គិតត្រឹមខែមិថុនា ឆ្នាំ ២០១៨ ប្រទេសកម្ពុជាមានចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតចំនួន ១២លាននាក់។ នេះបើយោងតាមរបាយការណ៏របស់ និយ័តករទូរគមនាគមន៏កម្ពុជា នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨។ ដោយមើលឃើញពីកំណើនអ្នកប្រើប្រាស់ដូច្នេះ ក្រុមហ៊ុនអ៊ិនធឺណិត Today Communication បាននឹងកំពុងខិតខំប្រឹងប្រែង ដើម្បីក្លាយជាដៃគូដំណោះស្រាយបណ្តាញលំដាប់ខ្ពស់សម្រាប់គេហដ្ឋាន និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា ដែលសព្វថ្ងៃក្រុមហ៊ុនបានកំពុងផ្តល់ជូននូវកញ្ចប់សេវាអ៊ិនធឺណិតជាច្រើនដូចជា Dedicated Broadband Internet, Business Broadband Internet, TODAY Fiber, TODAY xFast, Dark Fiber Private Network, Layer-2 VPN (DPLC), Today Co-Location និង Value Added Services ។ ជាផ្នែកមួយជួយសម្រួលការចំណាយទៅលើកញ្ចប់សេវាអ៊ិនធឺណិតរបស់អតិថិជន ក្រុមហ៊ុន Today Communication បានរៀបចំថ្មីនូវការផ្តល់ជូនពិសេសលើកញ្ចប់សេវាអ៊ិនធឺណិតសម្រាប់គេហដ្ឋាន (TODAY Fiber) បានដែលមិនធ្លាប់មានពីមុនមក។ ចាប់ពីថ្ងៃទី1ខែឧសភា ឆ្នាំ2018 តទៅ រាល់ការបង់អ៊ិនធឺណិត […]