Samsung Galaxy S8 បានប្រើប្រាស់អ៊ុបទិក​សិនស័រ​កាមេរ៉ា​២ផ្សេងគ្នា

ក្រុមហ៊ុន Samsung លើកនេះបានប្រើប្រាស់សិនស័រកាម៉េរ៉ាពីរផ្សេងគ្នា សម្រាប់កាមេរ៉ាផ្នែកខាងក្រោយនិងផ្នែកខាងមុខនៅលើទូរស័ព្ទម៉ាក Galaxy S8 និង S8 Plus។

សិនស័រ ដែលគេប្រទះឃើញប្រើប្រាស់នៅក្នុងទូរស័ព្ទ Samsung Galaxy S8 គឺជាសិនស័ររបស់ក្រុមហ៊ុន Sony ម៉ាក IMX320 និង ISOCELL ម៉ាកS5K3H1 ដែលបង្កើតឡើងដោយប្រព័ន្ធ LSI ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Samsung។ ដូចគ្នានេះដែរ កាមេរ៉ា autofocus front-facing ដែលមាន ទំហំ 8MP ប្រើប្រាស់អុបទិចភ្ជាប់ខាងក្នុង អាចជារបស់ Sony IMX320 ឬ ISOCELL S5K3H1។

ទោះបីសិនស័រផ្គត់ផ្គងដោយក្រុមហ៊ុនផ្សេងគ្នា តែកាមេរ៉ាទាំងពីរមានលក្ខណៈពិសេសទូទៅដូចគ្នា។ មិនថាអ្នកប្រើប្រាស់ ទូរស័ព្ទដែលបំពាក់​សិនស័ររបស់កុ្រមហ៊ុន Sony ឬ Samsung សំខាន់កាម៉េរ៉ានៅតែមានទំហំ 1/2.55” 12.2 MP ជាមួយ Daul Pixel autofocus ហើយនឹងអុបទិចធម្មតាដូចគ្នាផងដែរ នឹងមានកម្រិត f/1.7 ព្រមទាំងមានមុខងារទប់លំញ័រផងដែរ។ ដូច្នេះហើយ រូបភាពដែលបានមក​ពី​កាម៉េរ៉ា​មានរូបភាពដូចគ្នា មិនមានអ្វីដែលត្រូវបារម្ភឡើយ។

តាមពិតទៅ​វាមិនមានអ្វីថ្មីសម្រាប់​ក្រុមហ៊ុន Samsung ក្នុងការប្រើប្រាស់សិនស័រពីរកាម៉េរ៉ាផ្សេងគ្នាទៀតនោះទេ ពីព្រោះ Galaxy S6 នឹង S7 ក៏ធ្លាប់ប្រើប្រាស់សិនស័ររបស់ក្រុមហ៊ុន Sony និង Samsung ទាំងពីរដែរ។