TODAY ISP អ៊ិនធឺណិតអ៊ុបទិកក្រោមដី ១០០% ផ្តល់កម្មវិធីពិសេសជូនដល់អតិថិជន

ដើម្បីអបអរឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ TODAY ISP ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិតតាមបណ្តាញអ៊ុបទិកក្រោមដី​ ១០០% នឹងផ្តល់ជូនកញ្ចប់អ៊ិនធឺណិតជាពិសេសទៅដល់អតិថិជនទាំងអស់សម្រាប់ការតភ្ជាប់បណ្តាញពីក្រុមហ៊ុនចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៧។

សម្រាប់កម្មវិធីពិសេស​នេះ គឺផ្តល់ជូនសម្រាប់អតិថិជន ដែលធ្វើការចុះឈ្មោះ និងបង់ប្រាក់ចាប់ពី ៣ខែឡើង ក្រុមហ៊ុននឹងផ្តល់ជូនការប្រើប្រាស់ ១ខែដោយឥតគិតថ្លៃ។ រួសរាន់ឡើងកម្មវិធីពិសេសនេះផ្តល់ជូន​ត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ ចំពោះអតិថិជនដែលមានចំណាប់អារម្មណ៍អាចធ្វើការទំនាក់ទំនង់មកកាន់លេខទូរស័ព្ទ 087 21 55 77 (ផ្នែកលក់)។ ​

សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​ TODAY ISP ជា​ក្រុម​ហ៊ុន​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការ​ផ្តល់​ដំណោះ​ស្រាយ​បច្ចេក​ទេសអ៊ិនធឺណិត​ ដោយ​ប្រើប្រាស់​​បណ្តាញ​អ៊ុបទិក​​ក្រោម​ដី ១០០%ដំបូង​គេ។ ហើយក្រុមហ៊ុនយើងខ្ញុំ ក៏បានទទួលការគាំទ្រយ៉ាងច្រើនលើផ្នែកសេវាកម្មអ៊ិនធឺណិត និងផ្នែកជំនួយបច្ចេកទេសទៅតាមតម្រូវ​ការ​ទី​ផ្សារនាពេលបច្ចុប្បន្ន។