​​សូម​អរ​គុណ​ដល់​ក្រុមហ៊ុន ធូដេ អាយ​អេស​ភី ដែល​​បាន​​រៀប​​ចំការ​​ប្រកួត​​នេះ​ឡើង​ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងរួមចំណែកជួយដល់តម្រូវការការងារ ការសិក្សា ការស្រាវជ្រាវ របស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកវិទ្យាល័យមួយចំនែកផងដែរ។

 

 

គួរបញ្ចាក់មន្តទៀតថា TODAY ISP គឺជាក្រុមហ៊ុនសផ្តល់សេវាកម្មអ៊ិនធឺណិត ដោយផ្តោតសំខាន់ទៅលើទីផ្សារ អាជីវ​កម្ម​នា​ពេល​បច្ចុប្បន្ន​តម្រូវ​តាម​សេចក្តី​ត្រូវ​ការណ៍​របស់​លោក​អ្នក រួម​មាន​ទាំង​សេវា​ជំនួយ​បច្ចេក​ទេស​យ៉ាង​ស្ទាត់​ជំនាញ​។ ចំពោះ​អតិថិជន​មាន​ចំណាប់​អារម្មណ៍​ចង់​ត​ភ្ជាប់​សេវាអ៊ិនធឺណិត ឬ ស្វែងយល់បន្ថែមពីព័ត៌មានផ្សេងៗ សូមទំនាងក់ទំនងមកកាន់លេខ 023 21 55 77 / 087 21 55 77 ឬ តាម​រយៈ​គេហទំព័រ www.today.com.kh។​