ក្រុមហ៊ុនអុិនធឺណិត ធូដេ បានបើកសម្ពោធជាផ្លូវការនូវការិយាល័យផ្នែកលក់របស់ខ្លួននៅក្នុងតំបន់ ភ្នំពេញស៊ីធីសេនធ័រ
ក្រុមហ៊ុនអ៊ិនធឺណិត TODAY បានបើកវគ្គបណ្តុះបណ្តាល E-Learning Platforms ដល់វិទ្យាល័យដែលត្រូវការ
វិទ្យាល័យជាច្រើនបាននឹងកំពុងបង្ហាត់បង្រៀនសិស្សតាមរយៈប្រព័ន្ធអ៊ិនធឺណិត ដែលជា មធ្យោបាយមួយក្នុងចំណោមជម្រើសផ្សេងៗ ដើម្បីជួយដល់សិស្សក្នុងការរៀនសូត្រទោះបីជា ការសិក្សាត្រូវបានផ្អាកបណ្តោះអាសន្ននៅទីតាំងផ្ទាល់តាមរយៈសេចក្តីណែនាំរបស់ក្រសួង អប់រំ យុវជន និងកីឡា។
ដោយមើលឃើញពីការលំបាករបស់វិទ្យាល័យនានា ក្រុមហ៊ុនអ៊ិនធឺណិត TODAY បាននឹង កំពុងផ្តល់ជូននូវសេវាអ៊ិនធឺណិតដោយឥតគិតថ្លៃដល់វិទ្យាល័យទាំងនោះដែលស្ថិតនៅតាម ទីតាំងដែលសេវាគ្របដណ្តប់របស់ខ្លួនបានទៅដល់។ លើសពីនេះក្រុមហ៊ុនអ៊ិនធឺណិត TODAY បានសហការណ៍ជាមួយ វិទ្យាស្ថានសាន់រ៉ាយស៍ដែលមានជំនាញលើការបណ្តុះ បណ្តាលជំនាញឯកទេស IT ក្នុងការផ្តល់ជូនវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើរបៀបប្រើប្រាស់ កម្មវិធីនានាដែលពាក់ព័ន្ធនឹងការបង្រៀនតាមប្រព័ន្ធអ៊ិនធឺណិត។
កាលពីពេលថ្មីៗកន្លងទៅក្រុមហ៊ុនបានបើកវគ្គបណ្តុះបណ្តាល E-Learning Platforms នេះ ដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យហ៊ុន សែន សេរីភាព និងវិទ្យាល័យ ទេពប្រណម្យ ប្រកបដោយភាពជោគជ័យ។
លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY បានលើកឡើងថា ដោយសកម្មភាពទំនួលខុសត្រូវសង្គមនេះត្រូវបានដាក់ចូលជាផែនការសកម្មភាពរបស់ ក្រុមហ៊ុនហើយផ្តោតសំខាន់លើវិស័យអប់រំ ដូចនេះការផ្តល់ជូនវគ្គបណ្តុះបណ្តាលនេះជាការ ចូលរួមចំណែកដ៏សំខាន់មួយសម្រាប់សង្គមជាតិយើង។
លោក សុធន ក៏បានបន្ថែមថាវិទ្យាល័យផ្សេងៗដែលចង់ទទួលបានសេវាអ៊ិនធឺណិត និងវគ្គ បណ្តុះបណ្តាលដោយឥតគិតថ្លៃនេះអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន ដើម្បីក្រុមការងារ បច្ចេកទេសចុះទៅជួយដល់ទីតាំងផ្ទាល់។
គួរជំរាបជូនថាសព្វថ្ងៃក្រុមហ៊ុនអ៊ិនធឺណិត TODAY ក៏កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេស សម្រាប់អ្នកប្រើប្រាស់តាមគេហដ្ឋានដែលផ្តល់ជូនល្បឿន Facebook, YouTube, Local Contet និង E-School Cambodia App រហូតដល់ ៦០Mbps សម្រាប់ជាជំនួយដល់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតទាំងអស់ងាយស្រួលក្នុងការរៀនសូត្រតាមការណែនាំរបស់ ក្រសួងអប់រំ ដែលមានតម្លៃត្រឹមតែ ១៤ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
ក្រុមហ៊ុនអ៊ិនធឺណិត TODAY កំពុងប្រតិបត្តិការផ្តល់សេវាជូនអតិថិជននៅតាមបណ្តាលខេត្ត ក្រុងនានាដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមហ៊ុនអ៊ិនធឺណិត TODAY តាមរយៈទូរសព្ទ លេខ៖ 070215577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។
អបអរសាទរដល់សាលាបឋមសិក្សាប្រផាត់ដែលនឹងទទួលបានការឧបត្ថម្ភសម្ភារៈសិក្សាពីក្រុមហ៊ុនអ៉ិនធឺណិត TODAY internet
ជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួនក្រុមហ៊ុនអ៉ិនធឺណិត TODAY បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយសង្គមនានាដូចជា ការផ្តល់ជូនអ៊ិនធឺណិតឥតគិតថ្លៃដល់សាលារៀន ចូលរួមសកម្មភាពសប្បុរសធម៌ កីឡា ក៏ដូចជាផ្តល់ជូននូវសម្ភារៈសិក្សាដល់សាលារៀនដែលខ្វះខាត។
មិនខុសពីសកម្មភាពដែលក្រុមហ៊ុនបានចុះទៅផ្តល់ជូនសម្ភារៈសិក្សាដល់សាលាដែលខ្វះខាតចំនួន ២នៅស្រុកស្អាង ខេត្តកណ្តាលនារពេលកន្លងទៅ ឥឡូវនេះក្រុមហ៊ុនអ៉ិនធឺណិត TODAY បានបើកអោយមហាជនចូលរួមធ្វើការផ្តល់ព័ត៌មានចំពោះសាលា ដែលខ្វះខាតតាមរយៈទំព័រហ្វេសបុករបស់ខ្លួនដែលមានឈ្មោះថា TODAY ISP។
បន្ទាប់ពីប្រកាសដំណើរការអស់រយៈពេល ១ខែកន្លងទៅក្រុមហ៊ុនបានរកឃើញសាលារៀន មួយដែលមានឈ្មោះថា សាលាបឋមសិក្សាប្រផាត់ ស្ថិតនៅភូមិ ប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលនឹងទទួលបានការឧបត្ថមជាសម្ភារៈសិក្សាពីសំណាក់ ក្រុមហ៊ុនអ៉ិនធឺណិត TODAY។
លោក ចន្ធី សុធន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៉ិនធឺណិត TODAY បានបញ្ជាក់ថា TODAY មិនមែនបើកអាជីវកម្មគិតតែពីប្រាក់ចំណេញដោយមិនបានគិតគូរ ចំពោះសង្គមវិញនោះទេ។ ដូចនេះហើយជាផ្នែកមួយដើម្បីចូលរួមចំណែកជួយដល់សង្គម យើងបានចូលរួម និងធ្វើសកម្មភាពជាច្រើនជាការតបស្នងដល់សង្គមជាតិក៏ដូចជាឆ្លើយតប ទៅនឹងការជួយគាំទ្ររបស់អតិថិជនយើងទាំងអស់ ហើយយើងជឿថាអតិថិជនទាំងអស់នឹង សប្បាយចិត្តនៅពេលដឹងថាពួកគាត់ក៏បានចូលរួមចំណែកក្នុងសកម្មភាពនេះដែរ។”
បើយោងតាមលោក សុធន សកម្មភាពចែកជូនសម្ភារៈសិក្សានេះនឹងធ្វើឡើងរៀងរាល់ ២ខែម្តង ហេតុដូចនេះសាធារណៈជនអាចតាមដានការប្រកាសរបស់ក្រុមហ៊ុន នឹងចូលរួម សកម្មភាពសប្បុរសធម៌ទាំងអស់គ្នា ដើម្បីជួយដល់សាលាដែលខ្វះខាត។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។
មន្ទីពេទ្យគន្ធបុប្ផាទទួលបានសេវាប្រើប្រាស់អុិនធឺណិតដោយឥតគិតថ្លៃ ១ឆ្នាំពេញទៀតពីក្រុមហ៊ុនអុិនធឺណិត TODAY
សេវាអុិនធឺណិតជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់របត់ថ្មីនៃអាជីវកម្មឌីជីថល
រីករាយឆ្នាំថ្មី! ជាមួយសេវាអុិនធឺណិតល្បឿនលឿនសម្រាប់ប្រើប្រាស់តាមគេហដ្ឋាន
រីករាយឆ្នាំថ្មីជាមួយនឹងការបន្ថែមជូនដ៏ច្រើនពីក្រុមហ៊ុនអុិនធឺណិត TODAY។ អតិថិជនតាម គេហដ្ឋានទាំងអស់នឹងទទួលបានល្បឿនធំជាងមុន និងអត្ថប្រយោជន៍ជាច្រើនក្នុងតម្លៃ សមរម្យ។
នៅក្នុងឆ្នាំថ្មីនេះក្រុមហ៊ុនអុិនធឺណិត TODAY នឹងផ្តល់ជូនល្បឿនអុិនធឺណិតនៅពេលថ្ងៃចំនួន 10Mbps និង 30Mbps នៅពេលយប់រួមទាំងល្បឿនបន្ថែមរហូតដល់ទៅ 70Mbps សម្រាប់ការលេង Facebook, YouTube, TikTok, Local Game និងវេបសាយក្នុងស្រុកជាច្រើន ទៀតក្នុងតម្លៃត្រឹមតែ $240 តែប៉ុណ្ណោះសម្រាប់ការប្រើប្រាស់រយៈពេលរហូតដល់ទៅ ១ឆ្នាំពេញ។
ការផ្តល់ជូននេះនឹងមានបន្ថែមជូនការប្រើប្រាស់ ២ខែដោយឥតគិតថ្លៃ មិនគិតថ្លៃតំឡើង និងទទួលបានការជួលដុំ WiFi ដែលមានល្បឿនរហូតដល់ទៅ 5Gb ដោយឥតគិតថ្លៃទៀត ផង។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។
Business Broadband Internet
Business Broadband Internet service (BBI) is designed for small and medium-sized enterprises (SME) who depend on fast and reliable Internet connections.