អបអរដល់បេក្ខភាពឈ្នះការប្រកួតរចនារូបភាពរដូវកាលទី២ ពីក្រុមហ៊ុន TODAY ISP

ធូដេ អាយអេសភី (TODAY ISP) គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិត ដោយបណ្តាញ​ខ្សែ​កាប​អ៊ុប​ទិកក្រោមដី ១០០% បាន​រៀប​ចំ​ការ​ប្រកួត​រចនា​រូប​ភាព​រដូវ​កាល​ទី​២ នៅ​ថ្ងៃទី ១៧ ខែតុលា​ ឆ្នាំ២០១៧ ដោយ​មាន​បេក្ខ​ជន​ និងបេក្ខនារី ជាច្រើន​បាន​ចូល​រួម​ប្រកួត ហើយ​គ្រប់​រូប​ភាព​ត្រូវ​បាន​ដាក់​ឲ្យ​បោះ​ឆ្នោត​លើ​ផេក​ TODAY ISP ដើម្បីស្វែងរកជ័យលាភីរយៈពេល ៧ ថ្ងៃ។ រហូត​មក​ដល់​ថ្ងៃទី ២៤ ខែតុលាឆ្នាំ២០១៧ យើង​ខ្ញុំ​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ ដែល​ទទួល​បាន​ការ​ប្រើ​ប្រាស់​អ៊ិន​ធឺ​ណិត​ឥត​គិត​ថ្លៃ​១​ឆ្នាំ​ចំនួន ១នាក់ និង​បេក្ខភាព​ឈ្នះ​​រង្វាន់​​លើក​​ទឹក​​ចិត្ត​​ចំនួន ៣នាក់ ដែល​​បាន​​មក​​ទទួល​រង្វាន់​នៅ​ការិយា​ល័យ កាលពីថ្ងៃទី ០៦ ខែ​វិច្ឆិកានេះ។

 

បេក្ខជនឈ្នះរង្វាន់ធំ “ការប្រើប្រាស់អ៊ិនធឺណិត TODAY Fiber រយៈពេល ១ ឆ្នាំ” ចំនួន១នាក់ បាន​ទៅ​គណនី​ហ្វេស​ប៊ុក​របស់​លោក Chitra Ven ដែល​ទទួល​បាន​ការ like ចំនួន​៤៩៨ ហើយចំពោះ​បេក្ខជន និងបេក្ខនារី​ឈ្នះ​រង្វាន់​លើក​ទឹក​ចិត្ត Power Bank 10000mAh មាន​ចំនួន​៣​នាក់។ បេក្ខ​ជន​​ទី​១ បាន​ទៅ​គណនី​ហ្វេស​ប៊ុក​លោក RiTx ទទួលបានការ like 341 និងបេក្ខជនទី២ បាន​ទៅគណនីហ្វេសប៊ុកលោក Trapx ទទួលបានការ like ចំនួន ២០២ និងទី៣ បានទៅគណនី​ហ្វេសប៊ុកបេក្ខនារីឈ្មោះ Horng Visal ទទួលបានការ like 128។​

 

ក្រុមហ៊ុន TODAY ISP សូមចូលរួមត្រេកអរយ៉ាងខ្លាំងចំពោះបេក្ខភាព​ទាំង​បួន​រូប ដែល​​ទទួល​​បាន​​ជ័យ​​ជំនះ​​លើ​​​ការ​​​ប្រកួត​​រចនា​​រូប​ភាព​​រដូវ​​កាល​​​ទី​២ និង​សូម​ចូល​រួម​សោក​​ស្តាយ​​ចំពោះ​​បេក្ខភាព​ដែល​​មិន​​បាន​​ឈ្នះ​ សូម​​កុំ​ទាន់​អស់​សង្ឃឹម​ព្រោះ លោក​អ្នក និង​ប្អូនៗ​​អាច​​មាន​​ឱកាស​​ចូល​​រួម​​លេង​កំសាន្ត​​​នៅ​​កម្ម​​វិធី​​​ជា​​ច្រើន​ទៀត​​របស់​​ក្រុម​ហ៊ុន​​ដែល​​នឹង​​រៀប​​ចំ​​ជា​​បន្ត​​បន្ទាប់​។  បន្ថែម​ពី​លើ​នេះ ក្រុម​ហ៊ុន​​សូម​​អរ​​គុណ​​ចំពោះ​​លោក អ្នក និង​ប្អូនៗ​ក្នុង​ការ​គាំ​ទ្រ​គ្រប់​កម្ម​វិធី ក៏​ដូច​ជា​​សេ​វា​​កម្ម​​អ៊ិន​​ធឺ​​ណិត​​រហូត​​មក​​​ដល់​​ពេល​​​នេះ យើង​ខ្ញុំ​​នឹ​ង​​​ខិត​​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​លើ​សេវា​កម្ម​នានា​​ឲ្យ​​កាន់​​តែ​ល្អ​ប្រសើរ​​ឡើង​​ជូន​​ចំពោះ​​អតិថិជន​ទាំង​អស់ ។

 

សូមបញ្ចាក់មន្តទៀតថា TODAY ISP គឺផ្តល់សេវាអ៊ិនធឺណិត ស្រប​នឹង​តម្រូវ​ការ​លើ​ទី​ផ្សារ ​អាជីវកម្ម និង​ក្រុម​ហ៊ុន​តូច​ធំ​​នា​ពេល​បច្ចុប្បន្ន រួម​​ទាំង​​សេវា​​ជំនួយ​​បច្ចេកទេស​យ៉ាង​មានជំនាញ។ ចំពោះ​អតិថិជន ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ត​ភ្ជាប់​សេវា​អ៊ិន​ធឺ​ណិត ឬ ចង់​​ស្វែង​​យល់​ព័​ត៌​​មាន​​បន្ថែម សូម​ទំនាក់ទំនង​ក្រុម​ហ៊ុន​តាម​រយៈលេខ 023 21 55 77 / 087 21 55 77 ឬ តាម​​រយៈ​គេហទំព័រ www.today.com.kh។​