Contact: (+855) 87/70 21 5577
  • English
  • ភាសាខ្មែរ
  • 中文 (中国)

កញ្ចប់សេវាកម្មបន្ថែម (VAS) ថ្មីពីក្រុមហ៊ុនអ៊ិនធឺណិត TODAY

ដោយមានតម្រូវការជាច្រើនពីសំណាក់អតិថិជនទាំងតាមគេហដ្ឋាន និងក្រុមហ៊ុនអាជីវកម្ម នានាឥឡូវនេះក្រុមហ៊ុនអ៊ិ​នធឺណិត TODAY បានប្រកាសនូវកញ្ចប់សេវាបន្ថែម (VAS) ថ្មីជា ច្រើនដើម្បីឆ្លើយតបទៅកាន់អតិថិជនរបស់ខ្លួន។ កញ្ចប់សេវាកម្មបន្ថែម ឬជាភាសាបច្ចេកទេសត្រូវបានហៅថា Value Added Service (VAS) មានដូចជា៖ ១. TODAY IPCam ដែលនឹងផ្តល់ជូនអតិថិជនដោយឥតគិតថ្លៃសម្រាប់ remote កាមេរ៉ាសុវត្ថិភាពពីចំងាយតាមរយៈក្បាល DVR ដែលត្រូវការ IP Address។ ២. TODAY DCam ដែលនឹងផ្តល់ជូនអតិថិជនដោយឥតគិតថ្លៃសម្រាប់ remote កាមេរ៉ាសុវត្ថិភាពពីចំងាយតាមរយៈក្បាល DVR ដែលត្រូវការ username និង password។ ៣. TODAY IPSlash តម្រូវសម្រាប់ក្រុមហ៊ុនអាជីវកម្មនានាដែលត្រូវការ Static Public IPv4 ច្រើនយកទៅប្រើប្រាស់។ ៤. TODAY PoELan តម្រូវសម្រាប់ក្រុមហ៊ុនអាជីវកម្មនានាដែលត្រូវការគណនី PPPoE យកទៅប្រើប្រាស់។ ៥. TODAY GLan តម្រូវសម្រាប់ក្រុមហ៊ុនអាជីវកម្មនានាដែលត្រូវការ Static […]

អាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនជាមួយភាពជាដៃគូរដ៏ល្អឥតខ្ចោះពីក្រុមហ៊ុនអ៊ិនធឺណិត TODAY

ភាពរីកចម្រើននៃក្រុមហ៊ុនអាជីវកម្មនីមួយៗពិតជាចាំបាច់ណាស់ក្នុងការស្វែងរកដៃគូរសហការត្រឹមត្រូវ និងយល់ច្បាស់អំពីតម្រូវការរបស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការចាំបាច់ក្នុងសង្វាក់ អាជីវកម្មនោះ។ ក្នុងនោះផងដែរសេវាកម្មអ៊ិនធឺណិតពិតជាមិនអាចខ្វះបាននោះឡើយក្នុងការ បំពេញតម្រូវការស្រាវជ្រាវ និងទំនាក់ទំនងផ្សេងៗ។ លោក ទើ យូសុះ ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY ដែលមានបទ ពិសោធន៍ក្នុងវិស័យអ៊ិនធឺណិតនេះជាង ១០ឆ្នាំមកហើយបានលើកឡើងថា វាពិតជាសំខាន់ ណាស់ក្នុងការស្វែងរកដៃគូរណាដែលយល់ច្បាស់អំពីខ្លួន ជាពិសេសក្នុងដំណាក់កាលដំបូង នៃការចចារនេះឯងដោយអ្នកលក់សេវាកម្មអ៊ិនធឺណិតមួយចំនួនមិនយល់ និងមិនសូវខ្វល់អំពី បញ្ហារបស់ភ្ញៀវជាធំនោះទេបែជាផ្តោតតែលើការលក់សេវាកម្មរបស់ខ្លួនធ្វើម៉ិចអោយតែបាន ចំណូលច្រើនដែលហុចជាលទ្ធផលនូវបញ្ហាជាច្រើននៅពេលក្រោយ។ លោក យូសុះ បន្ថែមទៀតថានៅទីនេះ ក្រុមហ៊ុនអ៊ិនធឺណិត TODAY យើងយកគុណភាពនៃ សេវាអ៊ិនធឺណិតជាធំដែលស្របតាមចក្ខុវិស័យរបស់យើងក្នុងការក្លាយខ្លួនជាអ្នកផ្តល់សេវាអ៊ិនធឺណិតកម្រិតខ្ពស់ដោយបម្រើអតិថិជនចេញពីបេះដូង ដូចនេះហើយយើងស្តាប់និងស្វែង យល់អំពីរតម្រូវការអតិថិជនអោយច្បាស់ជាមុនសិនទើបផ្តល់ជាកញ្ចប់ណាមួយអោយត្រូវតាមតម្រូវការភ្ញៀវ។ គួរបញ្ជាក់ថាចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០១៦ មកក្រុមហ៊ុនអ៊ិនធឺណិត TODAY ទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនអាជីវកម្មធំៗជាច្រើនមិនថាតែក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកនោះទេ។ ដោយសារតែសន្ទុះនៃការគាំទ្រយ៉ាងច្រើននេះហើយបានធ្វើអោយ ក្រុមហ៊ុនពង្រីកបណ្តាញគ្របដណ្តប់របស់ខ្លួនទៅដល់ខេត្តក្រុងជាច្រើនដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង និងខេត្តសៀមរាប ជាមួយកញ្ចប់សេវាកម្មសម្រាប់ក្រុមហ៊ុនអាជីវកម្មដូចជា Business Broadband Internet (BBI), Dedicated Broadband Internet (DBI), […]

រីករាយពិធីបុណ្យអ៊ុំទូកខាងមុខនេះជាមួយនឹងការប​ន្ថែមជូនល្បឿនអ៊ិនធឺណិតដ៏ អស្ចារ្យរហូតដល់ទៅ ៧០Mbps!!!

ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែកប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះក្រុមហ៊ុនអ៊ិនធឺណិត TODAY បានបន្ថែមជូនល្បឿនដ៏អស្ចារ្យរហូតដល់ទៅ ៧០Mbps សម្រាប់អតិថិជនតាមគេហដ្ឋានរីករាយជាមួយនឹងការលេង TikTok, Facebook, Youtube និង Local Game។ ការបន្ថែមជូននេះនឹងចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅជាមួយនឹងកញ្ចប់ TODAY Fiber, TODAY Fiber Plus និង TODAY Fiber Home។ កញ្ចប់ទាំង ៣នេះគឺសម្រាប់តម្រូវការ អតិថិជនតាមគេហដ្ឋានដែលចំណាយចាប់ពី ១៦.៥ដុល្លារក្នុង ១ខែតែប៉ុណ្ណោះជាមួយនឹង ការបន្ថែមជូននូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖ ជួលដុំ ONU និង WiFi Router ដោយឥតគិតថ្លៃទទួលបាន DDNS ឬ IPCam សម្រាប់ប្រើប្រាស់ជាមួយកាមេរ៉ាសុវត្ថិភាពសេវាថែទាំអតិថិជន ២៤ម៉ោងពេញមួយសប្តាហ៍ថែមជូនប៊ិច និងសៀវភៅមួយក្បាលជាវត្ថុអនុស្សាវរីយ៍ ក្រុមហ៊ុនអ៊ិនធឺណិត TODAY គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតកម្រិតខ្ពស់មួយដែលផ្តោត លើគុណភាពនៃសេវាកម្មជាចម្បងសម្រាប់បំពេញតម្រូវការអតិថិជន។ កន្លងមកដោយការ យកចិត្តទុកដាក់ និងបណ្តាញខ្សែកាបមេក្រោមដីប្រកបដោយទំនុកចិត្តរបស់ក្រុមហ៊ុនធ្វើ អោយកំណើននៃការគាំទ្រពីសំណាក់អតិថិជនរីកចម្រើនជាលំដាប់។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមហ៊ុនអ៊ិនធឺណិត TODAY តាមរយៈទូរសព្ទ ​លេខ៖ […]

ពិតជាអស្ចារ្យ!!! ចំណាយចាប់ពី ១៥ដុល្លារឡើងទៅអ្នកនឹងទទួលបានល្បឿន រហូតដល់ ៦០Mbps

កាន់តែអស្ចារ្យបន្ថែមទៀតពីក្រុមហ៊ុនអ៊ិនធឺណិត TODAY សម្រាប់អតិថិជនតាមគេហដ្ឋាន ទាំងអស់។ ឥឡូវនេះក្រុមហ៊ុនបាននាំយកនូវកញ្ចប់ប្រូម៉ូសិនពិសេសរហូតដល់ ៣ ជម្រើស សម្រាប់អ្នកប្រើប្រាស់។ ជម្រើសទី ១៖ កញ្ចប់ TODAY Fiber អ្នកនឹងទទួលបាន – ល្បឿនរហូតដល់ទៅ ៦០Mbps សម្រាប់លេងហ្គេម YouTube និង Facebook – ល្បឿន ៥០Mbps សម្រាប់ប្រើប្រាស់កម្មវិធី E-School Cambodia – ល្បឿន ៩Mbps សម្រាប់ការប្រើប្រាស់ផ្សេងៗ – ថែមជូនអ៊ិនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃ ២ខែបន្ថែមទៀតក្នុងតម្លៃត្រឹមតែ ១៥ដុល្លារតែប៉ុណ្ណោះ ជម្រើសទី ២៖ កញ្ចប់ TODAY Fiber Home អ្នកនឹងទទួលបាន – ល្បឿនរហូតដល់ទៅ ៦០Mbps សម្រាប់លេងហ្គេម YouTube និង Facebook – ល្បឿន ៥០Mbps សម្រាប់ប្រើប្រាស់កម្មវិធី E-School Cambodia […]

ក្រុមហ៊ុនអ៊ិនធឺណិត TODAY បានបើកវគ្គបណ្តុះបណ្តាល E-Learning Platforms ដល់វិទ្យាល័យដែលត្រូវការ

វិទ្យាល័យជាច្រើនបាននឹងកំពុងបង្ហាត់បង្រៀនសិស្សតាមរយៈប្រព័ន្ធអ៊ិនធឺណិត ដែលជា មធ្យោបាយមួយក្នុងចំណោមជម្រើសផ្សេងៗ ដើម្បីជួយដល់សិស្សក្នុងការរៀនសូត្រទោះបីជា ការសិក្សាត្រូវបានផ្អាកបណ្តោះអាសន្ននៅទីតាំងផ្ទាល់តាមរយៈសេចក្តីណែនាំរបស់ក្រសួង អប់រំ យុវជន និងកីឡា។ ដោយមើលឃើញពីការលំបាករបស់វិទ្យាល័យនានា ក្រុមហ៊ុនអ៊ិនធឺណិត TODAY បាននឹង កំពុងផ្តល់ជូននូវសេវាអ៊ិនធឺណិតដោយឥតគិតថ្លៃដល់វិទ្យាល័យទាំងនោះដែលស្ថិតនៅតាម ទីតាំងដែលសេវាគ្របដណ្តប់របស់ខ្លួនបានទៅដល់។ លើសពីនេះក្រុមហ៊ុនអ៊ិនធឺណិត TODAY បានសហការណ៍ជាមួយ វិទ្យាស្ថានសាន់រ៉ាយស៍ដែលមានជំនាញលើការបណ្តុះ បណ្តាលជំនាញឯកទេស IT​ ក្នុងការផ្តល់ជូនវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើរបៀបប្រើប្រាស់ កម្មវិធីនានាដែលពាក់ព័ន្ធនឹងការបង្រៀនតាមប្រព័ន្ធអ៊ិនធឺណិត។ កាលពីពេលថ្មីៗកន្លងទៅក្រុមហ៊ុនបានបើកវគ្គបណ្តុះបណ្តាល E-Learning Platforms នេះ ដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យហ៊ុន សែន សេរីភាព និងវិទ្យាល័យ ទេពប្រណម្យ ប្រកបដោយភាពជោគជ័យ។ លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY បានលើកឡើងថា ដោយសកម្មភាពទំនួលខុសត្រូវសង្គមនេះត្រូវបានដាក់ចូលជាផែនការសកម្មភាពរបស់ ក្រុមហ៊ុនហើយផ្តោតសំខាន់លើវិស័យអប់រំ ដូចនេះការផ្តល់ជូនវគ្គបណ្តុះបណ្តាលនេះជាការ ចូលរួមចំណែកដ៏សំខាន់មួយសម្រាប់សង្គមជាតិយើង។ លោក សុធន ក៏បានបន្ថែមថាវិទ្យាល័យផ្សេងៗដែលចង់ទទួលបានសេវាអ៊ិនធឺណិត និងវគ្គ បណ្តុះបណ្តាលដោយឥតគិតថ្លៃនេះអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន ដើម្បីក្រុមការងារ បច្ចេកទេសចុះទៅជួយដល់ទីតាំងផ្ទាល់។ គួរជំរាបជូនថាសព្វថ្ងៃក្រុមហ៊ុនអ៊ិនធឺណិត TODAY ក៏កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេស សម្រាប់អ្នកប្រើប្រាស់តាមគេហដ្ឋានដែលផ្តល់ជូនល្បឿន Facebook, […]