ក្រុមហ៊ុន ធូដេ អាយអេសភី (TODAY ISP) បានតភ្ជាប់សេវាកម្មអ៊ិនធឺណិតជូនវិទ្យាល័យ អង្គរ មិនគិតថ្លៃ


ក្រុមហ៊ុន TODAY ISP បានតភ្ជាប់អ៊ិនធឺណិតដល់វិទ្យាល័យ អង្គរ​ នៅទីក្រុង​សៀម​រាបដោយឥត​គិតថ្លៃ។ ការ​ផ្តល់​ជូន​ពិសេស​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​​មាន​ព្រឹត្តិការណ៍​ បោះ​ឆ្នោត​គាំ​ទ្រតាម Facebook ផ្ទាល់របស់ក្រុមហ៊ុន TODAYISP។ ជា​លទ្ធ​ផល​ វិទ្យាល័យ អង្គរ​ បាន​ទទួល​សំលេង​បោះ​ឆ្នោត​​ច្រើន​ជាងគេ ក្នុង​ចំណោម​វិទ្យាល័យ​ក្នុង​ក្រុង​សៀម​រាប​។ ក្រុមការងាររបស់ TODAY ISP បាន​ជួបសំណះសំណាលជាមួយអ្នកគ្រូនាយិការ​វិទ្យាល័យ អង្គរ ស្តីពីការតភ្ជាប់សេវាកម្មអ៊ិនធឺណិតតាមរយៈបច្ចេកវិទ្យា Underground Fiber Optic និង​ប្រគល់ប្រព័ន្ធ​​អ៊ិន​ធឺ​ណិ​ត​ ជូន​អ្នក​គ្រូនាយិកា​ប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ អ្នកគ្រូនាយិកា​បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន និងក្រុម​ការងារដែលបាន​តភ្ជាប់បណ្តាញអ៊ិនធឺណិតមានគុណភាពខ្ពស់ […]