ក្រុមហ៊ុនអ៉ិនធឺណិតដែលឈានមុខគេក្នុងប្រទេសកម្ពុជា.

អំពីយើង

បេសកកម្ម

ចក្ខុវិស័យ

ក្រុមហ៊ុន​ “TODAY Communication Co.,Ltd” ឬត្រូវបានហៅថា “TODAY internet” ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអុិនធឺណិតសម្រាប់ទាំងគេហដ្ឋាន និងអាជីវកម្មគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។

TODAY internet បានប្តេជ្ញាចិត្តចំពោះការ៖ 

  1. ផ្តល់សេវាអុិនធឺណិតជាមួយនឹងល្បឿនលឿន មិនងាយដាច់ និងតម្លៃសមរម្យ 
  2. ផ្តល់នូវដំណោះស្រាយបណ្តាញដែលអាចទុកចិត្តបាន 
  3. ចូលរួមចំណែកអភិវឌ្ឍសង្គមជាមួយកម្មវិធី TODAY CSR

ក្លាយជាក្រុមហ៊ុនផ្តល់សេវាអុិនធឺណិតកម្រិតខ្ពស់ដែលបម្រើអតិថិជនចេញពីបេះដូង។

TODAY CSR

ក្រុមហ៊ុនអ៉ិនធឺណិត TODAY តែងតែយកចិត្តទុកដាក់ចំពោះសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការគាំទ្ររបស់អតិថិជនក៏ដូចជាការផ្តល់មកវិញនូវសង្គមផងដែរ។ ក្នុងដំណាក់កាល Covid-19 យើងបន្តជួយសិស្សដែលខ្វះខាត បណ្តុះបណ្តាលគ្រូវិទ្យាល័យពីរបៀបបង្រៀនតាមអុិនធឺណិត និងផ្តល់សេវាអុិនធឺណិតដោយឥតគិតថ្លៃដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

01

ក្រុមហ៊ុនអ៉ិនធឺណិត TODAY មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការទទួលបានវិញ្ញាបនបត្រសរសើរពីមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួនសម្រាប់ការរួមចំណែកជួយដល់មន្ទីរពេទ្យនេះ។

02

ក្រុមហ៊ុនបាននិងកំពុងបណ្តុះបណ្តាលគ្រូវិទ្យាល័យអំពីវិធីបង្រៀនតាមអ៊ីនធឺណិត។

03

សាលាបឋមសិក្សា ប្រផាត់ ស្ថិតក្នុងឃុំរកា៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទទួលសម្ភារៈសិក្សាជាអំណោយពី TODAY internet

អតិថិជនរបស់យើង

ដំណើរដ៏អស្ចារ្យរបស់យើង

ដំណើរដ៏អស្ចារ្យរបស់យើង

ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ 2016 មកក្រុមហ៊ុនអ៉ិនធឺណិត TODAY បានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងការពេញចិត្តរបស់អតិថិជន។ វា​ជា​ដំណើរ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​បម្រើ​អតិថិជន​របស់​ខ្លួន និង​ការ​ពង្រីក​បណ្តាញ​គ្រប​ដណ្តប់​របស់​ខ្លួន​ឱ្យ​កាន់​តែ​ធំ។