ដើម្បីអបអរឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ TODAY ISP ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិតតាមបណ្តាញអ៊ុបទិកក្រោមដី ១០០% នឹងផ្តល់ជូនកញ្ចប់អ៊ិនធឺណិតជាពិសេសទៅដល់អតិថិជនទាំងអស់សម្រាប់ការតភ្ជាប់បណ្តាញពីក្រុមហ៊ុនចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៧។

សម្រាប់កម្មវិធីពិសេសនេះ គឺផ្តល់ជូនសម្រាប់អតិថិជន ដែលធ្វើការចុះឈ្មោះ និងបង់ប្រាក់ចាប់ពី ៣ខែឡើង ក្រុមហ៊ុននឹងផ្តល់ជូនការប្រើប្រាស់ ១ខែដោយឥតគិតថ្លៃ។ រួសរាន់ឡើងកម្មវិធីពិសេសនេះផ្តល់ជូនត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ ចំពោះអតិថិជនដែលមានចំណាប់អារម្មណ៍អាចធ្វើការទំនាក់ទំនង់មកកាន់លេខទូរស័ព្ទ 087 21 55 77 (ផ្នែកលក់)។
សូមបញ្ជាក់ថា ក្រុមហ៊ុន TODAY ISP ជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់ខ្លាំងក្នុងការផ្តល់ដំណោះស្រាយបច្ចេកទេសអ៊ិនធឺណិត ដោយប្រើប្រាស់បណ្តាញអ៊ុបទិកក្រោមដី ១០០%ដំបូងគេ។ ហើយក្រុមហ៊ុនយើងខ្ញុំ ក៏បានទទួលការគាំទ្រយ៉ាងច្រើនលើផ្នែកសេវាកម្មអ៊ិនធឺណិត និងផ្នែកជំនួយបច្ចេកទេសទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។