ដើម្បីជាផ្នែកមួយនៃទំនួលខុសត្រូវសង្គម ក៏ដូចជាអបអរសាទរការដាក់អោយដំណើរការនៃ បណ្តាញគ្របដណ្តប់ថ្មីទៅកាន់ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិត បន្ថែមលើទីតាំងដែលក្រុមហ៊ុនកំពុងប្រតិបត្តិការដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងតាខ្មៅ។ ក្រុមហ៊ុននឹងភ្ជាប់អុិនធឺណិតដោយឥតគិតថ្លៃពេញ ១ឆ្នាំដល់សាលារៀនមួយ ក្នុងខេត្តសៀមរាបតាមរយៈការបោះឆ្នោតលើបណ្តាញសង្គម។ ក្នុងការបោះឆ្នោតនេះមានសាលារៀនចំនួនបីត្រូវបានជ្រើសរើសអោយចូលរួមដែលមានដូចជា វិទ្យាល័យ ១០ មករា ១៩៧៩ វិទ្យាល័យហ៊ុនសែនសៀមរាប និងសាលាបឋមសិក្សាវត្តបូព៌។ សាលារៀនទាំងបីនេះត្រូវបានដាក់អោយបោះឆ្នោតតាមរយៈ Facebook Page របស់ក្រុមហ៊ុនអុិនធឺណិត Today Communication ដែលមានឈ្មោះថា TODAY ISP។ សម្រាប់លក្ខខណ្ឌនៃការបោះឆ្នោតពីសាធារណៈជនមានដូចជា៖ ការបោះឆ្នោតត្រូវបានរាប់តែនៅលើគេហទំព័រដើមនៃ Facebook Page របស់ TODAY ISP បានបង្ហោះតែមួយគត់។ សូមបោះឆ្នោតទៅតាមរូបសញ្ញាតំណាងរបស់សាលានីមួយៗ។ ផុតកំណត់ការបោះឆ្នោតត្រឹមថ្ងៃអាទិត្យ ទី២៧ ខែមករា លទ្ធផលនឹងធ្វើការប្រកាសជូននៅថ្ងៃចន្ទ ទី២៨ ខែមករា បើតាមការអោយដឹងពី លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអុិនធឺណិត Today Communication បានមានប្រសាសន៏ថា “ក្រៅពីបំពេញនូវតម្រូវការរបស់អតិថិជន ក្រុមហ៊ុនក៏បានគិតគូរជាខ្លាំងលើកិច្ចការទំនួលខុសត្រូវសង្គម […]
ក្រុមហ៊ុនអុិនធឺណិត Today Communication គឺជាក្រុមហ៊ុនផ្តល់សេវាអុិនធឺណិត ប្រកបដោយគុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្តរបស់អតិថិជនបានចាប់ផ្តើម ដំណើរការប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ ២០១៦។ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួនកន្លង មកក្រុមហ៊ុនទទួលបានការគាំទ្រយ៉ាងច្រើនពីបណ្តាលក្រុមហ៊ុន និងសហគ្រាសជាច្រើន នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងតាខ្មៅ ទៅលើសេវាប្រកបដោយគុណភាព របស់ខ្លួន។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការយ៉ាងច្រើនពីសំណាក់អតិថិជនរបស់ខ្លួន ក្រុមហ៊ុនអុិនធឺណិត Today Communication បានសម្រេចពង្រីកបណ្តាញចែកចាយរបស់ ខ្លួនទៅកាន់ខេត្តក្រុងចំនួន ៤បន្ថែមលើទីតាំងដែលក្រុមហ៊ុនកំពុងប្រតិបត្តិការដូចជា ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិត។ លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអុិនធឺណិត Today Communication មានប្រសាសន៍ថា “នេះគ្រាន់តែជាដំណាក់កាលទី ១ប៉ុណ្ណោះក្នុងការពង្រីកបណ្តាញចែក ចាយទៅតាមបណ្តាលខេត្តក្រុងផ្សេងៗ។ ក្រុមហ៊ុនក៏កំពុងតែត្រៀមពង្រីកទៅតាម បណ្តាលខេត្តក្រុងផ្សេងទៀតក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ព្រោះយើងមានធនធាន មនុស្សពូកែៗជាច្រើន ហើយផ្នែកខាងឧបករណ៏បច្ចេកទេសក៏បានត្រៀមរួចរាល់ផងដែរ។” លោក ស៊ុយ ចន្ធា ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុនអុិនធឺណិត Today Communication ក៏បានបញ្ជាក់ថា “យើងទទួលបានសំនួរ ក៏ដូចជាសំណូមពរពីអតិថិជន ជាច្រើនសម្រាប់បណ្តាញចែកចាយតាមបណ្តាលខេត្តក្រុងផ្សេងៗ […]
គិតត្រឹមខែមិថុនា ឆ្នាំ ២០១៨ ប្រទេសកម្ពុជាមានចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតចំនួន ១២លាននាក់។ នេះបើយោងតាមរបាយការណ៏របស់ និយ័តករទូរគមនាគមន៏កម្ពុជា នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨។ ដោយមើលឃើញពីកំណើនអ្នកប្រើប្រាស់ដូច្នេះ ក្រុមហ៊ុនអ៊ិនធឺណិត Today Communication បាននឹងកំពុងខិតខំប្រឹងប្រែង ដើម្បីក្លាយជាដៃគូដំណោះស្រាយបណ្តាញលំដាប់ខ្ពស់សម្រាប់គេហដ្ឋាន និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា ដែលសព្វថ្ងៃក្រុមហ៊ុនបានកំពុងផ្តល់ជូននូវកញ្ចប់សេវាអ៊ិនធឺណិតជាច្រើនដូចជា Dedicated Broadband Internet, Business Broadband Internet, TODAY Fiber, TODAY xFast, Dark Fiber Private Network, Layer-2 VPN (DPLC), Today Co-Location និង Value Added Services ។ ជាផ្នែកមួយជួយសម្រួលការចំណាយទៅលើកញ្ចប់សេវាអ៊ិនធឺណិតរបស់អតិថិជន ក្រុមហ៊ុន Today Communication បានរៀបចំថ្មីនូវការផ្តល់ជូនពិសេសលើកញ្ចប់សេវាអ៊ិនធឺណិតសម្រាប់គេហដ្ឋាន (TODAY Fiber) បានដែលមិនធ្លាប់មានពីមុនមក។ ចាប់ពីថ្ងៃទី1ខែឧសភា ឆ្នាំ2018 តទៅ រាល់ការបង់អ៊ិនធឺណិត […]
Welcome to our Monthly Newsletter! Greetings Cambodia and welcome to the April 2017 edition of the TODAY ISP newsletter. In this edition of our monthly newsletter, we discuss our continuing education outreach, and a great business broadband opportunity. (Check below to claim a $20 discount!) Our team is waiting for your call to hear […]
Today Communication Co., Ltd Get Connected #64 Street 348, Tuol Svay Prey, Phnom Penh +855 (0)23 21 55 77 For Immediate Release 16 March, 2017 PRESS RELEASE Today Communication Co, Ltd. Announces New Internet Services in Siem Reap Today Communication, a new Internet Service Provider focused on fiber Internet and VPN solutions, has […]