logotype
  • Home
  • BUSINESS SOLUTIONS
    • TODAY BIZ
    • TODAY CORP
    • TODAY xFAST
    • Dark Fiber
    • TODAY VPN
    • Co-Location
  • RESIDENTIAL SERVICE
  • Help Center
  • About
    • About Us
    • Career
    • Payment Method
    • Contacts
    • News & Events
    • Terms and Conditions
  • Khmer
logotype
  • Home
  • BUSINESS SOLUTIONS
    • TODAY BIZ
    • TODAY CORP
    • TODAY xFAST
    • Dark Fiber
    • TODAY VPN
    • Co-Location
  • RESIDENTIAL SERVICE
  • Help Center
  • About
    • About Us
    • Career
    • Payment Method
    • Contacts
    • News & Events
    • Terms and Conditions
  • Home
  • BUSINESS SOLUTIONS
    • TODAY BIZ
    • TODAY CORP
    • TODAY xFAST
    • Dark Fiber
    • TODAY VPN
    • Co-Location
  • RESIDENTIAL SERVICE
  • Help Center
  • About
    • About Us
    • Career
    • Payment Method
    • Contacts
    • News & Events
    • Terms and Conditions

TODAY internet

TODAY internet

  • Home
  • BUSINESS SOLUTIONS
    • TODAY BIZ
    • TODAY CORP
    • TODAY xFAST
    • Dark Fiber
    • TODAY VPN
    • Co-Location
  • RESIDENTIAL SERVICE
  • Help Center
  • About
    • About Us
    • Career
    • Payment Method
    • Contacts
    • News & Events
    • Terms and Conditions
News & Events
Home News & Events
Events

ក្រុមហ៊ុនអ៊ិនធឺណិត TODAY បានបើកវគ្គបណ្តុះបណ្តាល E-Learning Platforms ដល់វិទ្យាល័យដែលត្រូវការ

វិទ្យាល័យជាច្រើនបាននឹងកំពុងបង្ហាត់បង្រៀនសិស្សតាមរយៈប្រព័ន្ធអ៊ិនធឺណិត ដែលជា មធ្យោបាយមួយក្នុងចំណោមជម្រើសផ្សេងៗ ដើម្បីជួយដល់សិស្សក្នុងការរៀនសូត្រទោះបីជា ការសិក្សាត្រូវបានផ្អាកបណ្តោះអាសន្ននៅទីតាំងផ្ទាល់តាមរយៈសេចក្តីណែនាំរបស់ក្រសួង អប់រំ យុវជន និងកីឡា។

ដោយមើលឃើញពីការលំបាករបស់វិទ្យាល័យនានា ក្រុមហ៊ុនអ៊ិនធឺណិត TODAY បាននឹង កំពុងផ្តល់ជូននូវសេវាអ៊ិនធឺណិតដោយឥតគិតថ្លៃដល់វិទ្យាល័យទាំងនោះដែលស្ថិតនៅតាម ទីតាំងដែលសេវាគ្របដណ្តប់របស់ខ្លួនបានទៅដល់។ លើសពីនេះក្រុមហ៊ុនអ៊ិនធឺណិត TODAY បានសហការណ៍ជាមួយ វិទ្យាស្ថានសាន់រ៉ាយស៍ដែលមានជំនាញលើការបណ្តុះ បណ្តាលជំនាញឯកទេស IT​ ក្នុងការផ្តល់ជូនវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើរបៀបប្រើប្រាស់ កម្មវិធីនានាដែលពាក់ព័ន្ធនឹងការបង្រៀនតាមប្រព័ន្ធអ៊ិនធឺណិត។

កាលពីពេលថ្មីៗកន្លងទៅក្រុមហ៊ុនបានបើកវគ្គបណ្តុះបណ្តាល E-Learning Platforms នេះ ដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យហ៊ុន សែន សេរីភាព និងវិទ្យាល័យ ទេពប្រណម្យ ប្រកបដោយភាពជោគជ័យ។

លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY បានលើកឡើងថា ដោយសកម្មភាពទំនួលខុសត្រូវសង្គមនេះត្រូវបានដាក់ចូលជាផែនការសកម្មភាពរបស់ ក្រុមហ៊ុនហើយផ្តោតសំខាន់លើវិស័យអប់រំ ដូចនេះការផ្តល់ជូនវគ្គបណ្តុះបណ្តាលនេះជាការ ចូលរួមចំណែកដ៏សំខាន់មួយសម្រាប់សង្គមជាតិយើង។

លោក សុធន ក៏បានបន្ថែមថាវិទ្យាល័យផ្សេងៗដែលចង់ទទួលបានសេវាអ៊ិនធឺណិត និងវគ្គ បណ្តុះបណ្តាលដោយឥតគិតថ្លៃនេះអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន ដើម្បីក្រុមការងារ បច្ចេកទេសចុះទៅជួយដល់ទីតាំងផ្ទាល់។

គួរជំរាបជូនថាសព្វថ្ងៃក្រុមហ៊ុនអ៊ិនធឺណិត TODAY ក៏កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេស សម្រាប់អ្នកប្រើប្រាស់តាមគេហដ្ឋានដែលផ្តល់ជូនល្បឿន Facebook, YouTube, Local Contet និង E-School Cambodia App រហូតដល់ ៦០Mbps សម្រាប់ជាជំនួយដល់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតទាំងអស់ងាយស្រួលក្នុងការរៀនសូត្រតាមការណែនាំរបស់ ក្រសួងអប់រំ ដែលមានតម្លៃត្រឹមតែ ១៤ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

ក្រុមហ៊ុនអ៊ិនធឺណិត TODAY កំពុងប្រតិបត្តិការផ្តល់សេវាជូនអតិថិជននៅតាមបណ្តាល​ខេត្ត ក្រុងនានាដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមហ៊ុនអ៊ិនធឺណិត TODAY តាមរយៈទូរសព្ទ ​លេខ៖ 070215577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។

February 10, 2022
Uncategorized

អបអរសាទរដល់សាលាបឋមសិក្សាប្រផាត់ដែលនឹងទទួលបានការឧបត្ថម្ភសម្ភារៈសិក្សាពីក្រុមហ៊ុនអ៉ិនធឺណិត TODAY internet

ជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួនក្រុមហ៊ុនអ៉ិនធឺណិត TODAY បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយសង្គមនានាដូចជា ការផ្តល់ជូនអ៊ិនធឺណិតឥតគិតថ្លៃដល់សាលារៀន ចូលរួមសកម្មភាពសប្បុរសធម៌ កីឡា ក៏ដូចជាផ្តល់ជូននូវសម្ភារៈសិក្សាដល់សាលារៀនដែលខ្វះខាត។

មិនខុសពីសកម្មភាពដែលក្រុមហ៊ុនបានចុះទៅផ្តល់ជូនសម្ភារៈសិក្សាដល់សាលាដែលខ្វះខាតចំនួន ២នៅស្រុកស្អាង ខេត្តកណ្តាលនារពេលកន្លងទៅ ឥឡូវនេះក្រុមហ៊ុនអ៉ិនធឺណិត TODAY បានបើកអោយមហាជនចូលរួមធ្វើការផ្តល់ព័ត៌មានចំពោះសាលា ដែលខ្វះខាតតាមរយៈទំព័រហ្វេសបុករបស់ខ្លួនដែលមានឈ្មោះថា TODAY ISP។

បន្ទាប់ពីប្រកាសដំណើរការអស់រយៈពេល ១ខែកន្លងទៅក្រុមហ៊ុនបានរកឃើញសាលារៀន មួយដែលមានឈ្មោះថា សាលាបឋមសិក្សាប្រផាត់ ស្ថិតនៅភូមិ ប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលនឹងទទួលបានការឧបត្ថមជាសម្ភារៈសិក្សាពីសំណាក់ ក្រុមហ៊ុនអ៉ិនធឺណិត TODAY។

លោក ចន្ធី សុធន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៉ិនធឺណិត TODAY បានបញ្ជាក់ថា TODAY មិនមែនបើកអាជីវកម្មគិតតែពីប្រាក់ចំណេញដោយមិនបានគិតគូរ ចំពោះសង្គមវិញនោះទេ។ ដូចនេះហើយជាផ្នែកមួយដើម្បីចូលរួមចំណែកជួយដល់សង្គម យើងបានចូលរួម និងធ្វើសកម្មភាពជាច្រើនជាការតបស្នងដល់សង្គមជាតិក៏ដូចជាឆ្លើយតប ទៅនឹងការជួយគាំទ្ររបស់អតិថិជនយើងទាំងអស់ ហើយយើងជឿថាអតិថិជនទាំងអស់នឹង សប្បាយចិត្តនៅពេលដឹងថាពួកគាត់ក៏បានចូលរួមចំណែកក្នុងសកម្មភាពនេះដែរ។”

បើយោងតាមលោក សុធន សកម្មភាពចែកជូនសម្ភារៈសិក្សានេះនឹងធ្វើឡើងរៀងរាល់ ២ខែម្តង ហេតុដូចនេះសាធារណៈជនអាចតាមដានការប្រកាសរបស់ក្រុមហ៊ុន នឹងចូលរួម សកម្មភាពសប្បុរសធម៌ទាំងអស់គ្នា ដើម្បីជួយដល់សាលាដែលខ្វះខាត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។

February 4, 2022
Uncategorized

មន្ទីពេទ្យគន្ធបុប្ផាទទួលបានសេវាប្រើប្រាស់អុិនធឺណិតដោយឥតគិតថ្លៃ ១ឆ្នាំពេញទៀតពីក្រុមហ៊ុនអុិនធឺណិត TODAY

នៅក្នុងឆ្នាំ ២០២១ មន្ទីពេទ្យគន្ធបុប្ផាទទួលបានការឧបត្ថម្ភលើការប្រើប្រាស់សេវាអុិនធឺណិត ដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំពេញពីសំណាក់ក្រុមហ៊ុនអុិនធឺណិត TODAY។ ដោយមើល ឃើញអំពីតម្រូវការចាំបាច់នៃប្រតិបត្តិការការងាររបស់មន្ទីពេទ្យក្នុងការជួយសង្គ្រោះកុមារកម្ពុជាក្រុមហ៊ុនអុិនធឺណិត TODAY បានសម្រេចបន្តផ្តល់ជូនការប្រើប្រាស់សេវាអុិនធឺណិតដោយ ឥតគិតថ្លៃសម្រាប់ឆ្នាំ ២០២២ នេះទៀត។ ការផ្តល់ជូនសេវាអុិនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃនេះមាននៅតាមទីតាំងដូចជា៖ ១. មន្ទីពេទ្យគន្ធបុប្ផា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ល្បឿន ៧០Mbps ២. មន្ទីពេទ្យគន្ធបុប្ផា ខាងក្រោយព្រះបរមរាជ្យវាំង ខណ្ឌចំការមន ល្បឿន ២០Mbps ៣. មន្ទីពេទ្យគន្ធបុប្ផាដែលស្ថិតក្នុងក្រុងសៀមរាប ល្បឿន ៧០Mbps សកម្មភាពទំនួលខុសត្រូវសង្គមគឺជាផ្នែកមួយនៃបេសកកម្មរបស់ក្រុមហ៊ុនអុិនធឺណិត TODAY ដែលជារឿយៗបានចូលរួមជួយដល់វិស័យអប់រំ សុខាភិបាល កីឡា និងបរិស្ថាន។ លោក ឃន សុខុន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអុិនធឺណិត TODAY បានលើកឡើងថា ការចូលរួមចំណែកនេះសង្ឃឹមថានឹងអាចជួយដល់កុមារកម្ពុជាកាន់តែច្រើនថែមទៀតដែល ត្រូវការការថែទាំ និងព្យាបាលពីសំណាក់មន្ទីពេទ្យគន្ធបុប្ផាដោយឥតគិតថ្លៃ។
February 2, 2022
EventsPromotionUncategorized

សេវាអុិនធឺណិតជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់របត់ថ្មីនៃអាជីវកម្មឌីជីថល

ចាប់តាំងពីជំងឺកូវីដ ១៩ រាតត្បាតទូទាំងពិភពលោក ប្រទេសកម្ពុជាក៏ស្ថិតក្នុងផ្នែកមួយនៃការ គំរាមកំហែង និងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ អាជីវកម្មស្ទើរទាំងអស់ត្រូវបង្ខំចិត្ត ផ្លាស់ប្តូរ និងធ្វើទំនើបកម្មដើម្បីបន្តជីវិតរស់នៅ។ សង្វាក់ផលិតកម្មក៏ដូចជាការងារប្រតិបត្តិ ប្រចាំថ្មីបានផ្លាស់ប្តូររបៀបនៃការធ្វើការរបស់ខ្លួនដោយពឹងផ្អែកសឹងតែទាំងស្រុងលើប្រព័ន្ធអុិនធឺណិត ដើម្បីធ្វើយ៉ាងណាផ្លាស់ប្តូររបៀបនៃការធ្វើការ និងផ្តល់សេវារបស់ខ្លួនទៅកាន់របត់ថ្មី ដែលគេហៅថា “អាជីវកម្មឌីជីថល”។ លោក ឃន សុខុន ប្រធានប្រតិបត្តិទូទៅនៃក្រុមហ៊ុនអុិនធឺណិត TODAY បានមានប្រសាសន៍ ថា ជាការពិតណាស់ជំងឺកូវីដបានផ្លាស់ប្តូររបៀបនៃការធ្វើការយ៉ាងច្រើនដើម្បីបន្តដំណើរទៅ មុខជាមួយនឹងការគិតគូរសុវត្ថិភាពរបស់បុគ្គលិក និងអតិថិជនជាចម្បង។ ប៉ុន្តែអ្វីដែលគួរផ្តោត សំខាន់នោះគឺតម្រូវការមូលដ្ឋានសម្រាប់ការងារទាំងអស់នោះគឺយើងត្រូវការប្រព័ន្ធអុិនធឺណិត ដែលមានគុណភាពដើម្បីផ្គត់ផ្គង់លើការងារនេះដូច្នេះហើយបានជាចាប់តាំងពីកូវីដចូលមកដល់យើងសង្កេតឃើញថាតម្រូវការសេវាអុិនធឺណិតមានការកើនឡើងជាខ្លាំងហើយតម្រូវការទាំងនោះរឹតតែត្រូវការសេវាអុិនធឺណិតធំជាងមុនថែមទៀត។ លោក សុខុនបានបន្តថា របត់ថ្មីនេះនឹងមិនត្រលប់ក្រោយនោះទេទោះបីជាទៅថ្ងៃមុខជំងឺកូវីដ ១៩ ផុតរលត់ក៏ដោយ។ លើសពីនេះយើងរឹតតែត្រូវការពង្រឹងវាបន្ថែមទៀតដោយហេតុថារបត់ ថ្មីនៃអាជីវកម្មឌីជីថលនេះបានចូលមកដល់ហើយ កាលណាយើងមិនមានការផ្លាស់ប្តូនោះ យើងនឹងមិនអាចប្រកួតប្រជែងក្នុងទីផ្សារបានទៀតនោះទេ។
January 10, 2022
EventsPromotion

រីករាយឆ្នាំថ្មី! ជាមួយសេវាអុិនធឺណិតល្បឿនលឿនសម្រាប់ប្រើប្រាស់តាមគេហដ្ឋាន

រីករាយឆ្នាំថ្មីជាមួយនឹងការបន្ថែមជូនដ៏ច្រើនពីក្រុមហ៊ុនអុិនធឺណិត​ TODAY។ អតិថិជនតាម គេហដ្ឋានទាំងអស់នឹងទទួលបានល្បឿនធំជាងមុន និងអត្ថប្រយោជន៍ជាច្រើនក្នុងតម្លៃ សមរម្យ។

នៅក្នុងឆ្នាំថ្មីនេះក្រុមហ៊ុនអុិនធឺណិត TODAY នឹងផ្តល់ជូនល្បឿនអុិនធឺណិតនៅពេលថ្ងៃចំនួន 10Mbps និង 30Mbps នៅពេលយប់រួមទាំងល្បឿន​បន្ថែមរហូតដល់ទៅ 70Mbps សម្រាប់ការលេង Facebook, YouTube, TikTok, Local Game និងវេបសាយក្នុងស្រុកជាច្រើន ទៀតក្នុងតម្លៃត្រឹមតែ $240 តែប៉ុណ្ណោះសម្រាប់ការប្រើប្រាស់រយៈពេលរហូតដល់ទៅ ១ឆ្នាំពេញ។

ការផ្តល់ជូននេះនឹងមានបន្ថែមជូនការប្រើប្រាស់ ២ខែដោយឥតគិតថ្លៃ មិនគិតថ្លៃតំឡើង និងទទួលបានការជួលដុំ WiFi ដែលមានល្បឿនរហូតដល់ទៅ 5Gb ដោយឥតគិតថ្លៃទៀត ផង។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។

January 3, 2022
Events

Business Broadband Internet

Business Broadband Internet service (BBI) is designed for small and medium-sized enterprises (SME) who depend on fast and reliable Internet connections.

December 17, 2021
  • 1
  • 2

Recent Posts

  • អតិថិជនតាមគេហដ្ឋានទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមៗលើសេវាអុិនធឺណិតតាមគេហដ្ឋាន
  • កញ្ចប់សេវាអុិនធឺណិតថ្មី VVIP Internet Service សម្រាប់អតិថិជនតាមគេហដ្ឋាន
  • លោកអ្នកនឹងទទួលបានល្បឿនរហូតដល់ ៥១Mbps ជាមួយតម្លៃត្រឹមតែ ១៩ដុល្លារក្នុងមួយខែ
  • ផ្តល់ជូនជាពិសេសជាមួយនឹងការបញ្ចុះតម្លៃ 30% ជាមួយល្បឿន 30Mbps
  • ការផ្តល់ជូនពិសេសក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌនេះពីក្រុមហ៊ុនអុិនធឺណិត TODAY

Categories

  • Events
  • Promotion
  • Streaming
  • Tips & News
  • Uncategorized
Categories
  • Events13
  • Promotion12
  • Streaming1
  • Tips & News7
  • Uncategorized3
logotype
#Plot5 St86 Sangkat  Sras Chork, Khan Daun Penh, Phnom Penh
info@today.com.kh
070 21 5577
Facebook-fTelegramLinkedinYoutube

About

About us Payment Method Contacts News & Events Terms & Conditions

Explore

Business Solutions RESIDENTIAL SERVICES Value Add Service Help Center Careers

FInd Us

Stay always in touch!

Download our Mobile App

Term condition
Privacy Environmental Policy

Copyright © 2022 TODAY internet. All Rights Reserved.