ទំនាក់ទំនង: (+855) ២៣/៧០ ២១ ៥៥៧៧
  • English
  • ភាសាខ្មែរ
  • 中文 (中国)
វិធីទូទាត់វិក្កយបត្រ ក្រុមហ៊ុន TODAY ISP ផ្តល់ជំរើសជាច្រើនក្នុងការទូទាត់វិក្កយបត្រ។ ខាងក្រោមនេះជា វិធីសាស្រ្តក្នុងការទូទាត់វិក្កយបត្រ៕ ការទូទាត់វិក្កយបត្រនៅការិយាល័យ TODAY ISP អាសយដ្ឋាន៖ អាគារលេខ ៦៤ ABC ផ្លូវលេខ ៣៤៨ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌ័ចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ម៉ោងធ្វើការ៖ ចន្ទ័ ដល់ សុក្រ ម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច និង ថ្ងៃសៅរ៍ ម៉ោង៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់
    Acleda Unity ការទូទាត់វិក្កយបត្រតាមធនាគាអេស៊ីលីដាមាន២វិធី
    1. បង់ប្រាក់នៅភ្នាក់ងារធនាគា អេស៊ីលីដា: លោកអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារ ធនាគាអេស៊ីលីដាមួយណាក៏បាន ៕សូមទុកវិក័្កយបត្រ និង ចំនួនទឹកប្រាក់ដែលត្រូវបង់ ជូនភ្នាក់ងារធនាគាអេស៊ីលីដា ដើម្បីរក្សារទុក៕
    2. បង់ប្រាក់ជាមួយ ធនាគា អេស៊ីលីដា App តាមរយៈទូរស័ព្ទដៃ: ទាញយកកម្មវិធី ធនាគាអេស៊ីលីដា App សម្រាប់ទូរស័ព្ទដៃ៕ ចុច អេស៊ីលីដាយូនីធី App លើទូរស័ព្ទដែរបស់លោកអ្នក ចុចយកពាក្យ Bill Payment បន្ទាប់មកជ្រើសរើសពាក្យ Today Communication ៕ ធ្វើតាមការណែនាំរបស់ អេស៊ីលីដាយូនីធី App ដើម្បីបព្ចាប់ការបង់ប្រាក់របស់លោកអ្នក៕
    True Money ការទូទាត់វិក្កយបត្រតាមទ្រូម៉ាន់នី
    1. លោកអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារ ទ្រូម៉ាន់នី មួយណាក៏បាន: ហើយប្រាប់ភ្នាក់ងារ ទ្រូម៉ាន់នី ថា អ្នកចង់បង់ថ្លៃអ៊ីនធឺណិតសំរាប់ក្រុមហ៊ុន TODAY ISP (Today Communication) ៕ សូមប្រាប់ ID Code 5577 របស់ក្រុមហ៊ុន TODAY ISP  ទៅកាន់ ភ្នាក់ងារ ទ្រូម៉ាន់នី ជាមួយនឹង ទឹកប្រាក់ដែលត្រូវបង់៕ សូមរក្សាទុកវិក័្កយបត្រ ពីភ្នាក់ងារ រូម៉ាន់នី ដើម្បីភាពងាយស្រួលសម្រាប់ទូទាត់លើកក្រោយ៕
    Ly Hour Veluy ការទូទាត់វិក្កយបត្រតាម លី ហួរ វេលុយ
    1. លោកអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារ លី ហួរ វេលុយ មួយណាក៏បាន: ហើយប្រាប់ភ្នាក់ងារ លីហួរ វេលុយ ថា អ្នកចង់បង់ថ្លៃអ៊ីនធឺណិតសំរាប់ក្រុមហ៊ុន TODAY ISP (Today Communication) រឺ 30001 ។ វិធីធ្វើការទូទាត់ៈ មុខងារទូទាត់វិក្កយបត្រ => ជ្រើសរើសឈ្មោះវិក្កយបត្រ រឺ វាយលេខកូដវិក្កយបត្រ (30001) => បញ្ចូលលេខកូដសម្គាល់ អតិថិជន (6ខ្ទង់) => ជ្រើសរើសរូបិយប័ណ្ណនៃវិក្កយបត្រ => បញ្ចូលទឹកប្រាក់ត្រូវបង់ => បញ្ចូលលេខទូរស័ព្ទ អតិថិជន  សូមបញ្ជាក់ឡើងវិញនូវព័ត៌មាន  បោះពុម្ពវិក្កយបត្រ។ សូមរក្សាទុកវិក័្កយបត្រ ពីភ្នាក់ងារ លី ហួរ វេលុយ ដើម្បីភាពងាយស្រួលសម្រាប់ទូទាត់លើកក្រោយ៕
    Wing ការទូទាត់វិក្កយបត្រតាមវីងមាន២វិធី
    1. បង់ប្រាក់នៅភ្នាក់ងារវីង: លោកអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារ វីង មួយណាក៏បាន ៕ សូមទុកវិក័្កយបត្រ និង ចំនួនទឹកប្រាក់ដែលត្រូវបង់ ជូនភ្នាក់ងារ វីង ដើម្បីរក្សារទុក៕ សូមប្រាប់ ឈ្មោះ លេខទូរស័ព្ទ និង ID របស់អ្នក ជាមួយនិងលេខគណនី 9084 របស់ធូដេ ទៅកាន់ភ្នាក់ងារវីង៕
    2. បង់ប្រាក់ជាមួយ វីង App តាមរយៈទូរស័ព្ទដៃ: ទាញយកកម្មវិធី វីង App សម្រាប់ទូរស័ព្ទដៃ ៕ សំរាប់ព័ត៌មានបន្ថែមក្នុងការ បង់ប្រាក់ជាមួយ វីង App លោកអ្នកអាចចូរទៅកាន់ website: Wingmoney.
    PayGo ការទូទាត់វិក្កយបត្រតាម PayGo មាន២វិធី
    1. បង់ប្រាក់តាមរយៈទូរស័ព្ទដៃ: ទាញយកកម្មវិធី PayGo App សម្រាប់ទូរស័ព្ទដៃ៕ វិធីធ្វើការទូទាត់ៈ ចូលទៅកម្មវិធី PayGo App => ចុចលើពាក្យ “Internet & TV” => ចុចលើពាក្យ “Today Communication Account” => សូមវាយ លេខសម្គាល់របស់អ្នក => បញ្ចូលទឹកប្រាក់ត្រូវបង់ => ចុចលើកពាក្យ “PAY NOW” ដើម្បីបញ្ចប់៕
    2. បង់ប្រាក់តាមរយៈម៉ាស៊ីន PayGo Koisks – ស្វែងរកម៉ាស៊ីន PayGo Koisks ណាមួយដែលនៅជិតផ្ទះរបស់អ្នក => បញ្ចូលគណនីរបស់អ្នកក្នុងម៉ាស៊ីន => ចុចលើពាក្យ “Internet & TV” => ជ្រើសរើសពាក្យ “Today Communication Account” => សូមបំពេញព័ត៌ផ្សេងៗ រួចធ្វើការបង់ប្រាក់៕ ព័ត៌មានបន្ថែមសូមទំនាក់ទំនងកាន់លេខ 096 81 57 388 ឬចូលទៅកាន់តំណ https://paygo.com.kh