logotype
  • ទំព័រដើម
  • អ៉ីនធឺណិតសម្រាប់អាជីវកម្ម
    • TODAY BBI
    • TODAY DIA
    • TODAY xFAST
    • TODAY Dark Fiber
    • TODAY VPN
    • TODAY Co-Location
  • អ៉ីនធឺណិតសម្រាប់គេហដ្ឋាន
  • មជ្ឈមណ្ឌល​ជំនួយ
  • អំពីយើង
    • អំពីយើង
    • ឱកាសការងារ
    • វិធីទូទាត់វិក្កយបត្រ
    • ទំនាក់ទំនង
    • ព័ត៌មាន
    • លក្ខខណ្ឌ
    • FAQ`s
  • English
logotype
  • ទំព័រដើម
  • អ៉ីនធឺណិតសម្រាប់អាជីវកម្ម
    • TODAY BBI
    • TODAY DIA
    • TODAY xFAST
    • TODAY Dark Fiber
    • TODAY VPN
    • TODAY Co-Location
  • អ៉ីនធឺណិតសម្រាប់គេហដ្ឋាន
  • មជ្ឈមណ្ឌល​ជំនួយ
  • អំពីយើង
    • អំពីយើង
    • ឱកាសការងារ
    • វិធីទូទាត់វិក្កយបត្រ
    • ទំនាក់ទំនង
    • ព័ត៌មាន
    • លក្ខខណ្ឌ
    • FAQ`s
  • ទំព័រដើម
  • អ៉ីនធឺណិតសម្រាប់អាជីវកម្ម
    • TODAY BBI
    • TODAY DIA
    • TODAY xFAST
    • TODAY Dark Fiber
    • TODAY VPN
    • TODAY Co-Location
  • អ៉ីនធឺណិតសម្រាប់គេហដ្ឋាន
  • មជ្ឈមណ្ឌល​ជំនួយ
  • អំពីយើង
    • អំពីយើង
    • ឱកាសការងារ
    • វិធីទូទាត់វិក្កយបត្រ
    • ទំនាក់ទំនង
    • ព័ត៌មាន
    • លក្ខខណ្ឌ
    • FAQ`s

TODAY internet

TODAY internet

  • ទំព័រដើម
  • អ៉ីនធឺណិតសម្រាប់អាជីវកម្ម
    • TODAY BBI
    • TODAY DIA
    • TODAY xFAST
    • TODAY Dark Fiber
    • TODAY VPN
    • TODAY Co-Location
  • អ៉ីនធឺណិតសម្រាប់គេហដ្ឋាន
  • មជ្ឈមណ្ឌល​ជំនួយ
  • អំពីយើង
    • អំពីយើង
    • ឱកាសការងារ
    • វិធីទូទាត់វិក្កយបត្រ
    • ទំនាក់ទំនង
    • ព័ត៌មាន
    • លក្ខខណ្ឌ
    • FAQ`s
ព័​ត៍​មាន
Home ព័​ត៍​មាន
Events

រីករាយជាមួយកញ្ចប់អុីនធឺណិតគេហដ្ឋានថ្មីជាមួយនឹងការបន្ថែមល្បឿនលឿន ធំជាងមុន និងតម្លៃសមរម្យ

ពិតប្រាកដណាស់អុីនធឺណិតពិតជាមានសារៈសំខាន់សម្រាប់តម្រូវការរបស់មនុស្សយើងនាពេលបច្ចុប្បន្នណាស់ដូចជា ការកម្សាន្ត ការងារ និងទំនាក់ទំនងជាមួយមនុស្សជំវិញខ្លួនផងដែរ។​

ដូច្នេះហើយលោកអ្នកគួរជ្រើសរើសយកសេវាកម្មអុីនធឺណិតដែលល្អ​ មានល្បឿនលឿន នឹងអាចទុកចិត្តបានដែលសមស្របទៅតាមតម្រូវការចាំបាច់របស់អ្នក។ ដោយមើលឃើញពីតម្រូវការនេះក្រុមហ៊ុន TODAY internet នឹងផ្តល់ជូនជាពិសេសសម្រាប់អតិថិជនតាមគេហដ្ឋានទាំងអស់ដែលមានបំណងប្រើប្រាស់កញ្ចប់សេវាអុីនធឺណិតសម្រាប់គេហដ្ឋានក្នុងខែកក្កដានេះ។ អតិថិជនតាមគេហដ្ឋានទាំងអស់អាចជ្រើសរើសបានជាមួយនឹងជម្រើសដូចខាងក្រោម៖

  • TODAY FiberLink (Light) ដែលមានល្បឿន 55Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៥នាក់ដោយចំណាយត្រឹមតែជាង ១៧ដុល្លារក្នុង ១ខែ។
  • TODAY FiberLink (Moderate) ដែលមានល្បឿន 70Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៨នាក់ដោយចំណាយត្រឹមតែជាង ២៧ដុល្លារក្នុង ១ខែ។
  • TODAY FiberLink (Heavy) ដែលមានល្បឿន 90Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើនជាង ៨នាក់ដោយចំណាយត្រឹមតែជាង ៣៣ដុល្លារក្នុង ១ខែ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។

July 1, 2024
Events

ចំណេញលើចំណេញ! បានទាំងរង្វាន់ និងអុីនធឺណិតល្បឿនលឿនជាមួយតម្លៃសមរម្យ!!!

ការតភ្ជាប់សេវាអុីនធឺណិតដែលមានល្បឿនលឿន និងតម្លៃសមរម្យគឺមានសារៈសំខាន់សម្រាប់តម្រូវការកម្សាន្ត ការងារ និងទំនាក់ទំនងនៅផ្ទះរបស់អ្នក។ ដោយមើលឃើញពីតម្រូវការនេះក្រុមហ៊ុន TODAY internet នឹងផ្តល់ជូនជាពិសេសសម្រាប់អតិថិជនតាម គេហដ្ឋានទាំងអស់ដែលមានបំណងប្រើប្រាស់កញ្ចប់សេវាអុីនធឺណិតសម្រាប់គេហដ្ឋានក្នុងខែមីថុនានេះ។

អតិថិជនដោយគ្រាន់តែជាវនូវកញ្ចប់គេហដ្ឋានទាំង ៣ ណាមួយរបស់ TODAY internet នោះលោកអ្នកនឹងទទួលបានការកោសកាតដើម្បីឈ្នះរង្វាន់ភ្លាមៗ​។ នៅចាំអីទៀតចុះឈ្មោះអីឡូវនេះ!

  • TODAY FiberLink (Light Usage) ដែលមានល្បឿន 45Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៥នាក់ដោយចំណាយត្រឹមតែជាង ១៧ដុល្លារក្នុង ១ខែ។
  • TODAY FiberLink (Moderate Usage) ដែលមានល្បឿន 60Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៨នាក់ដោយចំណាយត្រឹមតែជាង ២៥ដុល្លារក្នុង ១ខែ។
  • TODAY FiberLink (Heavy Usage) ដែលមានល្បឿន 80Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើនជាង ៨នាក់ដោយចំណាយត្រឹមតែជាង ៣០ដុល្លារក្នុង ១ខែ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។

June 28, 2024
Events

ចំណេញលើចំណេញ! បានទាំងរង្វាន់ និងអុីនធឺណិតល្បឿនលឿនជាមួយតម្លៃសមរម្យ!!!

ការតភ្ជាប់សេវាអុីនធឺណិតដែលមានល្បឿនលឿន និងតម្លៃសមរម្យគឺមានសារៈសំខាន់សម្រាប់តម្រូវការកម្សាន្ត ការងារ និងទំនាក់ទំនងនៅផ្ទះរបស់អ្នក។ ដោយមើលឃើញពីតម្រូវការនេះក្រុមហ៊ុន TODAY internet នឹងផ្តល់ជូនជាពិសេសសម្រាប់អតិថិជនតាម គេហដ្ឋានទាំងអស់ដែលមានបំណងប្រើប្រាស់កញ្ចប់សេវាអុីនធឺណិតសម្រាប់គេហដ្ឋានក្នុងខែមីថុនានេះ។

អតិថិជនដោយគ្រាន់តែជាវនូវកញ្ចប់គេហដ្ឋានទាំង ៣ ណាមួយរបស់ TODAY internet នោះលោកអ្នកនឹងទទួលបានការកោសកាតដើម្បីឈ្នះរង្វាន់ភ្លាមៗ​។ នៅចាំអីទៀតចុះឈ្មោះអីឡូវនេះ!

  • TODAY FiberLink (Light Usage) ដែលមានល្បឿន 45Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៥នាក់ដោយចំណាយត្រឹមតែជាង ១៧ដុល្លារក្នុង ១ខែ។
  • TODAY FiberLink (Moderate Usage) ដែលមានល្បឿន 60Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៨នាក់ដោយចំណាយត្រឹមតែជាង ២៥ដុល្លារក្នុង ១ខែ។
  • TODAY FiberLink (Heavy Usage) ដែលមានល្បឿន 80Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើនជាង ៨នាក់ដោយចំណាយត្រឹមតែជាង ៣០ដុល្លារក្នុង ១ខែ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។

June 3, 2024
Events

ទទួលបានល្បឿនអុីនធឺណិតកាន់តែធំជាមួយតម្លៃនៅដ៏ដែល!!!

នៅក្នុងយុគសម័យដែលគេហដ្ឋានកំពុងមានទំនាក់ទំនងច្រើនជាងពេលណាៗទាំងអស់ជាមួយនឹងឧបករណ៍ឆ្លាតវៃ ការកំសាន្ត និងការងារពីចម្ងាយក្លាយជាបទដ្ឋាននៃការតភ្ជាប់ សេវាអុីនធឺណិតដែលអាចទុកចិត្តបាន និងល្បឿនលឿនជារឿងចាំបាច់។ ដោយមើលឃើញពី តម្រូវការនេះ ក្រុមហ៊ុន TODAY internet នឹងផ្តល់ជូនជាពិសេសសម្រាប់អតិថិជនតាម គេហដ្ឋានទាំងអស់ដែលមានបំណងប្រើប្រាស់កញ្ចប់សេវាអុីនធឺណិតសម្រាប់គេហដ្ឋានក្នុងខែឧសភានេះ។

អតិថិជនដោយគ្រាន់តែជាវកញ្ចប់ TODAY FiberLink Light ដែលមានល្បឿន 45Mbps នោះនឹងទទួលបានកញ្ចប់ TODAY FiberLink Moderate ដែលមានល្បឿន 60Mbps ដោយស្វ័យប្រវត្តិ។ លើសពីនេះប្រសិនបើអតិថិជនជាវកញ្ចប់ TODAY FiberLink Moderate ដែលមានល្បឿន 60Mbps នោះនឹងទទួលបានកញ្ចប់ TODAY FiberLink Heavy ដែលមានល្បឿន 80Mbps។

  • TODAY FiberLink (Light Usage) ដែលមានល្បឿន 45Mbps សាកសមសម្រាប់ អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៥នាក់ដោយចំណាយត្រឹមតែជាង ១៧ដុល្លារក្នុង ១ខែ។
  • TODAY FiberLink (Moderate Usage) ដែលមានល្បឿន 60Mbps សាកសមសម្រាប់ អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៨នាក់ដោយចំណាយត្រឹមតែជាង ២៥ដុល្លារក្នុង ១ខែ។
  • TODAY FiberLink (Heavy Usage) ដែលមានល្បឿន 80Mbps សាកសមសម្រាប់ អតិថិជនដែលមានសមាជិកគ្រួសារច្រើនជាង ៨នាក់ដោយចំណាយត្រឹមតែជាង ៣០ដុល្លារក្នុង ១ខែ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។

May 1, 2024
Events

ក្រុមហ៊ុនអុីនធឺណិត TODAY បានរៀបចំនូវកម្មវិធីសង្រ្កាន្តគ្រួសារតាមបែបប្រពៃណីខ្មែរដល់បុគ្គលិករបស់ខ្លួន

កាលពីពេលថ្មីៗនេះក្រុមហ៊ុនអុីនធឺណិត TODAY បានរៀបចំនូវកម្មវិធីសង្ក្រាន្តគ្រួសារតាមបែបប្រពៃណីជាតិ ខ្មែរដើម្បីជា​ការ​រំឭក​នៃ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជាពោលពេញទៅដោយភាពសប្បាយរីករាយ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាថ្ងៃចាប់ផ្តើមនៃប្រតិទិនចន្ទគតិ និងជាពិធីបុណ្យវប្បធម៌ដ៏សំខាន់បំផុត មួយនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ក្រុមហ៊ុនអុីនធឺណិត TODAY  ទទួលស្គាល់ចំពោះសារៈសំខាន់នៃការឱប ក្រសោប និងអបអរសាទរភាពចម្រុះនៃវប្បធម៌នៅក្នុងកន្លែងធ្វើការ។ ពិធីជប់លៀងបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសមួយសម្រាប់បុគ្គលិកបានជួបជុំគ្នា ចែករំលែកនូវភាពសម្បូរបែបនៃប្រពៃណីខ្មែរ និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព។

ព្រឹត្តិការណ៍​នេះ​មាន​ជាសកម្មភាពរៀបចំជាស្តង់ម្ហូបអាហារបែបខ្មែរ ការតុបតែង និងរចនាបទតាមបែបប្រពៃណី មានជាការលេងល្បែងប្រជាប្រិយមានដូចជា ទាញព្រ័ត លោតបាវ និងលាក់កន្សែងជាដើម។ លើសពីនេះដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារ ក្រុមហ៊ុនក៏មានរៀបចំជាកម្មវិធីទាត់បាល់លក្ខណៈ មិត្តភាព ការផ្តល់ជូនប្រាក់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកក៏ដូចជាផ្តល់ឱកាសដល់ក្រុមការងារអាចនាំយកប្តី ប្រពន្ធ កូន ឬសង្សារមកចូលរួមជាមួយ ដែលសរុបអ្នកចូលរួមប្រមាណជិត ៣០០នាក់។

អ្នកចូលរួម
(more…)
April 12, 2024
Events

បង្កើនប្រសិទ្ធិភាពអាជីវកម្មរបស់អ្នកជាមួយនឹងដំណោះស្រាយបណ្តាញ និងសេវាអុីនធឺណិតក្នុងកញ្ចប់តែមួយ

ក្រុមហ៊ុន TODAY internet បានសហការជាមួយក្រុមហ៊ុនជាដៃគូរ Rhino Solutions ក្នុងការផ្តល់ ជូនសេវាដំណោះស្រាយបណ្តាញ និងសេវាអុីនធឺណិតក្នុងកញ្ចប់តែមួយ (Network Solutions Plus Internet) ដល់ក្រុមហ៊ុនអាជីវកម្មទាំងអស់ដើម្បីបំពេញនូវភាពខ្វះខាតលើតម្រូវការ។

នៅក្នុងបរិយាកាសធុរកិច្ចដែលពឹងផ្អែកលើសេវាអុីនធឺណិតដែលមានល្បឿនលឿននាពេលបច្ចុប្បន្ននេះបណ្តាញដែលអាចទុកចិត្តបាន និងដំណើរការខ្ពស់គឺមានសារៈសំខាន់សម្រាប់ ប្រតិបត្តិការអាជីវកម្ម និងបង្កើនផលិតភាព។ ដំណោះស្រាយបណ្តាញនេះត្រូវបានរចនាឡើង ដើម្បីដោះស្រាយតម្រូវការតភ្ជាប់របស់អាជីវកម្មដោយធានានូវហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំដែលគាំទ្រដល់កំណើន និងការច្នៃប្រឌិតរបស់អាជីវកម្មនីមួយៗ។

ដើម្បីបំពេញបន្ថែមនូវដំណោះស្រាយបណ្តាញ ក្រុមហ៊ុន TODAY internet ផ្តល់ជូននូវកញ្ចប់ អុីនធឺណិតដែលមានល្បឿនលឿន ទំហំធំ និងតម្លៃសមរម្យសម្រាប់ក្រុមហ៊ុនអាជីវកម្មទាំង អស់ដែលមានតម្រូវការសេវាជាកញ្ចប់។ នៅក្នុងកញ្ចប់នេះមានរួមបញ្ចូលឧបករណ៍ Mikrotik ចំនួន ១, Basic WiFi Router ចំនួន ២, ខ្សែ Network, Basic Hotspot ចំនួន ១ និងសេវាអុីនធឺណិតល្បឿន ៧០Mbps ក្នុងតម្លៃជាកញ្ចប់ត្រឹមតែ ៥៥០ដុល្លារតែប៉ុណ្ណោះ។

March 1, 2024
Events

ទទួលបានការផ្តល់ជូនសេវា VPN ដោយឥតគិតថ្លៃសម្រាប់ទីស្នាក់ការកណ្តាលដោយគ្រាន់តែតភ្ជាប់សេវាចាប់ពី ៥ឡើងទៅ

គ្រប់គ្រងការតភ្ជាប់ពីចំណុចមួយទៅចំណុចមួយ និងពីចំណុចមួយទៅចំណុចច្រើនផ្តល់ឱ្យអ្នក នូវសមត្ថភាពក្នុងការទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានរវាងទីតាំងមួយឬច្រើន។ ជាមួយនឹង តម្រូវការនេះលោកអ្នកអាចតភ្ជាប់បានជាមួយនឹងកញ្ចប់ TODAY VPN ដែលផ្តល់ជូនម្ចាស់ អាជីវកម្មទាំងអស់នូវសុវត្ថិភាព និងទំនុកចិត្ត។

លើសពីការផ្តល់ជូននូវដំណោះស្រាយ ក្រុមហ៊ុន TODAY internet ក៏បានគិតគូរអំពីការ ចំណាយរបស់ក្រុមហ៊ុនក្នុងបរិបទនៃបញ្ហាសេដ្ឋកិច្ចដោយនឹងផ្តល់ជូនដោយឥតគិតថ្លៃនូវ សេវា VPN សម្រាប់ទីស្នាក់ការកណ្តាល (HQ) ក្នុងតម្រូវការតភ្ជាប់ចាប់ពី ៥សាខាឡើងទៅ។

លោក ទើ យូសុះ ប្រធានគ្រប់គ្រងទូទៅបានលើកឡើងថា “យើងយល់ពីសារៈសំខាន់នៃបទ ពិសោធន៍អុីនធឺណិតដែលមានសុវត្ថិភាព និងគ្មានការរឹតត្បិតនៅក្នុងទិដ្ឋភាពឌីជីថលនាពេល បច្ចុប្បន្ននេះ។ TODAY VPN ប្តេជ្ញាផ្តល់ដំណោះស្រាយ VPN ដែលអាចទុកចិត្តបាន ងាយស្រួលប្រើ និងផ្តោតលើអតិថិជនក្នុងការរគ្រប់គ្រងភាពឯកជនក្រុមហ៊ុនរបស់ខ្លួនលើ ប្រព័ន្ធអុីនធឺណិត។”

ក្រុមហ៊ុន TODAY Internet  ប្តេជ្ញាផ្តល់ជូនអតិថិជននូវដំណោះស្រាយសេវាអុីនធឺណិតប្រកប ដោយគុណភាពដែលមិនត្រឹមតែបំពេញតាមតម្រូវការប៉ុណ្ណោះទេ ប៉ុន្តែលើសពីការរំពឹងទុក។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។

February 5, 2024
Events

ជ្រើសរើសល្បឿនអុីនធឺណិតបានតាមតម្រូវការជាមួយនឹងការផ្តល់ជូនល្បឿន Local x4

ថ្ងៃនេះក្រុមហ៊ុន TODAY internet បានបង្ហាញនូវកញ្ចប់ថ្មីមួយក្នុងការតភ្ជាប់សេវាអុីនធឺណិត តាមតម្រូវការ និងទទួលបានល្បឿន Local x4 ដែលមានឈ្មោះថា TODAY BBI Gold និង TODAY DIA Gold។ កញ្ចប់ថ្មីនេះរចនាឡើងដើម្បីបដិវត្តវិធីដែលបុគ្គល និងអាជីវកម្មភ្ជាប់ទៅ កាន់ពិភពលោកតាមបែប Bespoke ដែលផ្តល់នូវដំណោះស្រាយស្របតាមតម្រូវការរបស់អ្នក ប្រើប្រាស់ម្នាក់ៗដោយអនុញ្ញាតិអោយអ្នកធ្វើការជ្រើសរើសល្បឿនតាមតម្រូវការបាន។

លក្ខណៈសំខាន់ៗនៃការតភ្ជាប់អុីនធឺណិតតាមតម្រូវការ៖

1. ជម្រើសល្បឿនដែលអាចបត់បែនបាន (Flexibility)៖ ជាមួយនឹងការតភ្ជាប់អុីនធឺណិត Bespoke អ្នកប្រើប្រាស់មានសេរីភាពក្នុងការជ្រើសរើសល្បឿនដែលសមស្របបំផុតនឹង តម្រូវការ។

2. កម្រិតបញ្ជូនដែលអាចបង្កើនបាន (Scability)៖ នៅពេលដែលតម្រូវការរបស់អ្នកកើនឡើង ការភ្ជាប់អុីនធឺណិតតាមតម្រូវការអនុញ្ញាតឱ្យអ្នកបង្កើនកម្រិតបញ្ជូនអោយត្រូវចំណុចដោយមិនមានការរអាក់រអួល ឬការរំខានណាមួយឡើយ។

3. ការគាំទ្រផ្នែកបច្ចេកទេស (Dedicated Support)៖ ក្រុមអ្នកជំនាញរបស់យើងនឹងធ្វើការយ៉ាង ជិតស្និទ្ធជាមួយអ្នកដើម្បីយល់ពីតម្រូវការនៃការតភ្ជាប់និងផ្តល់នូវការគាំទ្រប្រកបដោយគុណ ភាព។

លោក ទើ យូសុះ ប្រធានគ្រប់គ្រងទូទៅបានលើកឡើងថា “គោលដៅរបស់យើងជាមួយនឹង កញ្ចប់អុីនធឺណិត Bespoke គឺដើម្បីផ្តល់ជាជម្រើសដល់អតិថិជនក្នុងការកំណត់គោលដៅ ប្រើប្រាស់របស់ខ្លួនជាជាងការកំណត់បែបលក្ខណៈទូទៅដូចកញ្ចប់ផ្សេងទៀត។ យើងជឿជាក់ ថាគ្រប់អាជីវកម្មទាំងអស់សមនឹងទទួលបានការតភ្ជាប់ដែលមានលក្ខណៈស្របទៅនឹងតម្រូវការរបស់ពួកគេ និងធានាបាននូវបទពិសោធន៍ពិសេសលើការប្រើប្រាស់សេវាអុីនធឺណិត។”

មិនថាអាជីវកម្មខ្នាតតូច ឬមធ្យម ឬអ្នករកស៊ីតាម Online ការតភ្ជាប់អុីនធឺណិតតាមបែប Bespoke គឺដើម្បីផ្តល់ជូននូវភាពបត់បែននៃតម្រូវការជាក់លាក់របស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។

February 2, 2024
Events

ត្រឹម 19 ដុល្លារក្នុងមួយខែលោកអ្នកនឹងទទួលបានល្បឿនរហូតដល់ 35Mbps ជាមួយនឹងការថែមជូនជាច្រើនទៀត

នៅក្នុងយុគសម័យថ្មីនៃប្រព័ន្ធឌីជីថល សេវាអុីនធឺណិតល្បឿនលឿនសម្រាប់តម្រូវការតាម គេហដ្ឋានក្លាយជារឿងចាំបាច់ដើម្បីភ្ជាប់ទៅនឹងព័ត៌មាន ការកម្សាន្ត និងមនុស្សជា ទីស្រឡាញ់។ ដោយយល់ពីសារៈសំខាន់នៃសេវាអុីនធឺណិតដែលអាចទុកចិត្តបាន និងមាន ល្បឿនលឿនក្រុមហ៊ុន TODAY Internet  ប្តេជ្ញាផ្តល់ជូនអតិថិជនតាមគេហដ្ឋាននូវដំណោះ ស្រាយសេវាអុីនធឺណិតប្រកបដោយគុណភាពដែលមិនត្រឹមតែបំពេញតាមតម្រូវការប៉ុណ្ណោះទេ ប៉ុន្តែលើសពីការរំពឹងទុក។

អតិថិជនទាំងអស់ចំណាយត្រឹម 19ដុល្លារក្នុងមួយខែនឹងទទួលបានអុីនធឺណិតដែលមាន ល្បឿនលឿនជាមួយជម្រើសដូចខាងក្រោម៖

  • TODAY Fiber Link លោកអ្នកនឹងទទួលបានល្បឿន 35Mbps។
  • TODAY Fiber Home លោកអ្នកនឹងទទួលបានល្បឿន 25Mbps រួមទាំងការផ្តល់ជូន ល្បឿន​បន្ថែមរហូតដល់ទៅ 70Mbps សម្រាប់ការលេង Facebook, YouTube, TikTok, Local Game និងវេបសាយក្នុងស្រុកជាច្រើនទៀត។
  • TODAY Fiber លោកអ្នកនឹងទទួលបានល្បឿន 20Mbps នៅពេលថ្ងៃ និង 60Mbps នៅពេលយប់ និងចុងសប្តាហ៍រួមទាំងការផ្តល់ជូនល្បឿន​បន្ថែមរហូតដល់ទៅ 70Mbps សម្រាប់ការលេង Facebook, YouTube, TikTok, Local Game និងវេបសាយក្នុងស្រុកជាច្រើនទៀត។

ក្រុមហ៊ុន TODAY Internet ប្តេជ្ញាផ្តល់ជូនបទពិសោធន៍ថ្មីនៃសេវាអុីនធឺណិតជូនដល់អតិថិជន តាមគេហដ្ឋានទាំងអស់ជាមួយការថែមជូនការប្រើប្រាស់ចំនួន 1 ខែនិងសេវាថែទាំផ្នែក បច្ចេកទេសតាមរយៈឌីជីថល (DiTech) ដោយផ្ទាល់តាមរយៈ ការបង្កើត Group Telegram។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។

July 1, 2023
Events

ក្រុមហ៊ុនអ៊ិនធឺណិត TODAY បានបើកវគ្គបណ្តុះបណ្តាល E-Learning Platforms ដល់វិទ្យាល័យដែលត្រូវការ

វិទ្យាល័យជាច្រើនបាននឹងកំពុងបង្ហាត់បង្រៀនសិស្សតាមរយៈប្រព័ន្ធអ៊ិនធឺណិត ដែលជា មធ្យោបាយមួយក្នុងចំណោមជម្រើសផ្សេងៗ ដើម្បីជួយដល់សិស្សក្នុងការរៀនសូត្រទោះបីជា ការសិក្សាត្រូវបានផ្អាកបណ្តោះអាសន្ននៅទីតាំងផ្ទាល់តាមរយៈសេចក្តីណែនាំរបស់ក្រសួង អប់រំ យុវជន និងកីឡា។

ដោយមើលឃើញពីការលំបាករបស់វិទ្យាល័យនានា ក្រុមហ៊ុនអ៊ិនធឺណិត TODAY បាននឹង កំពុងផ្តល់ជូននូវសេវាអ៊ិនធឺណិតដោយឥតគិតថ្លៃដល់វិទ្យាល័យទាំងនោះដែលស្ថិតនៅតាម ទីតាំងដែលសេវាគ្របដណ្តប់របស់ខ្លួនបានទៅដល់។ លើសពីនេះក្រុមហ៊ុនអ៊ិនធឺណិត TODAY បានសហការណ៍ជាមួយ វិទ្យាស្ថានសាន់រ៉ាយស៍ដែលមានជំនាញលើការបណ្តុះ បណ្តាលជំនាញឯកទេស IT​ ក្នុងការផ្តល់ជូនវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើរបៀបប្រើប្រាស់ កម្មវិធីនានាដែលពាក់ព័ន្ធនឹងការបង្រៀនតាមប្រព័ន្ធអ៊ិនធឺណិត។

កាលពីពេលថ្មីៗកន្លងទៅក្រុមហ៊ុនបានបើកវគ្គបណ្តុះបណ្តាល E-Learning Platforms នេះ ដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យហ៊ុន សែន សេរីភាព និងវិទ្យាល័យ ទេពប្រណម្យ ប្រកបដោយភាពជោគជ័យ។

លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY បានលើកឡើងថា ដោយសកម្មភាពទំនួលខុសត្រូវសង្គមនេះត្រូវបានដាក់ចូលជាផែនការសកម្មភាពរបស់ ក្រុមហ៊ុនហើយផ្តោតសំខាន់លើវិស័យអប់រំ ដូចនេះការផ្តល់ជូនវគ្គបណ្តុះបណ្តាលនេះជាការ ចូលរួមចំណែកដ៏សំខាន់មួយសម្រាប់សង្គមជាតិយើង។

លោក សុធន ក៏បានបន្ថែមថាវិទ្យាល័យផ្សេងៗដែលចង់ទទួលបានសេវាអ៊ិនធឺណិត និងវគ្គ បណ្តុះបណ្តាលដោយឥតគិតថ្លៃនេះអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន ដើម្បីក្រុមការងារ បច្ចេកទេសចុះទៅជួយដល់ទីតាំងផ្ទាល់។

February 10, 2022
  • 1
  • 2
  • 3

Recent Posts

  • កញ្ចប់អុីនធឺណិតអាជីវកម្មថ្មី TODAY GigaFAST ជាមួយនឹងល្បឿនលឿន ថេរ​ជាងមុន សាកសមបំផុតសម្រាប់ម្ចាស់អាជីវកម្ម
  • រីករាយជាមួយកញ្ចប់អុីនធឺណិតគេហដ្ឋានថ្មី TODAY FiberLink Split ជាមួយនឹងល្បឿនលឿន ថេរ​ជាងមុន និងតម្លៃសមរម្យ
  • ក្រុមហ៊ុន TODAY ​internet បានចូលរួមចុះចែកសម្ភារៈសិក្សាដល់សិស្សដែលមានជីវភាពខ្វះខាត ប្រមាណជាង ១៧០នាក់ នៅសាលាបឋមសិក្សាស្រែកិន ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ
  • កាន់តែពិសេស! រាល់ការតភ្ជាប់សេវាអុីនធឺណិតថ្មីសម្រាប់គេហដ្ឋាននឹងទទួលបានអាំងប៉ាវរហូតដល់ ១៥ម៉ឺនរៀល
  • ក្រុមហ៊ុនអុីនធឺណិត TODAY បានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) សម្រាប់ផ្តល់សេវាបច្ចេកទេសដល់អតិថិជន

Categories

  • Events
Categories
  • Events24
logotype

B11c, B12, st. Ayosmyyean bau, Sangkat Srah Chak, Khan Daun Penh, Phnom Penh.

info@today.com.kh

070 21 5577

Facebook-fTelegramLinkedinYoutube

About

About us Payment Method Contacts News & Events Terms & Conditions

Explore

Business Solutions RESIDENTIAL SERVICES Value Add Service Help Center Careers

FInd Us

Stay always in touch!

Download our Mobile App

Term condition
Privacy Environmental Policy

Copyright © 2025 TODAY internet. All Rights Reserved.