
ក្នុងរដូវកាល Covid-19 នេះក្រសួងអប់រំ យុវជន និងកីឡាបាននឹងកំពុងលើកទឹកចិត្តដល់ សិស្សានុសិស្សទាំងអស់អោយព្យាយាមស្វ័យសិក្សាតាមរយៈមធ្យោបាយផ្សេងៗដូចជាប្រព័ន្ធអ៊ិនធឺណិត ទូរទស្សន៍ Facebook Page និង Youtube ផ្លូវការរបស់ក្រសួងជាដើម។ ក្នុងនោះក្រសួងក៏បានសហការណ៍ជាមួយអ្នកបង្កើតកម្មវិធី E-School Cambodia ដែលសិស្សានុសិស្សទាំងអស់អាចទាញយកនូវកម្មវិធីទូរស័ព្ទដៃមកប្រើប្រាស់សម្រាប់ការ សិក្សារៀនសូត្រទាំងលើ Android និង iOS។ ដោយមើលឃើញពីតម្រូវការដូច្នេះ ក្រុមហ៊ុនអ៊ិនធឺណិត TODAY បានចូលរួមជាផ្នែកមួយនៃ សកម្មភាពនេះដោយបង្កើនល្បឿនប្រើប្រើប្រាស់លើកម្មវិធី E-School Cambodia ចំនួន ៥០Mbps បន្ថែមលើល្បឿន ៦០Mbps ដែលក្រុមហ៊ុនកំពុងផ្តល់ជូនស្រាប់លើ Facebook និង Youtube ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សទាំងអស់។ លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY បានលើកឡើងថា ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់លើអតិថិជនជានិច្ចជាពិសេសក្នុងអំឡុងពេលលំបាកដោយសារការរាតត្បាតនៃជំងឺ Covid-19។ ហេតុដូចនេះហើយយើងក៏បានសហការណ៍បន្ថែម ជាមួយ E-School Cambodia ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សរបស់យើង។ ក្នុងនោះលោកសុធនក៏បានសង្កត់ធ្ងន់ផងដែរថាក្រុមហ៊ុននឹងរាប់បញ្ចូលការបង្កើនល្បឿន សម្រាប់ E-School Cambodia App នេះជាផ្នែកមួយក្នុងកញ្ចប់ […]