Contact: (+855) 23/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

ក្រុមហ៊ុនអ៊ិនធឺណិត TODAY បានចុះផ្តល់ជូនសម្ភារៈសិក្សាដល់សាលាដែលខ្វះខាតនៅខេត្តកណ្តាល

ជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួន ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានចុះទៅចែកជូននូវសំភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងតែ សិក្សានៅសាលាបឋមសិក្សាចំនួនពីរដូចជា សាលាបឋមសិក្សា សម្តេច ហ៊ុន សែន កូនជ្រៃ ដែលស្ថិតនៅស្រុកស្អាង និង សាលាបឋមសិក្សា សំប៉ានក្រោម ដែលស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី ២ ខែមិថុនា នេះ។ អ្នកស្រី ហ៊ូ ហោ នាយិកា សាលាបឋមសិក្សា សំប៉ានក្រោម បានមានប្រសាសន៍ថា “ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនទេន។ ខ្ញុំពិតជាចង់អោយក្រុមហ៊ុនឧបត្ថម ដើម្បី ផ្គត់ផ្គង់ការខ្វះខាតដល់សិស្សានុសិស្ស។ ហើយអ្វីដែលសាលាកំពុងតែខ្វះខាតថែមទៀតនោះ គឺសៀវភៅអំណានបន្ថែមដាក់ក្នុងបណ្ណាល័យដើម្បីកូនសិស្សបានអាន។” កាលពីពេលកន្លងទៅក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication ក៏បានចូលរួមសកម្មភាព ទំនួលខុសត្រូវសង្គមជាច្រើនផ្សេងទៀត ដូចជាផ្តល់ជូនសេវាអ៊ិនធឺណិតដោយឥតគិតថ្លៃដល់ បណ្តាលសាលារៀនទាំងនៅក្នុងរាជធានីភ្នំពេញ និង បណ្តាលខេត្តនានាជាដើម។ លោក ចន្ធី សុធន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអុិនធឺណិត TODAY Communication បានលើកឡើងថា សកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននេះជាផ្នែកមួយជួយដល់ សាលារៀនដែលខ្វះខាតនៅតាមបណ្តាលខេត្តនានា ហើយលើកនេះគ្រាន់តែជាការចាប់ផ្តើម របស់យើងប៉ុណ្ណោះ។ យើងនឹងបន្តរធ្វើសកម្មភាពសប្បុរសធម៌បែបនេះនៅតាមបណ្តាលខេត្ត ផ្សេងៗទៀត ដើម្បីជួយដល់សាលារៀនដែលខ្វះខាត។ គួរបញ្ជាក់ថា ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែល បានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ ហើយក្រៅពីការទទួល បានទំនុកចិត្ត និងភាពពេញចិត្តពីសំណាក់អតិថិជនរបស់ខ្លួនដែលធ្វើអោយក្រុមហ៊ុនមួយនេះ រីកចម្រើនឥតឈប់ឈរមក TODAY ក៏បានចូលរួមយ៉ាងសកម្មផងដែរក្នុងសកម្មភាពទំនួល ខុសត្រូវសង្គមរបស់ខ្លួន ដើម្បីជួយដល់សង្គមជាតិ។

leave a reply