វិទ្យាល័យក្នុងក្រុង​ភ្នំពេញនឹងទទួល​បានអ៊ិនធឺណិតឥត​គិតថ្លៃពីក្រុមហ៊ុន TODAY ISP


ក្រុមហ៊ុនអ៊ិនធឺណិត TODAY ISP បានបន្តការផ្តល់ជូនអ៊ិនធឺណិតអ៊ុបទិក ដល់វិទ្យាល័យនានាក្នុងរាជធានី ដោយជ្រើសរើសតាមរយៈការចុច Like គាំទ្រលើ Facebook។ លោកអ្នកក៏អាចចូលរួមបានដោយចូលទៅក្នុង Facebook Page: http://facebook.com/todayispkh ។ កន្លងមកក្រុមហ៊ុនបានភ្ជាប់អ៊ិនធឺណិតឥតគិតថ្លៃជូន វិទ្យាល័យទួលស្វាយព្រៃ និងវិទ្យាល័យសន្ធម៉ុក ដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើន។ បច្ចុប្បន្នតម្រូវការប្រព័ន្ធអ៊ិនធឺណិត មានការកើនឡើង មិនថាសម្រាប់ការកំសាន្ត កិច្ចការជំនួញ ឬការសិក្សារស្រាវជ្រាវនោះទេ។ ប្រព័ន្ធអ៊ិនធឺណិតល្អ នឹងជួយឲ្យលោកគ្រូអ្នកគ្រូ អាចស្វែងរកឯកសារបង្រៀន និងចំណេះដឹងថ្មីៗពីជុំវិញពិភពលោកបានទាន់ពេលវេលា។ សូមបញ្ជាក់ថាក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់លើបណ្តាញអ៊ុបទិកក្រោមដី ព្រមទាំងផ្តល់ជូនល្បឿនគ្រប់ចំនួន។ […]